ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យទី១ខែមេសាឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យទី១ខែមេសាឆ្នាំ២០១៨

ឆ្នាំជូត ៖

រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ជីវិត​របស់​អ្នកមាន​ភាពរអាក់រអួល​អាច​នឹងត្រូវ​ទៅធ្វើ​ការ​ឆ្ងាយ ឬ​ត្រូវ​ប្តូរ​ការងារ​ថ្មី គប្បី​ត្រៀម​បម្រុង​ផ្លូវចិត្ត​។ ថ្ងៃ​នេះដែរ ប្រសិនបើ​មាន​មិត្តភក្តិ​យូរហើយ​ដែល​អ្នក​ពុំបាន​ជួប ស្រាប់តែ​មក​ខ្ចីលុយ​នោះ អ្នក​ត្រូវ​ប្រយ័ត្ន​។ មនោសញ្ចេតនា រាល់​ទំនាក់ទំនង​ទាំងឡាយ​មិន​ដូច​បំណងប្រាថ្នា​ឡើយ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖

រាសី​ល្អ​មធ្យម​។ អ្នកមាន​ឱកាស​ទទួល​បានការ​ងារ​ថ្មី​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន មិនត្រូវ​លោភលន់​ធ្វើ​ឲ្យ​ខាតបង់​យូ​អង្វែង​។ មនោសញ្ចេតនា គប្បី​ចងចាំ​ថា​ពេលខ្លះ​និយាយ​ត្រង់ តែ​នាំ​មកផល​អាក្រក​វិញ ដូច្នេះ​ត្រូ​ច​ជ្រើស​រើ​ពាក្យពេចន៍​និយាយ​ឲ្យ​សមស្រប​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖

រាសី​ឡើង​ខ្ពស់​។ អ្នកមាន​អារម្មណ៍​ស្វាហាប់​ក្នុង​កិច្ចការងារ​ត្រូវ​ប្រឹងប្រែង​រក្សា​ឲ្យ​បាន​។ យីអ៊ុន​ឡើង រាល់​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​ចាប់ផ្តើម​ផ្តល់​ផល​។ មនោសញ្ចេតនា អ្នក​អាច​ជយ​បម​នុស្ស​ល្អ​និង​មានរឿង​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ស​។ អ្នកយក​អាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖

រាសី​ល្អ​មធ្យម​។ ថ្វី​ត្បិត​ថ្ងៃនេះ​អ្នក​ជួប​ការលំបាក​ច្រើន តែ​នឹង​អាច​ដោះស្រាយបាន​យ៉ាង​គាប់ប្រសើរ​។ ចំណូល​ថ្ងៃនេះ​រក្សា​នៅ​ធម្មតា​។ មនោសញ្ចេតនា អ្នក​គប្បី​យកចិត្តទុកដាក់​ដល់​គ្រួសារ​សំខាន់​ជាង​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ស្លាបកំភេម​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖

រាសី​ធ្លាក់ចុះ​។ ថ្ងៃនេះ​អ្នក​អាច​ប្រឈម​នឹង​ការស្តីបន្ទោស​ពី​អ្នកដទៃ ជាហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​នឿយណាយ ព្រងើយកន្តើយ​នឹង​ការងារ គួរ​គប្បី​ព្យាយាម​អំណត់​ទើប​អាច​ទទួលជោគជ័យ​។ ថ្ងៃនេះ​ប្រសិនបើ​ចង់​បោះទុន​រកស៊ី គឺអាច​ធ្វើបាន​ចំពោះ​មុខរបរ​យូរអង្វែង​។ មនោសញ្ចេតនា អ្នក​ត្រូវមាន​សេចក្តីក្លាហាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូរ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ខ្មៅ និង​ពណ៌​ស្លាបកំភេម​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖

រាសី​ស្រុតចុះ​។ ពាក្យ​ចរចា​ម​អារាម​បង្ក​ឲ្យ​អ្នកមាន​អាម​រ្ម​ណ៍​មិន​នឹងធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ គប្បី​ចៀស​ចេញ​ឆ្ងាយ​ពី​ល្បែងស៊ីសង​។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា​ទំនាក់ទំនង​ដែល​អ្នក​កំពុងមាន​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖

