១០ បញ្ជី ដែលគួររក្សាទុក បើអ្នកចង់ជោគជ័យ – Kalib9 គំនិត | Kalib9
kalib9

១០ បញ្ជី ដែលគួររក្សាទុក បើអ្នកចង់ជោគជ័យ

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

១.  បញ្ជីគោលដៅ

បើ​គ្មាន​បញ្ជី​បែប​នេះ​ទេ​អ្នក​នឹង​បាត់​បង់​ទិស​ដៅ​នៃ​ជីវិត​របស់​អ្នក ព្រោះ​គោល​ដៅ​ជីវិត ជួយ​ឲ្យ​អ្នក​ផ្តោត​អារម្មណ៍ និង​ប្រឹង​ប្រែង​បាន​ល្អ។

២.  បញ្ជីភារកិច្ច

អ្នក​គួរ​តែ​មាន​បញ្ជី​ភារកិច្ច​ផ្ទាល់​ខ្លួន ឬភារកិច្ច​ដែល​អ្នក​ធ្វើ​ដើម្បី​ប្រយោជន៍​បំពេញ​តម្រូវ​ការ​របស់​ខ្លួន។ វាទាក់ទង​ទៅនឹង​គោលដៅ និង​​ចំណង់ចំណូលចិត្ត ផ្ទាល់​ខ្លួន​របស់​អ្នក ឧទាហរណ៍​ដូចជា ការសរសេរ ​សៀវភៅ គំនូរ និងសិប្បកម្ម​ជាដើម។ ភារកិច្ច​ទាំងនេះ​នឹងកំណត់​អ្នកហើយ​ផ្តល់នូវ​សមិទ្ធផល កាន់តែច្រើនគួរជាទីមោទន។

៣.  បញ្ជីទំនាក់ទំនង

គ្មានបញ្ជីទំនាក់ទំនង មានន័យថាអ្នកកំពុងធ្វើឲ្យខ្លួនឯងប្រឈមនឹងការលំបាកទៅថ្ងៃអនាគត។  មិនត្រូវតែប៉ុណ្ណោះ អ្នកត្រូវប្រាកដថាបញ្ជីនេះត្រូវបានរក្សាទុកយ៉ាងល្អ ដែលអាចទាញយកទិន្នន័យ ទាំងនោះមកវិញ នៅពេលដែលមានអ្វីកើតឡើងចំពោះទូរស័ព្ទរបស់អ្នក។

៤.  បញ្ជីរាយចំណាយ

ការចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ គឺជាការទទួលខុសត្រូវដែលបង្ហាញពីភាពចាស់ទុំ។ ភាពជោគជ័យ ជាទូទៅ ត្រូវបានវាស់ដោយបរិមាណនៃទ្រព្យសម្បត្តិ និងយុទ្ធសាស្រ្តក្នុងការចំណាយ ដើម្បីទប់ស្កាត់ការចំណាយលើសព្រំដែន។

៥.  បញ្ជីឧបករណ៍មានប្រយោជន៍

ការរក្សាបញ្ជីនៃឧបករណ៍ដែលមានប្រយោជន៍នឹងមានប្រសិទ្ធភាពនៅពេលដែលអ្នកជួបប្រទះបញ្ហា ទូទៅដូចជា ការស្វែងរកភោជនីយដ្ឋានល្អ សម្រាប់អាហារពេលល្ងាចជាមួយដៃគូជំនួញ ការបើកបរដែលមិនស្គាល់ភូមិសាស្ត្រ ការរៀនសូត្រពីការគ្រប់គ្រងភារកិច្ចជាដើម ។

៦. បញ្ជីកែលម្អខ្លួនឯង

បញ្ជីនៃ​ការកែលម្អ​គួរមាន​ការផ្លាស់​ប្តូរ​រូបរាង ការផ្លាស់ប្តូរ​ផ្នត់​គំនិត​ជាលក្ខណៈ​ធម្មជាតិ ការបោះបង់ចោល​ទម្លាប់​អាក្រក់​ជាដើម។ គ្មាន​នរណា​ម្នាក់​អាច​នឹង​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ក្នុងរយៈ​ពេលខ្លី ប៉ុន្តែ ការធ្វើការ​សម្រេចចិត្ត​ផ្លាស់ប្តូរ​រឿងមួយ ជារៀងរាល់ឆ្នាំ គឺជាដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅបាន។ បញ្ជីនេះគឺគ្រាន់​តែជាការ​រំលឹក​អ្នក​ពីការ​កែលម្អ​ខ្លួនជា​អាទិភាព ដើម្បី​កសាង​ទំនុកចិត្ត​ខ្លួនឯង។

