ហ្សេ​ន​សក់​ពណ៌​ក្រហម ​លាក់​បង្កប់​បង្ហាញ​ឲ្យ​ឃើញ​ពី​ហានិភ័យ​ នៃ​ជំងឺ​មហារីក​ស្បែក​ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ហ្សេ​ន​សក់​ពណ៌​ក្រហម ​លាក់​បង្កប់​បង្ហាញ​ឲ្យ​ឃើញ​ពី​ហានិភ័យ​ នៃ​ជំងឺ​មហារីក​ស្បែក​

មនុស្ស​ផង​ទាំងឡាយ អាច​មាន​ផ្ទុក​ទៅ​ដោយ​ហ្សេ​ន​សក់​ពណ៌​ក្រហម ដោយ​ស្ងប់ស្ងៀម ហើយ​ដែល​បង្កើន​នូវ​ហានិភ័យ​ នៃ​ជំងឺ​មហារីក​ស្បែក​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ។ នេះ​ជា​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ឯកទេស។

ក្រុម​អ្នកស្រាវជ្រាវ​ នៃ​វិទ្យាស្ថាន Sanger Institute ប៉ាន់ស្មាន​ទុក​ថា ជនជាតិ​អង់គ្លេស​ម្នាក់​ ក្នុង​ចំណោម​៤​នាក់ មាន​ផ្ទុក​នូវ​ហ្សេ​ន​នេះ។

អនុភាព​របស់​ហ្សេ​ន​នេះ អាច​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប៉ះពាល់​នឹង​ពន្លឺ​កម្ដៅ​ព្រះអាទិត្យ​ដល់​ទៅ​២​ទសវត្ស​ នៃ​ការ​ផ្លាស់ប្ដូរ​ប្រែប្រួល ​នៃ​ជំងឺ​មហារីក។

មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​២៥​ភាគរយ នៃ​ចក្រភព​អង់គ្លេស​មាន​កំណែ​ថ្មី នៃ​ប្រភេទ​ហ្សេ​ន​ដែល​ហៅថា MC1R បង្កើន​ហានិភ័យ​ នៃ​ជំងឺ​មហារីក​ស្បែក​ម្យ៉ាង​ហៅថា malignant melanoma។​

អ្នកស្រាវជ្រាវ​ពិនិត្យមើល​សំណាក​ដុំ​សាច់​ ក​ ដល់​ទៅ​ជាង​៤០០​ប្រភេទ​ពី​អ្នកជំងឺ ដែល​មាន​រោគលក្ខណៈ​ នៃ​មហារីក melanoma។ គេ​បាន​រកឃើញថា អ្នកជំងឺ​ដែលមាន​យ៉ាងហោច​នូវ​ការចម្លង MC1R មាន​ដល់​ទៅ​៤២​ភាគរយ នៃ​ការ​ផ្លាស់ប្ដូរ​ប្រែប្រួល​រួមបញ្ចូល​គ្នា​ជាមួយនឹង​ការ​ប៉ះពាល់​ជាមួយ​ពន្លឺ កម្ដៅ​ព្រះអាទិត្យ​លើស​ពី​ក្រុម​មនុស្ស​ទាំងឡាយ​ដទៃ​ទៀត គឺ​ស្មើនឹង​ការ​ស្ថិតនៅ​ដោយ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ ​ស្មើនឹង​រយៈពេល​២១​ឆ្នាំ៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.