បើគាត់ណាត់ជួបអ្នកមិនប្រាកដប្រជា កុំណាត់ជួបជាមួយគាត់អី – Kalib9 គំនិត ប្លែកៗ | Kalib9
kalib9

បើគាត់ណាត់ជួបអ្នកមិនប្រាកដប្រជា កុំណាត់ជួបជាមួយគាត់អី

[:kh]ភាពខុសគ្នារវាងបុរសដែលមិនសូវមានបទពិសោធន៍ក្នុងការណាត់ជួប គាត់មិនសូវយល់ច្បាស់របៀបចាប់ផ្តើមនៃការជួបគ្នាលើកដំបូង ហើយគាត់មិនយកចិត្តទុកដាក់។ ប្រសិនបើអ្នកណាត់ជួបជាមួយបុរសដែលមិនបានធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សពិសេសបំផុតទេនោះ ផ្ទុយទៅវិញគាត់ចង់ឲ្យអ្នកធ្វើឲ្យគាត់មានអារម្មណ៍ជាមនុស្សពិសេសទៅវិញទេ ដូច្នេះកុំចំណាយពេលខ្ជះខ្ជាយ ក្នុងការណាត់ជួបជាមួយគាត់ឲ្យសោះ។

១.ការទៅខាងក្រៅធម្មតា មិនមែនជាការណាត់ជួបពិសេសទេៈ ពេលខ្លះអាចមានការយល់ច្រឡំចំពោះអារម្មណ៍ល្អៗដោយសារមិត្តភាព និងអារម្មណ៍ល្អៗដោយសារបេះដូង។ ដូចជាការអង្គុយជិតគ្នា បន្ទាប់មកអង្គុយបើកសៀវភៅមីនុយហើយហៅមុខម្ហូបផ្សេងៗ ការធ្វើដូចនេះមិនមែនជាការណាត់ជួបពិសេសទេ វាគ្រាន់តែយប់ថ្ងៃសុក្រធម្មតាប៉ុណ្ណោះ។ បើសិនជាគាត់មិនអាចបង្ហាញចេញជាសាធារណៈ ហើយធ្វើអ្វីៗដែលពិសេសសំរាប់អ្នកដោយចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ជ្រើសរើសកន្លែង កុម្ម៉ង់ម្ហូបទុកមុន គាត់រៀបចំខ្លួនបានយ៉ាងស្អាតបាត ធ្វើឲ្យអ្នកពេញដោយអារម្មណ៍រំភើបរីករាយ។ តាមពិតទៅអ្នកមិនត្រូវការបុរសធ្វើរឿងផ្សេងៗដែលអ្នកក៏ធ្លាប់បានធ្វើរួចមកហើយទេ តែគាត់ត្រូវតែព្យាយាមតស៊ូធ្វើអ្វីៗដែលពិសេស។

២.មកយឺតយ៉ាវ មិនគោរពពេលវេលាៈ វាមិនគួរឲ្យស្រឡាញ់ទេ នៅពេលដែលគាត់ទៅដើរលេងជាមួយមិត្តភ័ក្រ្តគាត់ទៅផឹកស៊ីអស់ចិត្តហើយទើបនឹកឃើញថាត្រូវមកជួបជាមួយអ្នក ធ្វើដូចនេះមិនគួរឲ្យស្រឡាញ់សោះ។ ឧស្សាហ៍យឺតយ៉ាវហើយមានរវល់ញឹកញាប់ បើអញ្ជឹងមែនមិនចាំបាច់ឆ្លើយតបសាររបស់គាត់ទេ ឲ្យវាចប់ត្រឹមហ្នឹងហ្មងទៅ។

