តោះទៅរូបភព ទីក្រុងល្បីៗទាំង១១លើពិភពលោក ត្រូវបានចិនចម្លងយកមកដាក់នៅក្នុងប្រទេសរបស់ខ្លួនទាំងអស់ – Kalib9 ប្លែកៗ | Kalib9
kalib9

តោះទៅរូបភព ទីក្រុងល្បីៗទាំង១១លើពិភពលោក ត្រូវបានចិនចម្លងយកមកដាក់នៅក្នុងប្រទេសរបស់ខ្លួនទាំងអស់

ជាទូទៅ គេល្បីថាចិនពូកែខាងចម្លងឬផលិតរបស់ក្លែងក្លាយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ចិនបានចម្លងយកនូវទីក្រុងទាំងមូលនៅក្នុងប្រទេសផ្សេងលើពិភពលោក មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ហើយខាងក្រោមនេះជាទីក្រុងល្បីៗទាំង១១លើពិភពលោក ដែលត្រូវបានប្រទេសចិនចម្លងយកមកដាក់នៅក្នុងប្រទេសរបស់ខ្លួន។

 

ភូមិFlorentia ដ៏ល្បីរបស់ប្រទេសអ៊ីតាលី ត្រូវបានប្រទេសចិនចម្លងយកមកដាក់នៅក្បែរទីក្រុងកំពង់ផែ Tianjin ដែលវាមានលក្ខណៈដូចគ្នាយ៉ាងខ្លាំងទៅនឹងទីកន្លែងដើមនៅអ៊ីតាលី។

 

ប្រសិនបើគេធ្វើដំណើរចេញពីសៀងហៃប្រហែលពីរបីម៉ោង គេនឹងឃើញTianducheng ដែលជាទីក្រុងមួយចម្លងតាមទីក្រុងប៉ារីស ដោយក្នុងនោះមាន Eiffel Tower កម្ពស់354 foot និងសំណង់អគារលំនៅឋាននៅជុំវិញ ប៉ុន្តែគ្មានមនុស្សរស់នៅនោះទេ។

 

នៅកណ្តាលខេត្ត Guangdong ប្រទេសចិន មានចម្លងនូវភូមិប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់ប្រទេសអូទ្រីសឈ្មោះHallstatt ដែលជាទីតាំងបេតិកភណ្ឌពិភពលោកយូណេស្កូ។

 

បើគេធ្វើដំណើរឆ្លងទន្លេពីហុងកុងទៅ គេនឹងឃើញទីក្រុងOverseas Chinese Town East (OCT) ដែលចម្លងតាមក្រុងInterlaken Town របស់ប្រទេសស្វីស។

 

ភូមិនេសាទបុរាណTianjing ត្រូវបានគេរៀបចំឡើងក្នុងគោលបំណងធ្វើឲ្យវាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដោយចម្លងតាមRockefeller and Lincoln Center។

 

ក្រុងThames Town នៅស្រុកSongjiang ក្បែរទីក្រុងShanghai គឺមានលក្ខណៈស្រដៀងនឹងនៅប្រទេសអង់គ្លេសដែរ ដោយអគារមួយចំនួនត្រូវបានចម្លងតាមអគារៅក្នុងប្រទេសស់គ្លេស។

 

ក្រុងAnting German Town នៅខាងក្រៅទីក្រុងសៀងហៃ ត្រូវបានសាងសង់ឡើងដោយចម្លងតាមទីក្រុងដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់

 

ក្រុងHolland Town ឬPudong Netherland ត្រូវបានរៀបចំឡើងឲ្យដូចក្រុងមួយនៃប្រទេសហូឡង់ ដោយមានព្រែក ម៉ាស៊ីនកិនដើរដោយកម្លាំងខ្យល់ និងអគារមួយចំនួនដែលចម្លងតាមទាំងស្រុងនៃអគារនៅហូឡង់ដូចជាសារមន្ទីរNetherlands Maritime Museum និងផ្សារលក់ទំនិញ Bijenkorf នៅទីក្រុង Amsterdam។

នៅខាងក្រៅទីក្រុងសៀងហៃ ក៏មានចម្លងទីក្រុងសម័យទំនើបរបស់ប្រទេសអ៊ីតាលីផងដែរ។

 

នៅកណ្តាលទីក្រុងប៉េកាំង ក៏មានក្រុងTonghui ដែលចម្លងតាមគេផងដែរ

 

នៅទីក្រុងសៀងហៃក៏មានក្រុងមួយទៀតដែលចម្លងតាមក្រុងSigtuna ដ៏ស្រស់ស្អាតរបស់ប្រទេសស៊ុយអែតផងដែរ។

 

ប្រភព៖ Business Insider និង Wtfintheworld