រាសី​ឡើង​ខ្ពស់​។ ភ័ព្វសំណាង​ល្អ​នឹង​មកដល់​អ្នក​ពុំ​ត្រូវ​បោះបង់​ឱកាស​នេះ​ទេ​។ ចំណូល​ស្ថិរភាព ជា​ថ្ងៃ​ដែល​អ្នក​អាច​ចំណាយ​ទិញ​របស់​ដែល​អ្នក​ចូលចិត្ត​។ មនោសញ្ចេតនា គប្បី​រក្សា​ចំណងទាក់ទង​ជាមួយ​សាច់ញាតិ​គ្រួសារ​ឲ្យ​បាន​រឹងមាំ​។ ទិស​ល្អ​អាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖

រាសី​ឡើង​ខ្ពស់​។ ការងារ​រកស៊ី​រៀនសូត្រ​ទទួលបាន​ទិន្នផល​ខ្ពស់​។ អ្នក​អាច​វិនិយោគរ​យក​ស៊ី​បាន តែ​កុំ​លោភលន់​។ មនោ​ស​ញ្ចេ​ត ជា​ថ្ងៃ​ល្អ​សម្រាប់​ការរក្សា​ទំនាក់ទំនង​ថ្មី ។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖

រាសី​ធ្លាក់ចុះ​។ ឧបសគ្គ​ហ៊ុមព័ទ្ធ​អ្នក​ការងារ​សប្វសារពើ​រាំងស្ទះ ហេតុនេះ​អ្នក​គប្បី​រក្សា​ស្មារតី​ឲ្យ​នឹងនរ គ្មាន​គំនិត​សុទិដ្ឋិនិយម​ថា​អ្វីៗ​នឹង​ប្រសើរឡើង​។ ការងារ​រកស៊ី​មាន​សំពាធ​ច្រើន​គប្បី​កុំ​មាន​ម​ហិ​ច្ឆិ​តា​លោភលន់​។ មនោ​ស​ញ្ចេ​ត អ្នក​ត្រូវមាន​សេចក្តីក្លាហាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូរ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះ​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖

រាសី​ឡើង​ខ្ពស់ ។ ថ្ងៃនេះ​អ្នកនឹង​មានសំណាង​បាន​ជួប​របត់​ថ្មី​ក្នុង​ការងារ​ដែល​អំណោយផល​ល្អ​ដល់​មុខតំណែង​។ ចំណូល​មានការ​កើនឡើង​។ មនោសញ្ចេតនា ត្រូវបាន​គ្រួសារ​សាច់ញាតិ​ផ្តល់​ការលើកទឹកចិត្ត​បន្ថែម​។ ទិស​ល្អ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖

រាសី​ធ្លាក់ចុះ​។ ការងារ​ថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី និង​សកម្មភាព​របស់ខ្លួន​អាច​បង្ក​ជា​ជម្លោះ​។ ពេល​ដើរចេញ​ក្រៅ​ពុំគប្បី​យកប្រាក់​តាម​ខ្លួន​ច្រើន​ឡើយ ព្រោះ​អ្នក​រង​ការ​ការខាតបង់​។ មនោសញ្ចេតនា រាល់​ទំនាក់ទំនង​នានា​គប្បី​រក្សា​ឲ្យ​បានល្អ ។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖

រាសី​ឡើង​ខ្ពស់​។ ការងារ​ទាំងឡាយ​សុទ្ធតែ​ទទួលបាន​ផល​ដូច​បំណង​។ ថ្ងៃនេះ​អ្នក​មានឱកាស​ដាក់ទុន​រកស៊ី និង​ទទួលបាន​ផលចំណេញ​។ មនោសញ្ចេតនា ក្នុង​ទំនាក់ទំនង​គប្បី​ហ៊ាន​និយាយ​សម្តែង​ការពិត​ចំពោះ​ដៃគូ​របស់​អ្នក នោះ​នឹង​ទទួល​ចម្លើយ​បាន​ដូច​បំណងប្រាថ្នា​។ ទិស​ល្អ​ទិស​កើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.