ឆ្នាំជូត ឆ្លូវ ខាល រោង ម្សាញ់ មមី វក និង រកា ជួបទុក្ខព្រួយមែនពិត តែកំបារម្ភអីចុចអានឲ្យដឹងពីបញ្ហា អាចបញ្ជាសកម្មពៀរ ស៊ែរយកលាភឥឡូវនេះ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ឆ្នាំជូត ឆ្លូវ ខាល រោង ម្សាញ់ មមី វក និង រកា ជួបទុក្ខព្រួយមែនពិត តែកំបារម្ភអីចុចអានឲ្យដឹងពីបញ្ហា អាចបញ្ជាសកម្មពៀរ ស៊ែរយកលាភឥឡូវនេះ

តាមជើងលេខរបស់ឆ្នាំជូត ឆ្លូវ ខាល រោង ម្សាញ់ មមី វក និង រកា នាថ្ងៃទី៤ខែមេសាឆ្នាំ២០១៨​ នេះ ឆ្នាំទាំង៨ខាងដើមមិនសូវល្អទេ ដូចនេះចូលបួងសួររំដោះកម្មពៀរទាំងឡាយទាំងពួក សូមឲ្យរឿងអាក្រក់ៗទាំងឡាយរលាយបាត់សូន្យ ហើយទទួលមកវិញតែលាភសំណាងដាក់ក្នុងផ្ទះ ជួបតែសំណាងជានិច្ច។ សាធុ សាធុ សាធុ !!!

ឆ្នាំជូត​

​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោក អ្នក​ងាយ​កើត​នូវ​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​និង​ពិសេស​ការ ប្រកបការងារ ឬ​បណ្តាក់ទុន​ទៅលើ​អ្វីមួយ​តែង មិន​សម្រេច​ដូច​បំណង​នោះ​មាន​ខ្ពស់​ណាស់ដែរ ។ ក្រៅពីនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង សំខាន់​នោះដែរ​ហើយ​បើ​មាន ការចាំបាច់​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើទោះបី​លោកអ្នក ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច ។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច ៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម ។ នៅក្នុង​ថ្ងៃ នេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដោយ​ក្នុងនេះ ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅ​ពី​ចម្ងាយ និង​នៅក្បែរ​ខ្លួន​ផង​។ ចំពោះ​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ ប្រមូល​តែ​ទ្រព្យ​ធំ ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ ។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ និង​ប្រឆាំង​គ្នាច្រើន ៕

ឆ្នាំខាល​

​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​មានរឿង​រ៉ាវ​ណាស់​គប្បី មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ ។ ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​មិន សម្រេច​ដល់​គោលដៅ ប៉ុន្មាន​នោះឡើយ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ពុំ​សូវ​កាក់កប​ទេ គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ ។ ​ ​ ​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ វិញ​ណាស់ ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ កិច្ចការងារ​ធ្ងន់​ស្រាល​បើ​លោកអ្នក​ខិតខំ​ពុះពារ​ដោះស្រាយ​តែង សម្រេច​ជោគជ័យ​មកវិញ​ផងដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នា ច្រើន​និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គប្បី​មាន​ការបើក​ចិត្ត ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមានឡើង ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ ៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ ។ នា​ថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​តែងមាន​បញ្ហា​ខ្លះៗ​រាំងស្ទះ និង​ពិសេស​ងាយ​កើត បញ្ហា​ខ្វែងគំនិត​ជាមួយ​អ្នកដទៃ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ មិន​ថា ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន ច្រើនជាង ៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ ។ នា​ថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តោង​តែ​សន្សឹមៗ និង​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ ផល​អាក្រក់​ពិតជា​យាយី​ទៀតហើយ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃ នេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះ ម៉ា​យ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ រកាំរកូស​ឥត​សូវ​ស្បើយ​នោះឡើយ ៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម​ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ការរស់នៅ​ថ្ងៃនេះ​មិនមានអ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាព រលូន​ល្អ​ដូច​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់ ផល​ល្អៗ​មកវិញ​ផងដែរ​។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​មាន​ភាព​ស្រស់ស្រាយ ៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ដែល​នៅ​សេស សល់​ពីមុន មកពី​ព្រោះថា តែង​ផ្តល់​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​វិញ លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស ស្រី​ជួប​រឿង ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន ៕

 

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.