៦រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល នៃរូបរាងក្រចកដៃដែលអាចបញ្ជាក់ថាអ្នកជាបុគ្គលបែបណា? – Kalib9 ហុងស៊ុយ | Kalib9
kalib9

៦រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល នៃរូបរាងក្រចកដៃដែលអាចបញ្ជាក់ថាអ្នកជាបុគ្គលបែបណា?

មនុស្សយើងគ្រប់រូបមានក្រចករាងផ្សេងៗគ្នា។ អ្នកខ្លះមានរាងធំហើយរាងការ៉េ អ្នកខ្លះទៀតមានរាងតូចហើយវែង។ ប៉ុន្តែតើអ្នកធ្លាប់គិតថាតើក្រចករបស់អ្នកអាចប្រាប់អ្វីខ្លះចំពោះខ្លួនអ្នក?

អ្នកវិទ្យាសាស្ត្រប្រទេសនីហ្សេរីយ៉ា ដ៏ល្បីឈ្មោះមួយរូបបានផ្សាយការស្រាវជ្រាវមួយ ដែលលោកទទួលស្គាល់ថា រូបរាងធម្មជាតិរបស់ក្រចក វាដូចគ្នាទៅនឹងស្នាមម្រាមដៃ ដែលអាចមានព័ត៌មានអំពីបុគ្គលិកលក្ខណៈម្ចាស់របស់វា។

យើងខ្ញុំសូមលើកយក ៦រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលនៃទំរង់ និងរូបរាងរបស់ក្រចក ដើម្បីបញ្ជាក់ថាអ្នកជាបុគ្គលបែបណា?

១. ក្រចកដៃមានរាង ធំទូលាយ វែង និង ចតុកោណ

 

អ្នកដែលមានរូបរាងក្រចកប្រភេទនេះ អាចជាមនុស្ស ស្ងប់ស្ងាត់ ម៉ត់ចត់ មានភាពនឹងន ជាមនុស្សឯករាជ្យដែលមានផ្នត់គំនិតទូលំទូលាយ។ ជាមនុស្សស្មោះត្រង់ ចិត្តបាន ហើយមានការទទួលខុសត្រូវខ្លាំងចំពោះពាក្យសម្ដី និងសកម្មភាពជាអ្នកដឹកនាំ។

២. ក្រចកដៃមានរាង តូច ហើយការ៉េ

 

អ្នកមានក្រចកដៃប្រភេទនេះ អាចមនុស្សឆ្លាតវៃ អាចបត់បែនបាន និងមានធនធានប្រកបដោយភាពប៉ិនប្រសប់។ អ្នកអាចជាមានទំនោរចិត្ដលោភលន់ និងឈ្លានពាន ក៏ដូចជាមានចិត្តច្រណែនផងដែរ។

៣. ក្រចកវែង និងចង្អៀត

 

អ្នកអាចជាមនុស្ស ចូលចិត្តភាពប្រណីត និងទាមទារការយកចិត្តទុកដាក់ចំពោះខ្លួនឯង។ ជាញឹកញាប់ទទួលបានការអាក់អន់ចិត្ត។

៤. ក្រចកដៃខ្លី

 

អ្នកអាចជាមនុស្ស មិនសូវចេះនិយាយច្រើន និងមិនចេះអត់ធ្មត់ មនុស្សទាំងនេះនៅតែមានជំនឿយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ។ ក្រចកដែលខ្លីជាងនេះ ជាមនុស្សដែលទាមទារកាន់តែច្រើនលើខ្លួនឯង និងអ្នកដទៃ។ អ្នកអាចជាមនុស្សតែងតែខិតខំធ្វើតាមវិធីរបស់អ្ន ហើយអ្នកគឺជាមនុស្សឥតខ្ចោះ។

៥. ក្រចកដៃរាងពងក្រពើ

 

អ្នកអាចមនុស្សដែលទន់ជ្រាយ ទន់ភ្លន់ និងមនោសញ្ចេតនាជាមួយទស្សនៈដ៏ល្អ។ អ្នកអាចចូលចិត្តមានអារម្មណ៍ថា មានប្រយោជន៍ចំពោះអ្នកដទៃ ហើយអ្នកមានមនោសញ្ចេតនាទន់ភ្លន់ និងងាយស្រួលក្នុងការធ្វើខុស។

៦. ក្រចកដៃរាងត្រីកោណ

 

អ្នកអាចជាមនុស្ស ដែលមានបុគ្គលិកលក្ខណៈផ្លាស់ប្តូរជានិច្ចជានិច្ច ជឿរជាក់ និងងាយអន់ចិត្ត។ អ្នកចង់ឲ្យគេទទួលស្គាល់ ចង់ល្បីល្បាញហើយនិងស្អប់ភាពបរាជ័យ។

*សូមអភ័យទោសរាស់កំហុសឆ្គងដោយអចេនា

ប្រែសំរួលដោយ: សុខ សុវណ្ណនិត្យ

ប្រភព: brightside

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!