Wow នាវាកម្សាន្តខ្នាតយក្សដែលធំជាងគេទាំង១០ក្នុងពិភពលោកនាឆ្នាំ២០១៨ – Kalib9 ចែកចាយ | Kalib9
kalib9

Wow នាវាកម្សាន្តខ្នាតយក្សដែលធំជាងគេទាំង១០ក្នុងពិភពលោកនាឆ្នាំ២០១៨

អ្នកប្រហែលជាធ្លាប់លឺពីកប៉ាល់ Titanic នៅក្នុងរឿង Titanic ដែលជានាវាកម្សាន្តធំបំផុតមួយនាពេលនោះ ប៉ុន្តែបើប្រៀបធៀបមកពេលបច្ចុប្បន្ន នាវាកម្សាន្តបែបនេះមួយចំនួនគឺមានទំហំធំជាងកប៉ាល់ Titanic នោះទៅទៀត។ ពេលខ្លះនាវាកម្សាន្តខ្នាតយក្សទាំងនោះធំខ្លាំងនិងមានអ្វីគ្រប់យ៉ាងដូចជាទីក្រុងមួយអណ្តែតលើផ្ទៃសមុទ្រ ដែលធ្វើឱ្យអ្នកឆ្ងល់ថាមនុស្សអាចធ្វើវាបានដោយរបៀបណា។ ជាក់ស្តែងខាងក្រោមនេះ គឺជានាវាកម្សាន្តខ្នាតយក្សដែលធំជាងគេទាំង១០ក្នុងពិភពលោកនាឆ្នាំ២០១៨។ ចង់ដឹងថាជានាវាណាខ្លះ និងធំយ៉ាងណានោះសូមអានខាងក្រោម។

9. នាវាកម្សាន្ត Norwegian Escape

នាវានេះត្រូវបានសាងសង់ឡើងនៅប្រទេសអាល្លឺម៉ង់ និងបានធ្វើដំណើរកម្សាន្តលើកដំបូងរបស់ខ្លួននៅឆ្នាំ២០១៥ ពី Hamburg ទៅ Southampton ។ នាវាកម្សាន្តនេះមានទម្ងន់ 165,157 GT ហើយនៅលើនាវានេះមានបន្ទប់ពិសេសជាង២,០០០ ដែលអាចដាក់ភ្ញៀវបានជាង៤,០០០យ៉ាងងាយស្រួល។ នៅលើនាវា មានក្លឹប បារ ភោជនីយដ្ឋាន អាងហែលទឹក និងអ្វីជាច្រើនទៀតសម្រាប់ការកម្សាន្ត។

8. នាវាកម្សាន្ត Norwegian Joy

នេះជានាវាបងប្អូននឹងនាវា Norwegian Escape ខាងលើ និងបានចាប់ផ្តើមដំណើរកម្សាន្តនៅអំឡុងឆ្នាំ២០១៥ដូចគ្នា ប៉ុន្តែវាមានទម្ងន់ធ្ងន់ជាងគឺ 167,725 GT ។

7. នាវាកម្សាន្ត Ovation of the Seas Read

នាវានេះមានទម្ងន់ 168,666 GT ដែលនៅលើនេះមានរោងភាពយន្ត កន្លែងស្ប៉ា បារ កាស៊ីណូ ក្លឹបរាត្រី អាងហែលទឹក កន្លែងកីឡា និងវិចិត្រសាលជាដើម។ វាបានចាប់ផ្តើមដំណើរកម្សាន្តនៅអំឡុងឆ្នាំ២០១៦។

6. នាវាកម្សាន្ត Anthem of the Seas

នាវានេះត្រូវបានសាងសង់នៅប្រទេសអាល្លឺម៉ង់ ហើយបានចាប់ផ្តើមការធ្វើដំណើរកម្សាន្តដំបូងនៅឆ្នាំ២០១៥។ ទម្ងន់របស់ Anthem គឺ 168,666 GT ។

5. នាវាកម្សាន្ត Quantum of the Seas

នាវានេះក៏មានទម្ងន់ 168,666 GT ដែលត្រូវបានសាងសង់នៅប្រទេសអាល្លឺម៉ង់ និងចាប់ផ្តើមដំណើរកម្សាន្តដំបូងនៅឆ្នាំ២០១៥។

4. នាវាកម្សាន្ត MSC Meraviglia

ជានាវាដែលមានទម្ងន់ 171,598 GT និងអាចដាក់ភ្ញៀវបានចំនួន ៤,៥០០នាក់ក្នុងពេលតែមួយ។ នាវាកម្សាន្តនេះគឺធំគ្រប់គ្រាន់សម្រាប់ការផ្តល់ជូននូវការសម្រាកលំហែរដូវក្តៅរបស់អ្នកដំណើរនៅក្នុងនាវានេះ។

3. នាវាកម្សាន្ត Oasis of the Seas

នេះជានាវាធំបំផុតមួយដែលមានទម្ងន់ 225,282 GT ហើយនៅពេលដំបូងគេគ្រោងសាងសង់ធ្វើវាអាចដាក់អ្នកដំណើរបាន៦,០០០នាក់។ នាវានេះមានបន្ទប់ប្រណិតធំទូលាយដូចជា បន្ទប់នៅជាន់លើដែលមានរានឈរលេងអាចមើលឃើញទេសភាពសមុទ្រ៣៦០ដឺក្រ។ ក្រៅពីនេះ មានកាស៊ីណូ កន្លែងលេងកូនហ្គោល ក្លឹបរាត្រី បារខារ៉ាអូខេ អាងហែលទឹកចំនួន៥ ទីលានលេងកីឡាបាល់ទះ សួនកម្សាន្ត និងកន្លែងជាច្រើនទៀត។

2. នាវាកម្សាន្ត Allure of the Seas

នាវានេះមានទម្ងន់ ​225,282 GT និងប្រវែងប្រហែល ៣៦០ម៉ែត្រ ដូចនឹងនាវា Oasis of the Seas ព្រមទាំងមានអ្វីជាច្រើនប្រហាក់ប្រហែលគ្នាដែរ។

  1. នាវាកម្សាន្ត Harmony of the Seas

នេះជានាវាកម្សាន្តប្រណិតនិងធំបំផុតមួយដែលមានទម្ងន់ 226,963 GT និងបានចាប់ផ្តើមការធ្វើដំណើរលើសមុទ្រដំបូងនៅឆ្នាំ២០១៦។ នៅលើនាវាមានបន្ទប់ពិសេសៗចនួន ២៧៤៧ និងអាចដាក់ភ្ញៀវបានចំនួន៥០០០នាក់ក្នុងពេលតែមួយ។

ប្រភព៖ Beautifullife