រូបរាងខ្ញុំគគ្រិចពិតមែន តែចិត្តខ្ញុំមិនគគ្រិចនោះទេ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

រូបរាងខ្ញុំគគ្រិចពិតមែន តែចិត្តខ្ញុំមិនគគ្រិចនោះទេ

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.


នៅក្នុងសម្លៀកបំពាក់កខ្វក់ មុខមាត់ប្រឡាក់មើលមិនយល់ ទឹកមុខស្ងួត ក្រៀមក្រំ ពេញដោយទុក្ខព្រួយនៅក្នុងរូបថតជាច្រើនសន្លឺករបស់កញ្ញា ហង្ស ម៉ារីនី នៅឯអគាប៊ូឌីញ ឬ White Building ហាក់បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ភ្ជាប់ទៅដោយឃ្លោងឃ្លាដែលកញ្ញាបានបង្ហោះនៅក្នុងគណនីរបស់កញ្ញា មានយ៉ាងដូច្នេះថា « រូបនេះពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ រូបរាងខ្ញុំគគ្រិចពិតមែន តែចិត្តខ្ញុំមិនគគ្រិចនោះទេ សុខចិត្តឲ្យរូបរាងអាក្រក់ កុំឲ្យតែចិត្តអាក្រក់។ រកមនុស្សមកស្គាល់យើងពេលយើងកំពុងមានទុក្ខខ្លាំង វាមិនងាយទេ ប៉ុន្តែពេលយើងជួបការលំបាកខ្លាំងបំផុត វាក៏អាចឲ្យយើងដឹងថានរណាជាមិត្តពិតរបស់យើងដែរ។»

កញ្ញាបានបន្តរទៀតថា «មិត្តភក្តិខ្លះស្គាល់យើងពេលយើងមានលុយ ពេលយើងអាចជួយគេបាន ពេលគេអាចពឹងយើងបាន ប៉ុន្តែពេលយើងលំបាកខ្លាំង ពួកគេក៏បាត់ទៅណាអស់។ មិត្តភក្តិខ្លះ មានមុខតែពេលយើងជោគជ័យ ហើយបាតដៃរបស់ពួកគេគឺសម្រាប់តែទះអបអរពេលយើងសប្បាយរីករាយ ពេលយើងមានមុខមាត់ មានលុយ មានការរីកចម្រើន។ មានដៃមិនច្រើនទេ ដែលលើកយើងឲ្យក្រោកពេលយើងដួល ជូតទឹកភ្នែកយើងពេលយើងយំ ហុចឲ្យយើងចាប់ពេលយើងធ្លាក់ទឹក និងបីយើងដើរទៅមុខពេលយើងដើរមិនរួច។»

បន្តែមទៅលើការរៀបរាប់ខាងលើនេះ កញ្ញាក៏បន្ថែមទៀតថា « មនុស្សជាច្រើននិយាយល្អតែនៅពីមុខយើង ធ្វើល្អតែនៅពីមុខយើង នៅខណៈដែលមនុស្សតែប៉ុន្មាននាក់ធ្វើធម្មតានៅមុខយើង តែការពារយើងនៅខាងក្រោយខ្នង និយាយល្អពីយើងនៅក្រោយខ្នង ស្វែងរកវិធីជួយយើងនៅខាងក្រោយខ្នង។ ពេលស្ថិតនៅក្នុងស្ថានភាពមួយលំបាកខ្លាំង ខ្ញុំពិតជាត្រូវការដៃមួយដែលហុចឲ្យខ្ញុំចាប់ ដៃមួយដែលគ្រាខ្ញុំឲ្យដើរទៅមុខ ហើយប្រសិនបើខ្ញុំជោគជ័យ ខ្ញុំក៏ត្រូវការដៃដដែលនេះទះអបអរនឹងជោគជ័យរបស់ខ្ញុំ ហើយម្នាក់នោះគឺមិត្តពិតរបស់ខ្ញុំអស់មួយជីវិត។»

គួររំលឹកផងដែរថា កញ្ញា ហង្ស ម៉ារីនី គឺជាបុគ្គលមួយរូបដែលចូលចិត្ត និងតែងតែចូលរួមក្នុងកិច្ចការងារសប្បុរសធម៌ជាច្រើនផងដែរក្នុងរយៈពេលកន្លងមកនេះ៕

error: Content is protected !!