វាពិតជាកើតឡើងចំពោះខ្ញុំ!!! តែអ្នកអាចមិនជឿរឿងម្ចាស់កម្មពៀរ – Kalib9 គំនិត | Kalib9
kalib9

វាពិតជាកើតឡើងចំពោះខ្ញុំ!!! តែអ្នកអាចមិនជឿរឿងម្ចាស់កម្មពៀរ

តើអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហាលុយកាក់ដូចជាខ្ញុំដែរឬទេ? ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលចាយវាយខ្ជះខ្ជាយនោះទេ ហើយក៏យល់ដឹងច្រើនពីរបៀបនៃការសន្សំដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំហួសចិត្តនោះ គឺមិនថាខ្ញុំខំរឹតត្បិតយ៉ាងណា ក៏ខ្ញុំនៅតែមិនសល់។ រហូតមានថ្ងៃមួយ ខ្ញុំមិនអស់ចិត្ត ខ្ញុំក៏បានទៅរកចិនសែដ៏ល្បីឈ្មោះមួយរូបដែលមិត្តភក្តិរបស់ខ្ញុំបានណែនាំ។

ពេលទៅដល់កន្លែងលោកគ្រួចិនសែម្នាក់នោះ ខ្ញុំព្រឺក្បាលខ្ញាក ហើយហាក់បីដូចជាមានចំហាយត្រជាក់មកប៉ះខ្លួនរបស់ខ្ញុំយ៉ាងចម្លែក។ ខ្ញុំត្រូវអង្គុយចាំគាត់យូរណាស់ យូរឡើងរាប់ម៉ោងដោយសារតែមានមនុស្សជាច្រើនបានមកពឹងពាក់ឱ្យគាត់ជួយរឿងរបរលក់ដូរ និងរឿងការងារផ្សេងៗទៀត។ ខ្ញុំអង្គុយចាំស្ទើរតែគេងលក់ទៅហើយ ភ្លាមនោះស្រាប់តែមានសំលេងមួយបន្លឺឡើងល្វើយៗគួរឱ្យព្រឺសម្បុរ “មកមានការអីដែរក្មួយ?” ។ ខ្ញុំភ្ញាក់ខ្លួនឡើងច្រងាង តែខំទប់រួចក៏តបទៅវិញ “ចា៎មានលោកគ្រូ ខ្ញុំចង់មើលរឿងជីវិត និងរឿងលុយកាក់” ស្តាប់រួចគាត់ក៏ងក់ក្បាល។

គាត់សម្លឹងមើលមុខខ្ញុំមួយសន្ទុះ រួចក៏និយាយប្រាប់ខ្ញុំថា មានអ្នកដើរតាមពីក្រោយខ្ញុំច្រើនណាស់។ លឺបែបនេះខ្ញុំខំងាកមើលទៅខាងក្រោយខ្ញុំ តែមិនឃើញមាននរណាម្នាក់ទេ ក្រៅតែពីមិត្តរបស់ខ្ញុំដែលជាអ្នកជូនខ្ញុំមកតែប៉ុណ្ណោះ។ “ក្មួយមិនបាច់ខំប្រឹងមើលនោះទេ ក្មួយមើលគេមិនឃើញទេ” លោកគ្រូចិនសែនិយាយ រួចគាត់បន្ថែមទៀតថា កន្លងមក មិនថាក្មួយធ្វើអ្វី បានចំណូលប៉ុណ្ណា មកពីប្រភពណានោះទេ គឺក្មួយរកមិនសល់នោះទេ វាហាក់បីដូចជាថង់ដែលធ្លុះពីក្រោមអីចឹង។ អីយ៉ា លោកគ្រូ ពិតជានិយាយត្រូវណាស់ គ្មានខុសអីបន្តិចនោះទេ ពីព្រោះកន្លងមក ខ្ញុំពិតជាជួយរឿងបែបនេះមែន។ ចូល ១០០ ចេញ ២០០ បើចូល ២០០ ក៏នឹងចេញ ២០០ ផងដែរ ហើយមិនដឹងជាមកពីណាពីណីមកខ្លះទេ រឿងហេតុចេះតែកើតឡើងបណ្តាក់គ្នា រហូតទាល់តែលុយនោះអស់ បញ្ហាក៏ស្រាប់តែស្ងាត់ដែរ។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

លោកគ្រូនិយាយថា ខ្ញុំមានម្វាស់កម្មពៀរច្រើនណាស់ដែលកំពុងតែដើរតាមខ្ញុំ ហើយប្រសិនបើខ្ញុំចង់ឱ្យបានសុខ ជៀសផុតរឿងមិនល្អជាច្រើន ថែមទាំងរកលុយមកគ្រាន់បានសល់ខ្លះ ខ្ញុំត្រូវធ្វើតាមគាត់៣ចំណុច៖

១. ត្រូវឧស្សាហ៍ចែកទាន ហើយឧទ្ទិសដល់ម្ចាស់កម្មពៀរទាំងអស់ នឹងសុំឱ្យពួកគេអហោសិកម្មឱ្យ

២. រាល់ពេលដែលខ្ញុំដាក់បញ្ច័យចូលទៅក្នុងហិបព្រះពុទ្ធ ខ្ញុំត្រូវដាក់ទៅតាមចំនួននៃអាយុរបស់ខ្ញុំ។ មានន័យថាប្រសិនបើខ្ញុំអាយុ ២៥ឆ្នាំ ខ្ញុំត្រូវដាក់បញ្ច័យ ២៥០០រៀល ឬ ២៥,០០០រៀល ទៅតាមសទ្ធាចិត្តរបស់ខ្ញុំ រួចបួងសួងឧទ្ទិសដល់ម្ចាស់កម្មពៀរថា នេះជាបញ្ច័យដែលខ្ញុំសងអ្នក (ម្ចាស់កម្មពៀរ) ដូច្នេះសូមអ្នកទទួលយក នឹងជួយដឹងលឺផង។

៣. ខ្ញុំត្រូវរក្សាភាពទៀតត្រង់ នឹងសាងតែសេចក្តីល្អ ដើម្បីឱម្ចាស់កម្មពៀរទាំងអស់រំងាប់ចិត្ត និងអហោសិកម្មឱ្យ

តើអ្នកទាំងអស់គ្នាជឿរឿងម្ចាស់កម្មពៀរដែរឬទេ? តើម្ចាស់កម្មពៀរពិតជាមានមែន? តើអ្នកណាខ្លះដែលធ្លាប់ជួបរឿងដូចជាខ្ញុំ? ស្តាប់ទៅវាហាក់បីដូចជាអបិយជំនឿបន្តិច ប៉ុន្តែវាបានកើតឡើងរួចមកហើយចំពោះខ្ញុំ៕