៧.  បញ្ជីគំនិតច្នៃប្រឌិត

នៅពេលដែលគំនិតថ្មីលេចឡើងមក ចូរកត់ត្រាវាទុក  បន្ទាប់មក អ្នកអាចស្រាវជ្រាវវាលើអ៊ីនធឺណែត ក្រែងលអាចបង្កើតគំនិតថ្មីៗបាន។ នៅពេលដែលបញ្ជីរបស់អ្នករីកចម្រើន អ្នកអាចចាប់ផ្តើមពិចារណា លើប្រធានបទ ដើម្បីពិនិត្យពិច័យលើវាឱ្យកាន់តែច្បាស់។ សូមសួរយោបល់ទី២មើលថា តើមានអ្វីដែលអ្នក ត្រូវការបន្ថែម? នេះជាអ្វីដែលមនុស្សជោគជ័យភាគច្រើនធ្វើ។

៨.  បញ្ជីគម្រោងអនាគត

ដើម្បីធ្វើឱ្យការតាំងចិត្តរបស់អ្នកកាន់តែរឹងមាំ គួរចងក្រងបញ្ជីគម្រោងអនាគត ហើយមើលអ្វីដែល អ្នកត្រូវការដើម្បីធ្វើឱ្យវាក្លាយជាការពិត។ បញ្ជីនេះគឺស្រដៀងទៅនឹងបញ្ជីគោលដៅដែរ។ ខុសគ្នាត្រង់ថាវាមិនមានការពាក់ព័ន្ធនឹងអនាគតផ្ទាល់ខ្លួនរបស់អ្នកទេ។ 9.  បញ្ជីនៃផែនការបង្ការភាពអាសន្នប្រឹងប្រែងធ្វើអ្វីមួយដើម្បីត្រៀមខ្លួនជានិច្ចសម្រាប់ប្រតិកម្មនៃការផ្តួចផ្តើមដ៏ធំ ទោះបីជាការខូចខាត អាចកើតមានឡើង។ ការខ្វះការការពារភាពអាសន្នបង្កប់នូវភាពមិនប្រុងប្រយ័ត្ន គឺជាការប្រឈមដ៏ធំ ។ ការបង្ការភាពអាសន្នអាចជួយគិតគូរអ្នកជាមុន នៅពេលដែលអ្នកគ្មានជម្រើស។

៩. បញ្ជីនៃផែនការបង្ការភាពអាសន្ន

ប្រឹងប្រែងធ្វើអ្វីមួយដើម្បីត្រៀមខ្លួនជានិច្ចសម្រាប់ប្រតិកម្មនៃការផ្តួចផ្តើមដ៏ធំ ទោះបីជាការខូចខាត អាចកើតមានឡើង។ ការខ្វះការការពារភាពអាសន្នបង្កប់នូវភាពមិនប្រុងប្រយ័ត្ន គឺជាការប្រឈមដ៏ធំ ។ ការបង្ការភាពអាសន្នអាចជួយគិតគូរអ្នកជាមុន នៅពេលដែលអ្នកគ្មានជម្រើស។

១០. បញ្ជីធុងសម្រាម

សូម្បីតែដាក់អ្វីដែលមិនអាចទៅរួចទេដាក់ក្នុងបញ្ជីធុងសម្រាម ហើយស្វែងរកអ្វីដែលល្អបំផុត ដោយប្រើការច្នៃប្រឌិតរបស់អ្នក។ នៅពេលណាដែលអ្នកឈានដល់ដំណាក់កាលទាល់ច្រកណាមួយ ក្នុងជីវិត សូមក្រឡេកមើលបញ្ជីដាក់ធុងសម្រាមរបស់អ្នក និងមើលថាអ្វីដែលល្អបំផុត ក្នុងការស្តារថាមពលរបស់អ្នកឡើងវិញ រួចបន្តដំណើរទៅមុខទៀត។

ប្រភព៖ lifehack