៣.អ្នកមិនគួរអង្គុយរង់ចាំគេតបមកវិញរហូតពេញមួយថ្ងៃទេៈ ទូរស័ព្ទរវល់រហូត បុរសដែលឧស្សាហ៍ដោះសារមិនចេះអស់មិនចេះហើយគឺជាបុរសអន់បំផុតសំរាប់ស្ត្រី។ បើសិនជាបុរសដែលពិតជាចង់និយាយជាមួយអ្នក ឃើញអ្នកចង់ដឹងសុខទុក្ខរបស់អ្នក នោះមិនថារវល់យ៉ាងណាទេ គាត់និងកំណត់ការរវល់និងកិច្ចការរបស់គាត់ ដើម្បីឲ្យតែបានមកជួបអ្នកជាក់ជាមិនខាន។ តែបើគាត់ធ្វើមិនបានទេ ហៅគាត់ថា លោកជាប់រវល់ ឲ្យគាត់នៅជាប់រវល់បន្តទៀតទៅ អ្នកគួរតែដើរចេញ ហើយគាត់គឺជាអ្នកបាត់បង់។

៤.ប្រសិនបើការរួមភេទគឺជាគោលបំណងចំបងនៃការណាត់ជួប ប្រាប់គាត់ទៅថា លាហើយៈ វាជារឿងដែលគួរឱ្យស្អប់ខ្ពើមមួយ នៅពេលបុរសខ្លះជំរុញអារម្មណ៍ចំណង់ផ្លូវភេទខ្លាំងក្លាពេកដោយគ្រប់គ្រងមិនបាននៅពេលដែលចំណាយពេលវេលាជាមួយអ្នក ក្នុងកំឡុងពេលណាត់ជួប។ បើដូច្នេះអ្នកគួរតែសន្សំពេលវេលាទៅជួបបុរសដែលគេពិតជាចង់ស្គាល់អ្នកពិតប្រាកដទៅវិញទៅ មិនមែនឲ្យតែជួបគឺគិតតែរឿងលើគ្រែនោះទេ។

៥.អ្នកសមនឹងទទួលបានការសសើរៈ ការណាត់ជួបដ៏ពិសេសគឺពិតជាចាក់ដោតដល់បេះដូង អញ្ជឹងហើយវាអាស្រ័យលើការជ្រោយដី ស្រោចទឹករបស់អ្នក។ បុរសទន់ខ្សោយ ហើយខ្ជិលច្រអូស មិនយកចិត្តទុកដាក់លើអ្នក នឹងធ្វើឲ្យអ្នកខកចិត្តជាក់ជាមិនខាន។ តាមពិតទៅអ្នកសមនឹងទទួលបានការយកចិត្តទុកដាក់ សេចក្តីល្អ និងការឲ្យតម្លៃ ហើយធ្វើឲ្យអ្នករំភើបរីករាយយ៉ាងខ្លាំងនៅថ្ងៃណាត់ជួបពិសេសរបស់អ្នក ព្រោះវាគឺជាផ្លូវស្នេហ៍ពិតរបស់អ្នក។

៦.បុរសដែលស្រឡាញ់អ្នកពិត នឹងធ្វើឲ្យអ្នករីករាយរាល់ថ្ងៃៈ នៅពេលអ្នកបានជួបបុរសពិតដែលធ្វើការណាត់ជួបអ្នកដោយយកចិត្តទុកដាក់ ហើយច្បាស់លាស់ គាត់នឹងធ្វើឲ្យអ្នករីករាយរាល់ថ្ងៃហើយអ្នកនឹងទទួលបានក្តីស្រឡាញ់ ការមើលថែច្រើនឡើងៗ។ ជីវិតមនុស្សយើងខ្លីណាស់ ហើយស្នេហាពិតគឺអាចបំពេញចិត្តឲ្យអ្នកស្កប់ស្កល់បាន វាទាមទារឲ្យអ្នកទាំងពីរធ្វើឲ្យវាកើតឡើងបាន។

៧.បើគាត់ណាត់ជួបជាមួយអ្នកយ៉ាងម៉េច គឺគាត់នឹងស្រឡាញ់អ្នកអញ្ជឹងៈ អ្វីៗដែលគាត់បានធ្វើដើម្បីការណាត់ជួបពិសេសជាមួយអ្នក ទង្វើរទាំងអស់នោះនឹងផ្តល់ឲ្យអ្នកបន្តរបន្ទាប់មកទៀត។ តែបើគាត់មិនបានធ្វើអ្វីៗពិសេស ចំណាយទាំងកម្លាំងកាយកម្លាំងចិត្តទេនោះ គាត់នឹងមិនមានលទ្ធភាពផ្តល់ភាពរីករាយដល់អ្នកបានទេ។

