ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី០៣ខែមេសាឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី០៣ខែមេសាឆ្នាំ២០១៨

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ពិតមែន​ប៉ុន្តែ​ភាព​ភ្លាំងភ្លាត់​ក៏​នៅមាន​យាយី​ផងដែរ​។ ក្រៅពីនេះ​លោកអ្នក​តែង​កើត​មានរឿង​សៅ ហ្មង​ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវៀសរវៃ ក្នុង​មុខទំនិញ​ខ្លះ​ក៏​អាច​រក​ផល​ចំណូល​ចូល​គ្រាន់​ស្រួល​ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​លូតលាស់​ទៅមុខ ហើយ​ពិសេស មិន​ថា​ទាក់ទង​ការងារ​ជជែក​បញ្ហាសំខាន់ ឬ​ប្រកប​ពិធី​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ មកវិញ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេព គប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ និង​ទទួល ជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់ និង​ទទួល ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ នៅថ្ងៃនេះ​ដែរ លោកអ្នក​ទទួលរង​ផ​លំបាក​ច្រើន​ហើយ ពិសេស​ការប្រកប​ការងា​រតែង​ទទួលផល​ពុំ​សូវ​ដូច​បំណង​ថែមទៀត​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​ក៏បាន​យាយី​ដែរ​ប៉ុន្តែ​បើ​លោកអ្នក​អ្នកចេះ​ធ្វើការ ដោះស្រាយ​នោះ​ឃើញថា​មិន​ជួប​ការលំបាក​ទៀតឡើយ​។ សម្រាប់​ក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​មិនត្រូវ​ធ្វើ​អ្វី​ដោយ ចិត្ត​ក្តៅ​ឬ​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​អ្វីមួយ​នាំ​ត្រូវ​ឆ្លងកាត់​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​តែង​សម​ដូច​ប្រ កប​ជានិច្ច​។ ការធ្វើដំណើរ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ណាស់ដែរ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះ ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​នៅពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការប្រកប​កិច្ច ការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែងមាន​ចំពោះមុខ​ច្រើន​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិនសូវ​គាប់ប្រសើរ​ទេ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវគេ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​អាចមាន​ឱកាស​វ៉ា​មុខ​អ្នកដទៃ​វិញ​ហើយ​និង​ពិសេស តែង​ទទួលជោគជ័យ​លឿន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផង ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ ស្វែងរក​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​ជួបប្រទះ​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់​និង​ពិសេស​មាន​បញ្ហា ច្រើន​ចំពោះមុខ​ផង​។ ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន​ហើយ​អាចមាន​ប៉ះ​ពាក្យសម្តី អ្នក​នៅក្បែរ​ខ្លួន​ឬក៏​មាន​ទទួលរង​ការស្តីបន្ទោស​ពី​នរណាម្នាក់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូច្នេះ​ត្រូវខិតខំ កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ល្អៗ​ចូល​មកឱ្យ​សប្បាយចិត្ត ហើយ​ធ្វើ​អ្វី​ក៏ តែង​ជឿនលឿន​ទៅមុខ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រើ​អារម្មណ៍​ក្នុងការ​ប្រកបការងារ​ឡើយ​ពិសេស​ការ ប្រើ​អារម្មណ៍​ឆេវឆាវ​ដាក់ខ្លួន​ពីព្រោះថា​តែង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ជានិច្ច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់ ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ ៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.