រឿងដ៏គួរឲ្យចាប់អារម្មណ៍ទាំង ១១ ដែលគ្មាននរណាម្នាក់ធ្លាប់ប្រាប់អ្នកពីមុនមកនោះទេ – Kalib9 ចែកចាយ ប្លែកៗ | Kalib9
kalib9

រឿងដ៏គួរឲ្យចាប់អារម្មណ៍ទាំង ១១ ដែលគ្មាននរណាម្នាក់ធ្លាប់ប្រាប់អ្នកពីមុនមកនោះទេ

នៅលើលោកយើងនេះមានរឿងរ៉ាវជាច្រើនបានកើតឡើង ដែលមានទាំងល្អ និង អាក្រក់ លាយឡំគ្នា រឿងរ៉ាវខ្លះប្រហែលជាអ្នកធ្លាប់បានដឹងរួចមកហើយ ប៉ុន្តែរឿងរ៉ាវខ្លះប្រហែលជាអ្នកមិនធ្លាប់បានដឹងនោះទេ ដោយសារតែគ្មាននរណាម្នាក់បានប្រាប់អ្នក ឬ មកពីអ្នកមិនបានអានវាពីមុនមក។

ខាងក្រោមនេះគឺជារឿងរ៉ាវទាំង ១៨ ដ៏គួរឲ្យចាប់អារម្មណ៍ដែលបានកើតឡើងក្នុងពិភពលោកយើងនេះ ហើយក៏ប្រហែលជារឿងដែលអ្នកមិនធ្លាប់បានដឹងពីមុនមកនោះដែរ ៖

១ ក្នុងមួយឆ្នាំ ថ្ងៃទី៤ខែ៤, ថ្ងៃទី៦ខែ៦, ថ្ងៃទី៨ខែ៨, ថ្ងៃទី១០ខែ១០, និងថ្ងៃទី១២ខែ១២ សុទ្ធតែនៅចំថ្ងៃដូចគ្នា

បែបនេះគេហៅថា Doomsday មានន័យថាបើសិននៅក្នុងឆ្នាំ ២០១៧ នេះថ្ងៃទី ៤ខែ៤ ស្ថិតនៅចំថ្ងៃអង្គារ មានន័យថា ថ្ងៃ៦ខែ៦ ថ្ងៃទី៨ខែ៨ ថ្ងៃទី១០ខែ១០ និងថ្ងៃទី១២ខែ១២ គឺសុទ្ធតែស្ថិតនៅចំថ្ងៃ អង្គារ ទាំងអស់។

២ ពណ៌របស់ចក្រវាលគឺពណ៌ “Cosmic Latte” ដែលមានលេខកូដពណ៌ #FFF8E7

ការរកឃើញដូចនេះត្រូវបានស្រាវជ្រាវ និង ប្រកាសដោយអ្នកវិទ្យាសាស្ត្រ ៣ រូបគឺ Johns Hopkins , Karl Glazebrook និង Ivan Baldry ។

៣ គូស្វាមីភរិយាស៊ុយអ៊ែតបានដាក់ឈ្មោះកូនរបស់ពួកគេ “Brfxxccxxmnpcccclllmmnprxvclmnckssqlbb11116 ” ដែលឈ្មោះនេះត្រូវបានគេហៅកាត់ “Albin” ។

៤ នៅឆ្នាំ ១៩៣៨ Adolf Hitler គឺជាបុរសប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time ហើយនៅឆ្នាំ ១៩៣៩ គាត់ត្រូវបានគេតែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាព ហើយនៅក្នុងឆ្នាំ ១៩៣៩ នោះសង្គ្រាមលោកលើកទី ២ ក៏បានចាប់ផ្ដើមផងដែរ។

៥ កាស៉ីណូនៅ Las Vegas គ្មាននាឡិកានោះទេ

ការមិនដាក់នាឡិកានេះគឺដើម្បីឲ្យអ្នកលេងភ្លេចគិត ឬ មិនបានចាប់អារម្មណ៍ពីពេលវេលាថាយប់ឬថ្ងៃ ឬ ម៉ោងប៉ុន្មានហើយ ដើម្បីឲ្យអ្នកលេងគិតតែពីលេង

៦ មនុស្សជាច្រើនបានរកឃើញថាឈុតមួយនៃខ្សែភាពយន្ត Johnny Bravo ដែលចេញផ្សាយតាំងពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០០១ នោះ បានព្យាការណ៍ពីហេតុការណ៍វាយប្រហារអគារពាណិជ្ជកម្មរបស់អង់គ្លេស ដែលគេហៅព្រឹត្តិការណ៍នោះថា 9/11

៧ ការយកញើសក្រោមក្លៀករបស់បុរសលាបលើបបូរមាត់របស់ស្ត្រីធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាល បង្កើនអារម្មណ៍ល្អ និង ធ្វើឲ្យវដ្ដរដូវរបស់នាងដើរទៀតទាត់ល្អ

៨ នៅពេលដែលឃ្ម៉ំឈ្មោលដល់ចំណុចកំពូលពេលកំពុងបន្តពូជ ពងស្វាសវានឹងផ្ទុះ ហើយវានឹងស្លាប់ផងដែរ

៩ Caligula គឺព្រះចៅអធិរាជនៃចក្រភពរ៉ូមពីឆ្នាំ 37 ដល់ឆ្នាំ 41 ទ្រង់បានបញ្ជាឱ្យកងទ័ពរបស់ធ្វើសង្គ្រាមជាមួយសមុទ្រ 

គ្មាននរណាម្នាក់ដឹងពីមូលហេតុ និងគំនិតរបស់ទ្រង់នោះទេដែលបញ្ជារឲ្យធ្វើដូចនេះនោះទេ គេគ្រាន់តែដឹងថាទ្រង់បញ្ជារឲ្យត្រូវតែយកសំបងខ្យងសមុទ្រ ដែលជាវត្ថុដែលអាចបង្ហាញថាកងទ័ពបានទទួលជ័យជំនះលើអទិទេពនៃទឹក Neptune ។

១០ Marilyn Monroe ដែលមានកម្រិត IQ ខ្ពស់រហូតដល់ 163  ដែលខ្ពស់ជាងលោក Albert Einstein ដែលមាន IQ ត្រឹមតែ 160 ។

១១ ការសរសេរអក្សរខ្ជីខ្ជារបស់វេជ្ជបណ្ឌិតជាមូលហេតុដែលធ្វើឲ្យមនុស្សជាង ៧ពាន់នាក់បានស្លាប់រៀងរាល់ឆ្នាំ

យើងដឹងហើយថាអក្សររបស់វេជ្ជបណ្ឌិតដែលសរសេរលើវេជ្ជបញ្ជារគឺមនុស្សធម្មតាមើលមិនយល់នោះទេ ប៉ុន្តែពេលខ្លះសូម្បីតែឱសថការីក៏មើលច្រលំផងដែរ ហើយនោះហើយដែលជាមូលហេតុធ្វើឲ្យពួកគេឲ្យថ្នាំមិនត្រូវ ហើយបណ្ដាលឲ្យអ្នកជំងឺស្លាប់ ។

ប្រភព ៖ Buzzfeed

error: Content is protected !!