៨.បើសិនជាគាត់ព្រងើយកន្តើយសេក្តីត្រូវការរបស់អ្នក គាត់មិនផ្តល់តម្លៃឲ្យពេលវេលារបស់អ្នកទេៈ បុរសខ្លះគាត់យកចិត្តទុកដាក់ស្តាប់ខ្លាំងណាស់ទោះរឿងរ៉ាវអតីតរបស់អ្នក ទំនាក់ទំនង អារម្មណ៍ ការរស់នៅ កិច្ចការងារ របៀបរបបនិយាយស្តីរបស់អ្នកជាដើម។ តែបើសិនជាគាត់មិនចង់ទាំងយកត្រចៀកស្តាប់រឿងរបស់អ្នកផង ល្មមឈប់ត្រឹមហ្នឹងបានហើយ កុំខ្ជះខ្ជាយពេលរបស់អ្នកជាមួយគាត់ទៀតអី។

៩.អ្នកធ្វើអី្វផ្សេងប្រសើរជាងចំណាយពេលណាត់ជួបជាមួយបុរសកំជិលៈ ព្រោះពេលវេលារបស់អ្នកសំខាន់ណាស់ អ្នកអាចធ្វើរឿងល្អៗបានជាច្រើនសំរាប់ខ្លួនឯងនិងអ្នកដទៃ ហើយបើអ្នកបានណាត់ជួបបុរសកំជិលផេះវិញ ចាត់ទុកថាអ្នកជួបរឿងស៊យទៅចុះ។ ដ្បិតអារម្មណ៍ពិសេសពិបាកបង្កើត និងទទួលបានណាស់ នៅពេលអ្នកណាត់ជួបជាមួយបុរសប្រភេទនេះ អ្នកអាចទទួលបានអារម្មណ៍ដែលសោះកក្រោះ ពិភពលោករបស់អ្នកអ៊ួរអាប់មិនខាន។

ប្រភពៈ http://www.bolde.com/hes-not-dating-properly-dont-date/[:en]ភាពខុសគ្នារវាងបុរសដែលមិនសូវមានបទពិសោធន៍ក្នុងការណាត់ជួប គាត់មិនសូវយល់ច្បាស់របៀបចាប់ផ្តើមនៃការជួបគ្នាលើកដំបូង ហើយគាត់មិនយកចិត្តទុកដាក់។ ប្រសិនបើអ្នកណាត់ជួបជាមួយបុរសដែលមិនបានធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សពិសេសបំផុតទេនោះ ផ្ទុយទៅវិញគាត់ចង់ឲ្យអ្នកធ្វើឲ្យគាត់មានអារម្មណ៍ជាមនុស្សពិសេសទៅវិញទេ ដូច្នេះកុំចំណាយពេលខ្ជះខ្ជាយ ក្នុងការណាត់ជួបជាមួយគាត់ឲ្យសោះ។

១.ការទៅខាងក្រៅធម្មតា មិនមែនជាការណាត់ជួបពិសេសទេៈ ពេលខ្លះអាចមានការយល់ច្រឡំចំពោះអារម្មណ៍ល្អៗដោយសារមិត្តភាព និងអារម្មណ៍ល្អៗដោយសារបេះដូង។ ដូចជាការអង្គុយជិតគ្នា បន្ទាប់មកអង្គុយបើកសៀវភៅមីនុយហើយហៅមុខម្ហូបផ្សេងៗ ការធ្វើដូចនេះមិនមែនជាការណាត់ជួបពិសេសទេ វាគ្រាន់តែយប់ថ្ងៃសុក្រធម្មតាប៉ុណ្ណោះ។ បើសិនជាគាត់មិនអាចបង្ហាញចេញជាសាធារណៈ ហើយធ្វើអ្វីៗដែលពិសេសសំរាប់អ្នកដោយចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ជ្រើសរើសកន្លែង កុម្ម៉ង់ម្ហូបទុកមុន គាត់រៀបចំខ្លួនបានយ៉ាងស្អាតបាត ធ្វើឲ្យអ្នកពេញដោយអារម្មណ៍រំភើបរីករាយ។ តាមពិតទៅអ្នកមិនត្រូវការបុរសធ្វើរឿងផ្សេងៗដែលអ្នកក៏ធ្លាប់បានធ្វើរួចមកហើយទេ តែគាត់ត្រូវតែព្យាយាមតស៊ូធ្វើអ្វីៗដែលពិសេស។

