ចង់ដឹងថារៀនបើកយន្តហោះអស់ប៉ុន្មានទេ? ហើយប្រាក់ខែអ្នកបើកយន្តហោះបានប៉ុន្មានទេ?(វីដេអូបើកយន្តហោះ) – Kalib9 ចែកចាយ | Kalib9
kalib9

ចង់ដឹងថារៀនបើកយន្តហោះអស់ប៉ុន្មានទេ? ហើយប្រាក់ខែអ្នកបើកយន្តហោះបានប៉ុន្មានទេ?(វីដេអូបើកយន្តហោះ)

តើអ្នកចង់ដឹងពីទស្សនអ្នកបើកយន្តហោះម្នាក់ដែលចែកបទពីសោធជាង25ឆ្នាំដែលជីវិតរបស់គាត់តែងតែនៅលើអាកាសច្រើនជាងនៅលើដី។លោកThomas Cook’s Steve Parfitt ចែករំលែកពីបទពិសោធនិងទស្សនវិស័យក្នុងនាមលោកជាងអ្នកមានបទពិសោធន៍បើកយន្តហោះដ៏យូម្នាក់៖

1,ការបើកយន្តយន្តជាតំណរពូជ៖ លោកថាស្ទើរតែមួយជីវិតលោក​តែងតែនៅជាមួយយន្តហោះព្រោះឳពុករបស់លោកជាអ្នកបើកបរយន្តម្នាក់ដរ។ដោយសារតែលោកមានឪពុកជាអ្នកបើកយន្តហោះដូច្នេះហើយទើបលោកមានឳកាសចេញចូលកន្លែងបើកយន្តហោះដោយគ្មានអ្នកណាហាមឃាត់ហើយពេលនោះលោកមានឳកាសរៀននិងស្គាល់បន្តិចម្តងៗពីតួនាទីនិមួយៗរបស់យន្តហោះ។

2,លោក Steve និយាយថាកុំថាបើកយន្តហោះជាអាជីពតែវាជាចំណូលចិត្ត៖ មនុស្សភាគច្រើននិយាយថាការបើកយន្តហោះជាអាជីពតែសំរាប់លោកគិតថាវាគ្រាន់តែហោះទៅលើអាកាស់ហើយមើលពពកផ្ទៃផែនដីប៉ុណ្ណោះ ហើយវាជាឆន្ទះផងដែរ កុំគិតថាជាការងារឬអាជីព។

3,គាត់ក៏ជាអ្នកបើកយន្តហោះចម្បាំងតួចៗម្នាក់ដែរមុនពេលបើកយន្តហោះធំបែបនេះ៖ គាត់ធ្លាប់ជាអ្នកបើកយន្តហោះចម្បាំងអោយThomas Cook របស់ RAF.គាត់ថាវាពិតជាមានការងាយស្រួលណាស់បើយើងធ្លាប់បើកយន្តហោះចម្បាំងហើយនេាះរួចមកបើកយន្តហោះដឹកអ្នកដំណើរដូចនេះ។

4,គាត់ថាការបើកយន្តហោះដឹកអ្នកដំណើរខុសស្រឡះពីយន្តចម្បាំង៖ គាត់ថាការបើកយន្តហោះចម្បាំងសប្បាយជាងព្រោះមិនសូវមានច្បាប់តឹងតែងពេក លោកអាចហោះតាមចិត្តចង់ហោះ បានន័យថាលោកអាចហោះជ្រែរចុះជ្រែរឡើងបាន…។ប៉ុន្តែគាត់ទោះយ៉ាងណានៅហោះដដែល គ្រាន់តែប្តូរពីការហោះលឿនមកហោះតាមបែបធម្មតាវិញ។

5,មានអារម្មណ៍ពិសេសពេលហោះផុតពពក៖ គាត់មានអារម្មណ៍ដូចដែលបានឡើងលើឆាកដូច្នេះដែរនៅពេលដែលលោកហោះផុតផ្ទាំងពពកពណ៍សហើយទៅដល់ខាងលើដែលមានផ្ទែពណ៍ខៀវល្ហរល្ហេវ ដែលអាចហោះបានយ៉ាងលឿនព្រោះមិនមានអារម្មណ៍ថាមានអ្វីនៅពីមុខឡើយ។

6,ជីវិតអ្នកបើកយន្តហោះត្រូវរៀនអ្វីថ្មីៗរហូត៖ គាត់ថាសម័យឥឡូវមិនដូចពីសម័យជាង25ឆ្នាំមុនទេ ឥឡូវមានប្រព័ន្ធឌីជីថល ហើយកន្លែងបើកយន្តហោះក៏ទំនើបជាងមុនដូចនេះលោកត្រូវតែរៀនប្រើរបស់ទំនើបៗទាំងនោះជាចាំបាច់។គាត់ថា គាត់បានបើកយន្តហោះធំៗកាលពីជាង20ឆ្នាំមុនពិតជាស្មុកស្មាញមែនបើប្រៀបធៀបមកសម័យឥឡូវ។

7,ការចុះចតនៅទីលានគឺជាការភ័យខ្លាំងនិងសប្បាយបំផុត គាត់អ្នកជិះយន្តហោះទាំងអសប្រាកដជាដឹងហើយថា ពេលចុះចតជាពេលដែលភ័យបំផុត ដូចគ្នាទេ អ្នកបើកយន្តហោះក៏ភ័យដែរនៅពេលចុះចត ព្រោះជីវិតពេញមួយយន្តហោះពឹងលើអ្នកបើកយន្តហោះហើយ បើលោកប្រហែសតែបន្តិច លទ្ធផលយើងមិនអាចដឹង។

8,ធ្វើមេចបានអាចក្លាយជាអ្នកបើកយន្តហោះបាន?​  គាត់ថា ចង់ចេះបើកយន្តហោះត្រូវយល់ពីប្រព័ន្ធគ្រប់គ្រប់ធនាគាអោយបានច្បាស់។ គាត់ថាសម័យឥឡូវវាថ្លៃដែរដើម្បីរៀនបើកយន្តហោះឬក៏ក្លាយជាអ្នកបើកយន្តហោះបាន។ចំពោះគាត់ពិតជាសំណាងដែលកាលនោះម្ចាស់ក្សត្រីចំណាយអោយគាត់រៀន។ គាត់បានបង្ហើបផងដែរថា កូនរបស់គាត់ឈ្មោះDan បានចំណាយប្រហែល$139,512.00ដើម្បីរៀនមួយចប់ជាអ្នកជំនាញបើកយន្តហោះនៅUK តែបើយើងឆ្លាតឆាប់យល់ចំណាយអាចតិចជាងនេះ។

9,តើប្រាក់ខែអ្នកបើកយន្តហោះបានប៉ុន្មាន?

លោក Steveនិយាយថាប្រាក់ខែអ្នកបើកយន្តហោះបានខ្ពស់ តែក៏អាស្រ័យលើក្រុមហ៊ុនអាកសាចរឬប្រទេសនិមួយៗដែរ តែប្រាក់ខែច្រើនជាង $500,000.00 (Qantas Pilot)ក្នុងមួយឆ្នាំដែលប្រហាក់ប្រហែល $41,700.00ក្នុងមួយខែ។ចំពោះក្រុមហ៊ុន Middle East airline បាន $180,000 ក្នុងមួយឆ្នាំសំរាប់អ្នកចាប់ផ្តើមដំបូង។

តោះមើលគេបើកយន្តហោះ ក្រែលងលថ្ងៃណាមួយមានលុយទិញជិះ

 

 

error: Content is protected !!