ឈប់កង្វលអំពីការគេងស្រមុកទៀតទៅ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ឈប់កង្វលអំពីការគេងស្រមុកទៀតទៅ

ធ្វើម៉េចបំបាត់អាការៈគេងស្រមុកបាន?

មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៌​រអៀស​ខ្លួន​ដែល​បាន​ធ្វើឲ្យ​មាន​ការ​រំខាន​ដោយ​សម្លេង​ស្រមុក​ របស់​ពួកគេ។ ជួនកាល​វា​កើត​ឡើង​ដោយ​សារ​តែ​អ្នក​មាន​ជំងឺ​ផ្តាសាយ ហើយ​ពិបាក​ដក​ដង្ហើម។ ប៉ុន្តែ បើអ្នក​គេង​ស្រមុក​ជាធម្មតា នោះ​អ្នក​ប្រហែល​ជាដឹង​ថា​វា​អាច​ធ្វើឲ្យ​អ្នក​ដែល​គេង​ក្បែរ​អ្នក​មាន​អារម្មណ៍ ​បែប​ណា។

ប្រសិនបើមនុស្សជាទីស្រឡាញ់របស់អ្នកបានរាយការណ៍ពីការដេកស្រមុករបស់អ្នករៀងរាល់យប់ សូមកុំព្រងើយកន្តើយ។ ការស្រមុកដែលធ្វើឲ្យមាត់ស្ងួត និងឈឺបំពង់ក អាចជាសញ្ញានៃកម្រិតទាប នៃអុកស៊ីសែននៅក្នុងឈាម ធ្វើឲ្យឈឺក្បាលរ៉ាំរ៉ៃ ប្រឈមមុខនឹងភាពធាត់ ជំងឺបេះដូង និង ការស្ទះ ផ្លូវដង្ហើម ជាដើម។ ក្នុងអត្ថបទនេះ Kalib9 នឹងផ្តល់អនុសាសន៍ស្តីពីវិធីបញ្ឈប់ការស្រមុក ប៉ុន្តែ ប្រសិនបើអ្នកគិតថា អ្នកអាចមានបញ្ហាសុខភាព សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។

តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការគេងស្រមុកបាន?

1. សាកល្បងគេងចំហៀង៖ ការគេងផ្ងារក៏អាចកាត់បន្ថយការគេងស្រមុកបានដែរ

2. ជៀសវាងការសេពសុរាមុនពេលចូលគេង៖ សុរាអាចធ្វើឲ្យបំពង់ករបស់អ្នកស្ងួត

3. ងូតទឹកក្តៅអ៊ុនៗ៖ ជួយសម្រួលសសៃឈាម និងបើកខ្យល់ដកដង្ហើមរបស់អ្នក

4. ហាត់ប្រាណ៖ ជួយឲ្យអ្នកស្រកទម្ងន់ និងមានសុខភាពល្អ ដែលអាចបំបាត់ការស្រមុកបាន

5. សម្អាតច្រមុះរបស់អ្នក៖ ជួយបន្ធូរអាការៈតឹងណែនច្រមុះ ហើយធ្វើឲ្យដកដង្ហើមបានស្រួល

6. ផ្លាស់ប្តូរស្រោមខ្នើយ ឬខ្នើយរបស់អ្នក៖ បាក់តេរីដែលនៅជាប់ខ្នើយរបស់អ្នកនឹងត្រូវបំបាត់អស់

7. បញ្ឈប់ការជក់បារី៖ ផ្សែងនៅក្នុងសួតរបស់អ្នកក៏ធ្វើឲ្យរាំងស្ទះដល់ច្រមុះ និងបំពង់ករបស់អ្នក

8. រក្សាសំណើមខ្យល់បន្ទប់គេង៖ ឧបករណ៌ដល់សំណើមអាចជួយសម្រួលបរិយាកាសក្នុងបន្ទប់អ្នក។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!