Apple មាន​ផែនការ​ចេញលក់ iPad តម្លៃថោក នៅ​សប្តាហ៍​ក្រោយ ដើម្បី​ប្រជែង​ជាមួយ Microsoft និង Google – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Apple មាន​ផែនការ​ចេញលក់ iPad តម្លៃថោក នៅ​សប្តាហ៍​ក្រោយ ដើម្បី​ប្រជែង​ជាមួយ Microsoft និង Google

​ក្រុមហ៊ុន Apple ប្រហែលជា​កំពុង​ត្រៀម​ចេញលក់ iPad ថ្មី ដែលមាន​តម្លៃថោក​បំផុត​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នេះ​បានរៀបចំ​ព្រឹត្តិការណ៍​ផ្តោតលើ​ការអប់រំ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មីនា​នៅ​ទីក្រុង​ឈី​កា​ហ្គោ កន្លែង​ដែល​គេ​រំពឹងថា​ក្រុមហ៊ុន​នេះ​នឹង​ប្រកាស​ទាក់ទង​នឹង​ផលិតផល​មួយចំនួន​។​

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​ជិតស្និទ្ធ​នឹង​ស្ថានភាព​នេះ​ឱ្យដឹងថា ផលិតផល​មួយ​ក្នុងចំណោម​នោះ​អាច​រួមមាន iPad កំណែ​ថ្មី ដែលមាន​តម្លៃថោក​។​

​ក្រុមហ៊ុន Apple កំពុងតែ​ព្យាយាម​ដណ្តើមយក​ចំណែក​ទីផ្សារ​មកវិញ បន្ទាប់ពី​ខ្លួន​បាន​បណ្តែតបណ្តោយ​ឱ្យ​ចាញ់​ប្រៀប​គូប្រជែង Google និង Microsoft ។​

​សព្វថ្ងៃនេះ​សិស្ស​វិទ្យាល័យ​និង​សិស្ស​អនុវិទ្យាល័យ​មាន​ទំនោរ​ប្រើប្រាស់ Chromebook របស់ Google និង Surface របស់ Microsoft ជំនួស​ឱ្យ iPad ឬ MacBook​។​

​ម៉ូ​ដែល​ថោក​បំផុត​ដែល​អាច​រក​ទិញ​បាន​សព្វថ្ងៃនេះ​គឺ iPad តម្លៃ ៣២៩ ដុល្លារ​របស់​ក្រុមហ៊ុន Apple ដែល​ចេញលក់​កាលពី​ឆ្នាំមុន​។​

iPad ថ្មី​នេះ​ត្រូវគេ​និយាយថា អាច​នឹងមាន​តម្លៃ​ប្រហែល ២៥៩ ដុល្លារ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.