ស្ថានីយ​អវកាស​ចិន​Tiangong-1​ធ្លាក់​មកកាន់​ផែនដី​នៅ​ថ្ងៃ​ចន្ទ តែ​កុំ​ភ័យ​វា​នឹង​ឆេះ​ក្នុង​អាកាស​ស្ទើរ​ទាំងស្រុង​ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ស្ថានីយ​អវកាស​ចិន​Tiangong-1​ធ្លាក់​មកកាន់​ផែនដី​នៅ​ថ្ងៃ​ចន្ទ តែ​កុំ​ភ័យ​វា​នឹង​ឆេះ​ក្នុង​អាកាស​ស្ទើរ​ទាំងស្រុង​

ស្ថានីយ ពិសោធន៍ អវកាស លែង អាច គ្រប់គ្រង មួយ ត្រូវ ក្លាយជា ដុំ ភ្លើង អវកាស នៅពេល វា ធ្លាក់ ចូលមកក្នុង បរិយាកាស ផែនដី នៅ ២៤ ម៉ោង ទៀត នេះ បើតាម អាជ្ញាធរ អវកាស ចិន បានបញ្ជាក់ កាលពី ថ្ងៃអាទិត្យ ទី ១ មេសា ។

ជាមួយនឹង ល្បឿន ធ្លាក់ចុះ ២៦.០០០ គ . ម ក្នុង មួយ ម៉ោង យាន Tiangong-1 ត្រូវ រំពឹងថា នឹង ធ្លាក់ចូល បរិយាកាស ផែនដី នៅ ថ្ងៃ ចន្ទ ហើយ បែក ឆេះ ជា បំណែក តូច ។

អាជ្ញាធរ អវកាស ចិន បាន និយាយទៀតថា យាន ទម្ងន់ ៨ តោន នេះ ទំនងជា មិន បង្ក ការខូចខាត ណាមួយ នៅពេល វា ធ្លាក់ ចុះមក តែ បាន បែក ឆេះ នឹង ផ្តល់ ទស្សនីយភាព អស្ចារ្យ មួយ ដូចគ្នា នឹង អាចម៍ផ្កាយ ធ្លាក់ ដែរ ។

ទីភ្នាក់ងារ អវកាស អឺរ៉ុប បាន និយាយថា ផ្លូវធ្លា ក់រប ស់វា នៅតែ មិន ច្បាស់ តែ បំណែក របស់ វា អាច ធ្លា ក់នៅ កន្លែង ណាមួយ ចន្លោះ រយៈទទឹង ៤៣ នៅ ខាងជើង និង រយៈទទឹង ៤៣ ភាគខាងត្បូង ចាប់ពី នូ វែ ល សេ ឡង់ ដល់ តំបន់ Midwest នៅ អាមេរិក ។

រដ្ឋាភិបាល ក្រុង ប៉េកាំង បាន និយាយ កាលពី ថ្ងៃ សុក្រ ថា យាន នេះ ទំនងជា គ្មាន សល់ បំណែក ធំ ណាមួយ ធ្លាក់ មកដល់ ដី ទេ ដូច្នេះ ប្រជាជន « កុំ ភ័យ ។ យានអវកាស ធ្លាក់ ដូច្នេះ មិន ធ្លាក់ មក បុក ផែនដី ដូច ក្នុង ខ្សែភាពយន្ត វិទ្យាសាស្ត្រ ទេ តែ វា ប្រែជា ទស្សនីយភាព អស្ចារ្យ ក្នុង មេឃ ដូច អាចម៍ផ្កាយ ធ្លាក់ ដែរ » ។

ចំណែក អង្គការ អវកាស ជាតិ កូរ៉េខាងត្បូង បាន និយាយ ក្នុង គេហទំព័រ របស់ខ្លួន កាលពី ថ្ងៃអាទិត្យ ថា ស្ថានីយ នេះ ត្រូវ រំពឹងថា នឹង ធ្លាក់ចូល មក ក្នុង បរិយាកាស ផែនដី វិញ នៅ ច ម្លោះ ម៉ោង ៥ ព្រឹក ដល់ ម៉ោង ១:១២ រសៀល ថ្ងៃ ចន្ទ ទី ០២ មេសា ។

សូមបញ្ជាក់ថា យាន Tiangong-1 ឬ « វិមាន ឋានសួគ៌ » ប្រវែង ១០,៤ ម៉ែត្រ នេះ ត្រូវ បានដាក់ ចូលក្នុង តារាវិថី នៅ ឆ្នាំ ២០១១ ដោយ គោល ដៅ កាលពី ដំបូង គឺ ប្រើ វាពីរ ឆ្នាំ តែ វា បានផ្តល់ សេវា យូរ ជាង នេះ ។

វា ត្រូវបាន ចិន បញ្ជា អោយចូល មកកាន់ បរិ យាស ផែនដី វិញ តែ បាន ឈប់ ដំណើរការ កាលពី ខែមីនា ឆ្នាំ ២០១៦ ជាហេតុ នាំអោយ ពួក អ្នក តាមដាន វិទ្យាសាស្ត្រ រង់ចាំ មើល ការធ្លាក់ចុះ របស់ វាចា ប់ តាំងពី ពេលនោះ មក ។

ចិន បាន បញ្ជូន បន្ទប់ពិសោធន៍ មួយទៀត Tiangong-2 ចូលក្នុង តារាវិថី នៅ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់ ជា ឈ្នាន់ ឈានឡើង មួយ ទៅ កាន់ គោលដៅ មាន ស្ថានីយ អវកាស ផ្ទាល់ខ្លួន នៅ យ៉ាងយូរ ត្រឹម ឆ្នាំ ២០២២ ។

ចិន ក៏មាន ផែនការ បញ្ជូន បេសកកម្ម មាន មនុស្ស ទៅជា មួយ ទៅកាន់ ឋាន ព្រះ ចន្ទ នៅពេល អនាគត ៕ ដោយ ៖ វាសនា

error: Content is protected !!