ក្រុមហ៊ុនតែមួយមានប៉ុស្ត៍ទូរទស្សន៍ក្បែរ២០០ប៉ុស្ត៍ កំពុងធ្វើអោយគេព្រួយបារម្ភរឿងប្រជាធិបតេយ្យនៅអាមេរិក – Kalib9 ចែកចាយ | Kalib9
kalib9

ក្រុមហ៊ុនតែមួយមានប៉ុស្ត៍ទូរទស្សន៍ក្បែរ២០០ប៉ុស្ត៍ កំពុងធ្វើអោយគេព្រួយបារម្ភរឿងប្រជាធិបតេយ្យនៅអាមេរិក

ធ្លាប់តែឃើញនៅស្រុកយើង បណ្តាញក្រុមហ៊ុនផ្នែកសោទស្សន៍កាន់កាប់ប៉ុស្ត៍ទូរទស្សន៍យ៉ាងច្រើនត្រឹម៣ឬ៤ យើងគិតថាវាច្រើនណាស់ទៅហើយ។ ងាកមកចាប់អារម្មណ៍នៅអាមេរិកវិញ គ្រាន់តែក្រុមហ៊ុនមួយកាន់កាប់បណ្តាញស្ថានីយ៍ប៉ុស្ត៍ល្បីៗរហូតដល់១៧៣ប៉ុស្ត៍នៅពេលបច្ចុប្បន្ន ព្រមទាំងគ្រោងពង្រីកដល់២២៣នាពេលឆាប់ៗ។

Sinclair Brodcast Groupម្ចាស់ប៉ុស្ត៍ច្រើនរយនេះ ធ្វើអោយគេព្រួយបារម្ភថាថ្ងៃអនាគតអាមេរិកអាចនឹងលែងក្លាយជាបិតាប្រជាធិបតេយ្យដូចឈ្មោះតទៅទៀត ដោយសារតែគេសង្កេតឃើញថាប៉ុស្ត៍ជិត២០០នេះជាអ្នកគាំទ្រលោកត្រាំ ដែលរាល់ការផ្សព្វផ្សាយសុទ្ធតែក្នុងន័យស្របតាមទាំងអស់។

Sinclair ពេលនេះកំពុងត្រូវគេចោទប្រកាន់និងសង្ស័យថាប្រើប្រាស់ខ្សែររដ្ធបាលរបស់លោកត្រាំ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ព្រមទាំងចង់ក្រសោបទិញក្រុមហ៊ុនទូរទស្សន៍មួយទៀតគឺTribune Mediaដែលធ្វើអោយការផ្សព្វផ្សាយកាន់តែខ្លាំងលើការគាំទ្រជាងការប្រឆាំង។

ប្រភព៖ Twistedsifter