ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅ​ភព​ប្រហែលជា​ពុំមាន​ទេ ខណៈ​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ Trappist-1 មានទឹក​ច្រើនពេក​មិនអាច​ឱ្យ​ជីវិត​រស់នៅ​បាន – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅ​ភព​ប្រហែលជា​ពុំមាន​ទេ ខណៈ​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ Trappist-1 មានទឹក​ច្រើនពេក​មិនអាច​ឱ្យ​ជីវិត​រស់នៅ​បាន

​ក្តីសង្ឃឹម​នៃ​ការរុករក​ជីវិត​នៅលើ​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ស្រដៀង​ទៅនឹង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ដែល​គេ​ហៅថា Trappist-1 ហាក់​បាន​បាត់បង់​ទៅហើយ បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ភព​ទាំងនោះ​អាចមាន​ទឹក​ច្រើនពេក​មិនអាច​ឱ្យ​ជីវិត​រស់នៅ​បានឡើយ​។​

​ការស្វែងរក​ឃើញ​ប្រភពទឹក​នៅលើ​ភព​មួយ គឺជា​សញ្ញា​ល្អ​ក្នុងការ​ស្វែងរក​ជីវិត ប៉ុន្ដែ​ក្នុងករណី “​ពិភព​ទឹក​” ទាំងនេះ ពួកវា​អាច​នឹងមាន​ច្រើនពេក ជាហេតុ​នាំឱ្យ​ខ្វះខាត​ជាតិគីមី​ត្រូវការ​ចាំបាច់​។​

​ប្រព័ន្ធ​ព្រះអាទិត្យ Trappist-1 បាន​ល្បី​លើ​សារព័ត៌មាន​កាលពី​មួយ​ឆ្នាំ​កន្លងទៅ នៅពេលដែល​ពួក​តារាវិទូ​បាន​លាតត្រដាង​ថា វា​មាន​ភព​ជាច្រើន​ដូច​ផែនដី​។​

​ភព ៣ ក្នុងចំណោម​នោះ គឺ​ស្ថិតនៅក្នុង​តំបន់​អាច​រស់​នៅបាន ហៅថា “​ដី​មាស​” ដែលជា​ភព​ធ្វើ​គោចរ​ជុំវិញ​ព្រះអាទិត្យ​ក្នុង​ចម្ងាយ​ល្មម​អាច​ឱ្យមាន​ប្រភពទឹក​។​

​អ្នកជំនាញ​និយាយថា ភព​ទាំង ៧ ដែល​គេ​រកឃើញ គឺមាន​ដង់ស៊ីតេ​ទាប​ខ្លាំង​សម្រាប់​ម៉ាស​របស់​វា ដោយសារ​បរិមាណ​ទឹក​និង​ទឹកកក​ដ៏​ច្រើន​សម្បើម​លើ​ភព​ទាំងនោះ គឺ ស្មើនឹង​មហាសមុទ្រ​រាប់រយ​លើ​ផែនដី​។​

​អ្នកវិទ្យាសាស្ដ្រ​និយាយថា ផ្ទៃ​ទាំង​មូលនៃ​ភព​ខ្លះ​ត្រូវបាន​បង្កើតឡើង​ដោយ​ទឹក​ច្រើនជាង ៥០ ភាគរយ ខណៈ​ទឹក​នៅលើ​ផែនដី​ទាំងមូល គឺមាន​តែ ០,០២ ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​ទៅនឹង​ទឹក​នៅលើ​ភព​ទាំងនោះ​៕

error: Content is protected !!