សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ !!! យើងជាកូនខ្មែរត្រូវតែនាំគ្នាថែរក្សា (ភាគ៣) – Kalib9 គំនិត | Kalib9
kalib9

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ !!! យើងជាកូនខ្មែរត្រូវតែនាំគ្នាថែរក្សា (ភាគ៣)

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ទំព័រ​នេះគឺ​ជា​កម្រង​ប្រមូល​ផ្តុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត​។ក

 

ធ្ងន់នៅថ្ម ក្រនៅក្តី។
ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។
ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។
ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
ធ្វើការតិចចាយច្រើនចម្រើនក្រ។
ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
ធុងទទេឮខ្លាំងណាស់។
ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
ធំតែខ្លួន ដូចឃ្លោក។

នំមិនធំជាងនាឡិ។
នឿយមុន ស្រណុកក្រោយ។
នារីមានប្តីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
និយាយបាតដៃជាខ្នងដៃ។
និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
និយាយបែកជាអូរ ហូរជាស្ទឹង។
និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ។
នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
បញ្ជូនបន្ត ទំព័រគោលដៅ

បង់ព្រះទៅសំពះឯបាយាប។
បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
បន់ព្រះ សំពះទេព្តារ។
បណ្ឌិតមានការមិនរករឿងជាកម្លាំង។
បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់មាត់ អ្នលពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
បញ្ញើទុក ស្មើបំណុល។
ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
ប្រហែសបាត់ ប្រយ័ត្នគង់។
ប្រមាថម្តាយ រំលាយព្រះ។
ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
ប្រមាថចាស់ អាយុខ្លី។
ប្រមាត់ដី អួតចង់ឡើងទ្រើង។
ប្រញាប់ពេកដេកផ្លួវ។
ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
បាតដៃជាខ្នងដៃ។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

បានតែបាប មិនឆ្អាបមាត់។
បានពីកែ្អក ចែកទៅតាវ៉ៅ។
បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
បា្រក់ក៏បង់​ ថង់ក៏ដាច់។
ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
បុណ្យក៏ធ្វើ ​ឈើក៏កាប់។
បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
បួសដោយវត្ត ចិត្តដោយខ្លួន។
បំណាច់នឹងបាប ឲ្យឆ្អាបមាត់។

បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
បើមិត្តមិនល្អ កុំយកជាមិត្ត។
បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
បើកក្តោងទាន់ត្រូវខ្យល់។

ផឹកស្រាក្លាសំដី។
ផ្ទុករទេះតាមចំណុះ។
ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
ផ្លស់យស ព្រោះប្រមាថ។
ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ណា​ត្រង់​កុំ​ដើរ​ហោង ដើរ​ដោយ​ផ្លូវ​គន្លង តម្រាយ​ចាស់​បុរាណ ។
ផ្ទះធំស្រណុក ដ្បិតភរិយាជា។
ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
ផោមក្នុងទឹកមេ្តចគង់ស្អុយ។

ពងមាន់កុំផ្ញើនឹងកែ្អក។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
ពាក្យអប្រិយចាញ់អាត្មា។
ពាក្យច្រើនភូត ចាញ់អាត្មា។
ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
ពាក្យម្តាយ ទំនាយគ្រូ។
ពិបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
ពូជទានៅតែទា ពូជមាន់នៅតែមាន់។
ពូកែឯង ឲ្យក្រែងពូកែគេ។
ពួនតែមុខ គូថនៅកណ្តាលវាល។
ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
ព្រះមិនសម ព្រហ្មមិនជួយ។
ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។

ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
ភរិយា​ស្អាត​នៅ​ឆ្ងាយ​ពី​ខ្លួន ដាវ​មុត​នៅ​មែន​តែ​នៅ​ក្នុង​ស្រោម ចំណេះ​ចេះ​ព្រម​នៅ​តែ​ក្នុង​ក្បួន ចួន​ជា​ត្រូវការ​រអា​ចិត្ត ។
ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
ភូតនៅហោរ ចោរនៅជាង។
ភ្លើងឆេះមកពីសម្រាម។

មនុស្សពាលមានការរករឿងជាកម្លាំង។
មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
មនុស្សកុំមើលងាយមនុស្ស។
មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
មនុស្សស្លាប់ ព្រោះវាចា។
មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
មនុស្សនឹងបា្រក់​ យក្សនឹងសាច់។
មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
មានគំនិត ឥតកំណើត។
មានដំបៅ​ទើបរុយវារោម។
មាត់តែប្រកែក អម្រែកតែទទួល។
មនុស្សចាប់ផ្តើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។
ម្រឹកទាំងឡាយមិនដែលបោលចូលមាត់សីង្ហដែលកំពុងដេកលក់ស្ងៀម ។

យកពងមាន់ទៅផ្ញើនឹងក្អែក។
យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។
យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។

រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
រកស៊ីនិងក្តិត ដូចពឹងពាង។
រកអុសប្រទះឈើងាប់។
រស់ក៏គាប់ ងាប់ក៏គួរ។
រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
រទីសរទាស ដូចរាស្រ្តឥតសេ្តច។
រលំមិនបាច់ច្រាន បានមិនបាច់ខំ។
រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។

លាក់តែមុខ គូទនៅកណ្តាលវាល។
លិចសឹមលោត ដល់កំប៉ូតសឹមតោង។
លិចកញ្ជង់ លង់កញ្ជើ។
លូកប្រហុក លូកឲ្យកប់ក្លៀក។
លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
លួចណាមិនលួច លួចំអ្នកក្រ។
លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
លឿន​លៃមិនទាន់។
លេងក្មេងអាប់យស ​លេងពស់ៗខាំ។
លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
លោភពេក វាបែកពោះ។
លំបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
វែងផតុត្រឹមពាក្ឍសំដី ខ្លីផតុត្រឹមមិននិយាយ

វក់នឹងអាភៀន តែងញៀនជាប់។
វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។

ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។
សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
សត្វតុកកែស្លាប់ ដោយសារប្រើស។
សង់ផ្ទះតាមចិត្តអ្នកនៅ។
សប្បាយមានទុក្ខ ស្រណុកមានភ័យ។
សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
សរសើរតែមាត់ ចិត្តផ្ដន្ទា។
សាងល្អបានល្អ។

សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។
សាបមួយដៃ ប្រៃមួយចឹប។
ស្លាប់ដូចពស់ រស់ដូចកង្កែប។
ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
សីលជាស្ពាន ទានជាស្បៀង។
សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
សំដីជាឯក លេខជាទោ អក្សរជាត្រី។
ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
​ សំណាបយោងដី ស្រីយោងប្រុស។
ស៊ូស្លាប់បារកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេរកុំអោយភ្លើងឆេះផ្ទះ។

ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
ហាហួសចង្កា ថាហួសសេចក្តី។
ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។
ហុច​អំបោះ មិន​ឲ្យ​ស្រណោះ​ដៃ ។

ឡេះឡោះ ដូចទឹកកន្លះក្អម។
អ[កែប្រែ]
អន្ទង់វែងឆ្នាំងវែង។
អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
អាគកណា ក៏ស៊ីស្រូវដែរ។
អាវសម្រាប់ខ្លួន ពូនសម្រាប់ជួយ។

ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។