២.មកយឺតយ៉ាវ មិនគោរពពេលវេលាៈ វាមិនគួរឲ្យស្រឡាញ់ទេ នៅពេលដែលគាត់ទៅដើរលេងជាមួយមិត្តភ័ក្រ្តគាត់ទៅផឹកស៊ីអស់ចិត្តហើយទើបនឹកឃើញថាត្រូវមកជួបជាមួយអ្នក ធ្វើដូចនេះមិនគួរឲ្យស្រឡាញ់សោះ។ ឧស្សាហ៍យឺតយ៉ាវហើយមានរវល់ញឹកញាប់ បើអញ្ជឹងមែនមិនចាំបាច់ឆ្លើយតបសាររបស់គាត់ទេ ឲ្យវាចប់ត្រឹមហ្នឹងហ្មងទៅ។

៣.អ្នកមិនគួរអង្គុយរង់ចាំគេតបមកវិញរហូតពេញមួយថ្ងៃទេៈ ទូរស័ព្ទរវល់រហូត បុរសដែលឧស្សាហ៍ដោះសារមិនចេះអស់មិនចេះហើយគឺជាបុរសអន់បំផុតសំរាប់ស្ត្រី។ បើសិនជាបុរសដែលពិតជាចង់និយាយជាមួយអ្នក ឃើញអ្នកចង់ដឹងសុខទុក្ខរបស់អ្នក នោះមិនថារវល់យ៉ាងណាទេ គាត់និងកំណត់ការរវល់និងកិច្ចការរបស់គាត់ ដើម្បីឲ្យតែបានមកជួបអ្នកជាក់ជាមិនខាន។ តែបើគាត់ធ្វើមិនបានទេ ហៅគាត់ថា លោកជាប់រវល់ ឲ្យគាត់នៅជាប់រវល់បន្តទៀតទៅ អ្នកគួរតែដើរចេញ ហើយគាត់គឺជាអ្នកបាត់បង់។

៤.ប្រសិនបើការរួមភេទគឺជាគោលបំណងចំបងនៃការណាត់ជួប ប្រាប់គាត់ទៅថា លាហើយៈ វាជារឿងដែលគួរឱ្យស្អប់ខ្ពើមមួយ នៅពេលបុរសខ្លះជំរុញអារម្មណ៍ចំណង់ផ្លូវភេទខ្លាំងក្លាពេកដោយគ្រប់គ្រងមិនបាននៅពេលដែលចំណាយពេលវេលាជាមួយអ្នក ក្នុងកំឡុងពេលណាត់ជួប។ បើដូច្នេះអ្នកគួរតែសន្សំពេលវេលាទៅជួបបុរសដែលគេពិតជាចង់ស្គាល់អ្នកពិតប្រាកដទៅវិញទៅ មិនមែនឲ្យតែជួបគឺគិតតែរឿងលើគ្រែនោះទេ។

៥.អ្នកសមនឹងទទួលបានការសសើរៈ ការណាត់ជួបដ៏ពិសេសគឺពិតជាចាក់ដោតដល់បេះដូង អញ្ជឹងហើយវាអាស្រ័យលើការជ្រោយដី ស្រោចទឹករបស់អ្នក។ បុរសទន់ខ្សោយ ហើយខ្ជិលច្រអូស មិនយកចិត្តទុកដាក់លើអ្នក នឹងធ្វើឲ្យអ្នកខកចិត្តជាក់ជាមិនខាន។ តាមពិតទៅអ្នកសមនឹងទទួលបានការយកចិត្តទុកដាក់ សេចក្តីល្អ និងការឲ្យតម្លៃ ហើយធ្វើឲ្យអ្នករំភើបរីករាយយ៉ាងខ្លាំងនៅថ្ងៃណាត់ជួបពិសេសរបស់អ្នក ព្រោះវាគឺជាផ្លូវស្នេហ៍ពិតរបស់អ្នក។

