បើក្នុងផ្ទះមានឆ្នាំ ឆ្លូវ ខាល ម្សាញ់ និង ច ជាឆ្នាំមហាលាភសំណាង នាថ្ងៃទី០២ខែមេសាឆ្នាំ២០១៨នេះ! – Kalib9 ហុងស៊ុយ | Kalib9
kalib9

បើក្នុងផ្ទះមានឆ្នាំ ឆ្លូវ ខាល ម្សាញ់ និង ច ជាឆ្នាំមហាលាភសំណាង នាថ្ងៃទី០២ខែមេសាឆ្នាំ២០១៨នេះ!

តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ថ្ងៃចន្ទ ទី ០២ ខែមេសា (០២/០៤/២០១៨) ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ៤ ក្នុងនោះ មានឆ្នាំ  ឆ្លូវ ខាល ម្សាញ់ និង ច ។

ម្យ៉ាងទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ១០០ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ…សាធុ…សាធុ…

 

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ និង​ផ្តល់​ផ្លែផ្កា គ្រាន់​ជាទី​កក់ក្តៅ​ថែមទៀត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​លូតលាស់​គួរសម​ហើយ បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​ជាការ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ អាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ទាក់ទង​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ បំផុត​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ខិតខំ​ដាំ​ដំណាំ​មិន​ថា​តូចធំ​ក៏​តែង​ផ្តល់​ទិន្នផល​ខ្ពស់​មកវិញ ជានិច្ច​។ ដូចជា​ករណី​បំពេញការងារ​បើ​លោកអ្នក​ខិតខំ​នៅថ្ងៃនេះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​ឡើងវិញ​៕

​ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មក វិញ​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។ លោកអ្នក​គួរ​រវាសរវៃ​ប្រកបការងារ​ហើយ​ដាច់ខាត​មិនត្រូវ​តំអក់​ឬ​ខ្ជិល ច្រអូស​នោះឡើយ​ទើប​ក្តី​ចម្រុងចម្រើន​មាន​ច្រើនជាង​នេះ​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយ តប​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​មកវិញ​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រុក​ការងារ​ឬ ធ្វើ​អ្វីមួយ​ដែល​សំខាន់​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ទទួល ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

 

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!