វិធីងាយៗ ជួយឲ្យស្បែកស្រស់ស្អាត សផូរផង់ក្នុងរយៈពេលខ្លី – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

វិធីងាយៗ ជួយឲ្យស្បែកស្រស់ស្អាត សផូរផង់ក្នុងរយៈពេលខ្លី

ជឿជាក់ថាបងប្អូនស្រ្តីរបស់យើងកំពុងតែប្រឈមជាមួយនិងបញ្ហាស្បែកខ្មៅដែលបណ្តាលមកពីដំណើរកំសាន្តទៅទីជិតឆ្ងាយ និងការប៉ះពាល់ខ្លាំងទៅនឹងពន្លឺថ្ងៃ បណ្តាលឲ្យស្បែកខ្មៅស្រអាប់ មិនស្រស់ថ្លាដូចកាលពីមុន។ ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីជួយឲ្យស្បែកស្តី្ររបស់យើងត្រលប់មកស្រស់ថ្លា ផូរផង់ដូចកាលពីមុនវិញក្នុង រយៈពេលខ្លី ដោយប្រើប្រាស់វត្ថុធាតុដើមងាយៗ មានស្រាប់ មិនពិបាក ស្វែងរកទិញនោះទេ។ យ៉ាងណាមិញ វិធីថែសម្រស់ទាំងអស់នេះ បុរសៗក៏អាចអនុវត្តបានផងដែរ។

១. សំបកក្រូចពណ៌លឿង ជាមួយនឹងទឹកដោះគោជូ

 

ជាការពិតណាស់ ក្រូចមិនត្រឹមតែផ្តល់នូវវីតាមីនដល់រាង្គកាយរបស់អ្នកនោះទេ សូម្បីតែសំបករបស់វាក៏ផ្តល់ប្រយោជន៏មិនធម្មតាដល់ស្បែករបស់អ្នកផងដែរ។ ប្រសិនបើអ្នកពិសារក្រូចរួច សូមកុំបោះសំបកវាចោលឲ្យសោះ ចិតវាឲ្យស្អាត រួចយកវាទៅហាលឲ្យបានស្ងួតល្អ បុកវាឲ្យម៉ត់ក្លាយជាម្ស៉ៅ រួចលាយជាមួយទឹកដោះគោជូ ធ្វើជាម៉ាសសម្រាប់បិACទមុខ ទុកចោលរយៈពេល២០នាទី រួចលាងទឹក ចេញជាការស្រេច។ ធ្វើបែបនេះ ៣ដងក្នុងមួយសប្តាហ៍ លោកអ្នកនឹងទទួលបានប្រសិទ្ធិភាពគួរជាទីពេញចិត្តជាក់ជាមិនខានឡើយ។

២. ទឹកដំឡូងបារាំង

មនុស្សភាគច្រើន ចូលចិត្តយកដំឡូងបារាំងស្ងោរឲ្យឆ្អិន រួចលាយជាមួយទឹកដោះគោឆៅឫទឹកឃ្មុំធ្វើជាម៉ាសសម្រាប់បិទមុខ វាមិនមែនជាការខុសឆ្គងអ្វីនោះទេ ប៉ុន្តែថ្ងៃនេះ យើងមានវិធីសាស្រ្តមួយបែបទៀត ដោយយើងយកដំឡូងបារាំងឆៅ យកមកកិន រឺបុក ពូតយកតែទឹកតែប៉ុណ្ណោះ រួចប្រើប្រាស់សំឡីជ្រលក់ទឹករបស់វា មកជូតសម្អាតឲ្យសព្វនៅលើផ្ទៃមុខ ទុកចោលរហូតដល់ស្ងួត សឹមលាងទឹកចេញ។ ប្រសិទ្ធភាពរបស់វា គឺជួយឲ្យស្បែកស កម្ចាត់ស្នាមខ្មៅនៅលើផ្ទៃមុខ និងស្នាមខ្មៅក្រោមភ្នែក ជាពិសេសគឺជួយផ្តល់សំណើមដល់ស្បែកតែម្តង៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.