៦.បុរសដែលស្រឡាញ់អ្នកពិត នឹងធ្វើឲ្យអ្នករីករាយរាល់ថ្ងៃៈ នៅពេលអ្នកបានជួបបុរសពិតដែលធ្វើការណាត់ជួបអ្នកដោយយកចិត្តទុកដាក់ ហើយច្បាស់លាស់ គាត់នឹងធ្វើឲ្យអ្នករីករាយរាល់ថ្ងៃហើយអ្នកនឹងទទួលបានក្តីស្រឡាញ់ ការមើលថែច្រើនឡើងៗ។ ជីវិតមនុស្សយើងខ្លីណាស់ ហើយស្នេហាពិតគឺអាចបំពេញចិត្តឲ្យអ្នកស្កប់ស្កល់បាន វាទាមទារឲ្យអ្នកទាំងពីរធ្វើឲ្យវាកើតឡើងបាន។

៧.បើគាត់ណាត់ជួបជាមួយអ្នកយ៉ាងម៉េច គឺគាត់នឹងស្រឡាញ់អ្នកអញ្ជឹងៈ អ្វីៗដែលគាត់បានធ្វើដើម្បីការណាត់ជួបពិសេសជាមួយអ្នក ទង្វើរទាំងអស់នោះនឹងផ្តល់ឲ្យអ្នកបន្តរបន្ទាប់មកទៀត។ តែបើគាត់មិនបានធ្វើអ្វីៗពិសេស ចំណាយទាំងកម្លាំងកាយកម្លាំងចិត្តទេនោះ គាត់នឹងមិនមានលទ្ធភាពផ្តល់ភាពរីករាយដល់អ្នកបានទេ។

៨.បើសិនជាគាត់ព្រងើយកន្តើយសេក្តីត្រូវការរបស់អ្នក គាត់មិនផ្តល់តម្លៃឲ្យពេលវេលារបស់អ្នកទេៈ បុរសខ្លះគាត់យកចិត្តទុកដាក់ស្តាប់ខ្លាំងណាស់ទោះរឿងរ៉ាវអតីតរបស់អ្នក ទំនាក់ទំនង អារម្មណ៍ ការរស់នៅ កិច្ចការងារ របៀបរបបនិយាយស្តីរបស់អ្នកជាដើម។ តែបើសិនជាគាត់មិនចង់ទាំងយកត្រចៀកស្តាប់រឿងរបស់អ្នកផង ល្មមឈប់ត្រឹមហ្នឹងបានហើយ កុំខ្ជះខ្ជាយពេលរបស់អ្នកជាមួយគាត់ទៀតអី។

៩.អ្នកធ្វើអី្វផ្សេងប្រសើរជាងចំណាយពេលណាត់ជួបជាមួយបុរសកំជិលៈ ព្រោះពេលវេលារបស់អ្នកសំខាន់ណាស់ អ្នកអាចធ្វើរឿងល្អៗបានជាច្រើនសំរាប់ខ្លួនឯងនិងអ្នកដទៃ ហើយបើអ្នកបានណាត់ជួបបុរសកំជិលផេះវិញ ចាត់ទុកថាអ្នកជួបរឿងស៊យទៅចុះ។ ដ្បិតអារម្មណ៍ពិសេសពិបាកបង្កើត និងទទួលបានណាស់ នៅពេលអ្នកណាត់ជួបជាមួយបុរសប្រភេទនេះ អ្នកអាចទទួលបានអារម្មណ៍ដែលសោះកក្រោះ ពិភពលោករបស់អ្នកអ៊ួរអាប់មិនខាន។

ប្រភពៈ http://www.bolde.com/hes-not-dating-properly-dont-date/[:]

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!