តារា​ស្រី​ទាំង​នេះ មាន​ទាំង​សម្រស់ និង​ទេព​កោសល្យ មិន​ចាញ់​តារាហូលីវូត​ឡើយ – Kalib9 ប្លែកៗ | Kalib9
kalib9

តារា​ស្រី​ទាំង​នេះ មាន​ទាំង​សម្រស់ និង​ទេព​កោសល្យ មិន​ចាញ់​តារាហូលីវូត​ឡើយ

នៅ​ក្នុង​វិស័យ​សិល្បៈ​មាន​ស្រីស្អាតៗ​ជា​ច្រើន ដែល​ពោរ​ពេញ​ដោយ​ទេព​កោសល្យ និង សមត្ថភាព គ្រាន់​តែ​ពួក​គេ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដូច​ជា​តារា​ហូលីវូត ល្បីៗប៉ុណ្ណោះ។ ដូច្នេះ បើ​ងាក​មក​មើល​តារា​ស្រី​ជនជាតិហ្វីលី​ពីន​ទាំង​នេះ​វិញ ពួកគេ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងភាពទាក់ទាញប៉ុណ្ណោះទេ ចំណែកឯ ទេពកោសល្យសិល្បៈ និងសមត្ថភាពក៏មិនចាញ់តារាហូលីវូតល្បីៗនោះដែរ។

  1. Myrtle Sarrosa

ទោះបីនាងមានវ័យទើប២១ឆ្នាំ ប៉ុន្តែតារារូបនេះបានឆក់យកបេះដូងអ្នកគាំទ្រ យ៉ាងច្រើន តាមរយៈរឿង Pinoy Big Brother: Teen Edition 4 ។ Myrtle Sarrosa ជាតួសម្តែង ពិធីករ និងអ្នកលេងភ្លេង ដ៏មានទេពកោសល្យ និងស្រស់ស្អាត។  

 

  1. Janella Salvador

ក្មេងស្រីម្នាក់នេះកើតចេញពីគ្រួសារសិល្បៈ ដោយម្តាយរបស់នាង គឺជាតួសម្តែងផង និងជាអ្នកចម្រៀងផង ហើយឪពុករបស់នាងគឺជាអ្នកចម្រៀងផង និងជាអ្នកនិពន្ធផង។ ចំណែកនាងគឺជាតួសម្តែង និងជាអ្នកចម្រៀងមួយរូប។ លោកអ្នកប្រហែលជា ធ្លាប់ស្គាល់នាង តាមរយៈបទ “Be Careful With My Heart” និងកម្មវិធី Oh My G” រួចមកហើយ។

  1. Kim Chiu

តារាបង្ហាញម៉ូដ និងតួសម្តែងហ្វីលីពីនរូបនេះ ទទួលបានភាពល្បីល្បាញដោយសារ សម្រស់ និងទេពកោសល្យរបស់នាង។ នាងចាប់ផ្តើមសម្តែងក្នុងរឿង Sana Maulit Muli និងបានសម្តែងក្នុងរឿងធំៗជាច្រើន ដែលធ្វើឲ្យរឿងរបស់នាងជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួតខ្សែភាពយន្តហ្វីលីពីននាពេលកន្លងទៅ។

  1. Nadine Lustre

ដើម្បីក្លាយជាតារាល្បី Nadine មានទេពកោសល្យសិល្បៈមិនមែនតែមួយមុខនោះទេ។ នាងអាចសម្តែង ច្រៀង និងរាំបានយ៉ាងល្អ។ នាងទទួលបានភាពល្បីល្បាញក្នុងការ សម្តែងជាតួ Eya Rodriguez ក្នុងរឿង Diary ng Panget ។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់ជាសមាជិកក្នុងក្រុម “Pop Girls” ដែលកាលនោះនាងគឺជាប្រធានក្រុម។ ក្រៅពីនោះ នាងក៏ទទួលជោគជ័យក្នុងអាជីពជាតារាបង្ហាញម៉ូដ និងពិធីករផងដែរ៕

ប្រភព៖ herbeauty

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.