អាថ៌កំបាំងនៃសម្រស់បែបធម្មជាតិ៣យ៉ាង និងគន្លឹះសម្រាប់សម្រស់នៃសុខភាពស្បែក – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

អាថ៌កំបាំងនៃសម្រស់បែបធម្មជាតិ៣យ៉ាង និងគន្លឹះសម្រាប់សម្រស់នៃសុខភាពស្បែក

ស្បែកស្រស់ស្អាត គឺជាកត្តាវាស់វែងដែលទាក់ទាញបំផុតនៃសម្រស់ និងយុវវ័យ។ ការគេងបានគ្រប់គ្រាន់, ទទួលទានទឹកគ្រប់គ្រាន់, គ្មានភាពតានតឹងក្នុងជីវិត គឺជាគ្រឿងផ្សំចាំបាច់នៃភាពយុវវ័យ និងសម្រស់ដែលបានបង្ហាញឡើង។ ហើយ ពិតណាស់, ការញាំអាហារដែលត្រឹមត្រូវក៏សំខាន់ផងដែរ។

មុខហើយនឹងដៃរបស់យើង គឺជាផ្នែកសំខាន់ពីរដែលមនុស្សទូទៅអាចមើលឃើញ និងអាចឆ្លុះបញ្ចាំងពីសុខភាព និងសុខមាលភាពទាំងមូលរបស់យើង។

ដូច្នេះ ថ្ងៃនេះពួកយើងនឹងបង្ហាញវិធីសាស្រ្ត៣យ៉ាងដែលសាមញ្ញ តែអស្ចារ្យ និងជាអាថ៌កំបាំងនៅក្នុងការថែរក្សាសុខភាពស្បែកមុខ ដៃ និងរាងកាយទាំងមូលអោយស្រស់ស្អាត និងសុខភាពល្អ

១.ទម្លាប់ថែរក្សាសម្រស់នាពេលព្រឹក

មនុស្សមួយចំនួនចូលចិត្តប្រើប្រាស់ដុំទឹកកកនៅលើស្បែកមុខរៀងរាល់ព្រឹកដើម្បីឲ្យស្រស់ថ្លា និងឲ្យស្បែកមុខក្មេងជាវ័យ។

វិធីនេះមានប្រសិទ្ធិភាពណាស់ ប៉ុន្តែវាមានផលប៉ះពាល់បន្តិច សម្រាប់ស្បែកដែលងាយប្រតិកម្ម និងស្បែកដែលមានកន្ទួលក្រហម។

ហេតុដូច្នេះ នេះគឺជាវិធីមួយបែបទៀតដែលអាចជួយបាន៖ ជូតមុខរបស់អ្នកនៅពេលព្រឹកជាមួយទឹកដោះឆៅត្រជាក់ៗ

អ្នកក៏អាចលាយទឹកដោះគោជាមួយទឹកត្រសក់ រួចជូតសម្អាតមុខរបស់អ្នកដោយប្រើប្រាស់សំលីផងដែរ។

លាងសម្អាតមុខរបស់អ្នកជាមួយទឹកត្រជាក់នៅពេលរួចរាល់។

វាមិនត្រឹមតែធ្វើឲ្យស្បែកស្រស់ថ្លានោះទេ ថែមទាំងជួយសម្អាតស្បែក, ជំនួយស្បែក, ស្បែកទន់, លូតលាស់បានល្អ និងស្រស់ស្រាយ។

២.ប្រើប្រាស់ កាហ្វេសម្រាប់សម្រស់ស្បែកដៃរបស់អ្នក

ជាការពិត, ធម្មតាកាហ្វេដែលអ្នកទទួលទានរាល់ថ្ងៃអាចនឹងមានប្រយោជន៍សម្រាប់ស្បែក។ ដោយសារតែហេតុអ្វីទៅ? គឺដោយសារតែកាហ្វេដែលបានកិនរួចអាចជាវិធីសាស្រ្តក្នុងការជម្រុះកោសិកាចាស់ៗដោយធម្មជាតិ។

កាហ្វេដែលកិនរួចអាចជម្រុះកោសិកាងាប់ កោសិកាស្បែកស្ងួតនៃស្រទាប់ស្បែកខាងលើ និងជួយឲ្យស្បែកធម្មជាតិលូតលាស់សារជាថ្មី ធ្វើឲ្យស្បែកអ្នកមើលទៅសុខភាពល្អ និងភ្លឺថ្លា។

នេះគឺជារូបមន្តថែសម្រស់ដ៏ល្អមួយ៖ លាយកាហ្វេកិន/ម៉ត់ជាមួយប្រេង អូលីវ និងធ្វើការម៉ាស្សាដៃរបស់អ្នកជាមួយនឹងការដុះជូតបែបនេះរយៈពេល២ទៅ៣នាទី។

លាងសម្អាតដៃរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ អ្នកនឹងទទួលបានដៃដ៏ទន់ និងខ្ចី។ ប្រសិនបើអ្នកធ្វើវា២ដងក្នុង១សប្តាហ៍, ដៃរបស់អ្នកនឹងមើលទៅរឹតតែស្ចារ្យ។

៣.រូបមន្តធ្វើសាប៊ូដុសខ្លួនបែបធម្មជាតិដ៏អស្ចារ្យ

ជាចុងក្រោយ នេះគឺជារូបមន្តដ៏សាមញ្ញ, អស្ចារ្យ, សាប៊ូដុសខ្លួនដែលអ្នកអាចធ្វើដោយខ្លួនឯង៖ លាយកាហ្វេម៉ត់ដែលប្រើរួចចំនួន២ស្លាបព្រា, ស្ករសមួយស្លាបព្រា និងប្រេងអូលីវ៤ស្លាបព្រា។ ម៉ាស្សាខ្លួនរបស់អ្នកជាមួយសាប៊ូនៅពេលដែលអ្នកងូតទឹក, លាបវានៅកន្លែងដែលក្រិន, ខ្មៅ, ស្បែកគ្រើម, ជង្គង់, ជើង និងកន្លែងដែលមានស្បែកស្ងួតនៅលើខ្លួនរបស់អ្នក។ អ្នកនឹងសំគាល់ឃើញភាពអស្ចារ្យ និងខុសប្លែកនៅពេលដែលប្រើប្រាស់រួច។

សង្ឃឹមថាអ្នកនឹងរកឃើញនូវអត្ថប្រយោជន៍នៃអាថ៌កំបាំងនៃសម្រស់ធម្មជាតិនេះ៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.