ខេម ត្រូវខ្មោចលងស្ទើរពេញមួយបទក្នុងបទ “ខ្មោចស៊ាំ” ខណៈដែលអ្នកស្ដាប់សើចចង់ជ្រុះធ្មេញ 😂 – Kalib9 ចែកចាយ | Kalib9
kalib9

ខេម ត្រូវខ្មោចលងស្ទើរពេញមួយបទក្នុងបទ “ខ្មោចស៊ាំ” ខណៈដែលអ្នកស្ដាប់សើចចង់ជ្រុះធ្មេញ 😂

កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះផលិតកម្ម Town បានធ្វើការបង្ហោះបទចម្រៀងថ្មីមួយបទដែលបកស្រាយដោយលោក ខេម មានចំណងជើងថា “ខ្មោចស៊ាំ” ។

គ្រាន់តែមើលចំណងជើងរួច ប្រិយមិត្តមួយចំនួនប្រហែលជាគិតថាវាជាបទចង្វាក់ញ៉ាកបែកស្លុយជាក់ជាមិនខាន តែការពិតមិនមែនដូច្នោះទេ “ខ្មោចស៊ាំ” ជាបទចម្រៀងចង្វាក់កន្ទ្រឹម ដែលមានទំនុកច្រៀងពោរពេញដោយពាក្យកំប្លែង ធ្វើឲ្យអ្នកស្ដាប់អស់សំណើច និងសប្បាយរីករាយ ក្រោយពេលបានស្ដាប់ ។


នៅក្នុងបទចម្រៀងនេះបានរៀបរាប់អំពីខ្មោចមួយដែលដើរតាមលងលោក ខេម ស្ទើរគ្រប់ទីកន្លែង មិនថានៅលើពូក ឬនៅក្បែរពាង សូម្បីតែនៅកោះពេជ្យក៏មិនលើកលែងដែរ ។ ជាងនេះទៅទៀតខ្មោចនេះបានលងធ្វើបានប៉ូលិស ធ្វើឲ្យប៉ូលិសចេញព័ទ្ធព្រោះស្មានតែចោរទៀតផង ។ លងត្រឹមហ្នឹងមិនអស់ចិត្ត ឆ្លៀតតាមលងលោក ខេម ដល់កន្លែប្រឡងចម្រៀងទៀត តែលងលើកនេះគឺលងចង់បានពាន ។ (បញ្ជាក់ម្ដងទៀត នេះគ្រាន់តែជាអត្ថន័យក្នុងបទចម្រៀងតែប៉ុនណោះ) ។

តោះក៉ំឲ្យខាតពេលយូរស្ដាប់កម្សាន្តទាំងអស់គ្នា ៖

ប្រភព ៖ Youtube & Facebook