ហោរាសាស្រ្តប្រចាំថ្ងៃទី៥ខែមេសាឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃទី៥ខែមេសាឆ្នាំ២០១៨

ឆ្នាំជូត​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​សម្រុះសម្រួល​ក្នុង​កិច្ចការងារ អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​តោង តែ​ប្រយ័ត្នប្រយែង ពី​ចំណូល​បន្តិច ព្រោះ​មាន​តិចតួច​ឯ​ការចំណាយ​វិញ មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់ នៅពេល​ក្រោយ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​

​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មាន ការរីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ ៕

​ឆ្នាំឆ្លូវ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដួង​រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​ទោះ​មាន ការប្រកប​ការងារ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​ក៏មាន​ច្រើន ។ ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​សន្សឹមៗ ហើយ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​ហោង​។ ចំពោះ​ការធ្វើ​អ្វី មួយ​វិញ លោកអ្នក​មិនត្រូវ​សង្ឃឹម​ឬ​ប្រាថ្នា​ខ្ពស់​ពេក ប្រយ័ត្ន​ធ្លាក់ចុះ​មកវិញ​ត្រូវ​ឈឺខ្លួន​ឯង​ដោយ​ឥត​បាន ប្រយោជន៍​អ្វី ។​

​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ មានការ​លូតលាស់​យឺត​តែ​ការ​ថយក្រោយ​នោះ​លឿន​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត ៕

​ឆ្នាំខាល​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ដូចនេះ បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ពុំ​ផ្តល់​ផល​ល្អ​ទ្បើ​យ​តែងមាន​បញ្ហា​យាយី​នៅពេល​ក្រោយ​វិញ ។ កា​រស់នៅ​ជួប​នូវ​បញ្ហា ប្រទាំង​ប្រទើស​ខ្លះៗ​យាយី​នាំឱ្យ​ជួប​ការលំបាក​ក្នុង​ដំណើរ​ជីវិត​ផងដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់ ៕

​ឆ្នាំថោះ​

​ ​រាសី​ខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ លោកអ្នក​អាច​សម្រុក ការងារ​បាន​ពេញទី​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន បាន​ច្រើន​ធ្វើ​តិច​បានទទួល​តិច​ទៅតាម​នោះដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី កក់ក្តៅ ។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ ក្នុងការ​ស្វែងរក ពីព្រោះថា​អាច​ជួប​គូព្រេង​ពិត​ផង ៕

​ឆ្នាំរោង​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ការបំពេញ​ការងារ​ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែម ល្ហែម​បន្តិច​ព្រោះ គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​គ្រោះ​ណាស់ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស លុកលុយ​ច្រើន ។ ការរស់នៅ​មាន​បញ្ហា ខ្លះ​យាយី​តែបើ​លោកអ្នក​ខិតខំ​ពុះពារ​ក៏​តែង​ជោគជ័យ​ផងដែរ ។​

​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

​ឆ្នាំម្សាញ់​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន ទៅមុខ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ អ្វីមួយ​ផង តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។ ការរស់នៅ​មាន ភាព​សុខដុម និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង ជា​ឱកាស ល្អ​ប្រពៃ​បំផុត ៕

​ឆ្នាំមមី​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​កើតរឿង​តប់​ប្រ​ម៉​ល់ហើយ​ធ្វើ​អ្វី​ក៏​ងាយ​កើត​ជម្លោះ​វិវាទ ជាមួយ​អ្នក ដទៃ​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ ព្រោះ​បើ​មិន​បោល ហួស​ក៏ត្រូវ​អ្នកដទៃ ដណ្តើមយក​អស់ៗ​មុន​ជានិច្ច ។ ការ រស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ រឿង​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​ហោង ។​

​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត ច្រើន​ម្នាក់ឯង ៕

​ឆ្នាំមមែ​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​បើ​ចង់​ធ្វើ​អ្វី មួយ​សំខាន់ ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ចេញ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ មានដំណើរ​បាន​ស្រួល​នឹង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត ។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។

​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​ចម្រើន​លូតលាស់ និង​មាន ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង ៕

​ឆ្នាំវក​

​ ​រាសី​ស្រុតចុះ ។ ក្នុងថ្ងៃនេះ ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក ឬ​ធំ​ធុំ​ពេក​នោះ​ទើប​មិន​ជួប​ផល​លំបាក​ណាមួយ​យាយី​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស ទិសឧត្តរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ងាយ មាន​ជម្លោះ​ប្រកាប់ប្រចាក់​គ្នា​ណាស់​ចំណែកឯ​គូស្នេហ៍​កំលោះ ក្រមុំ​មានដំណើរ​ថយក្រោយ​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំរកា​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ងាយ​រាំងស្ទះ និង​មាន​រឿងរ៉ាវ​ច្រើន​ចំពោះមុខ ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក ពីព្រោះ​ងាយ ថយក្រោយ​ណាស់​តែ​ការ គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការ លំបាក​ខ្លាំងក្លា​ណាស់​។ ចំពោះ​ស្ត្រី​មេផ្ទះ មិនត្រូវ​ជឿ​សម្តី​អុជអាល​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​រឿងរ៉ាវ​ក្តៅក្រហាយ​ចូល​ផ្ទះ​។​

​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ ប្រពៃ​បំផុត ៕

​ឆ្នាំច​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​ទោះ​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ បើក​រង់ចាំ និង​មាន​ភ្លឺ​ថ្លា​គួរ​ជាទី​កក់ក្តៅ​ផង​។ ចំណែក​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការងារ​សំខាន់ៗ ឬ​ការងារ ចាំបាច់​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស ឬ​ជួប​ភាព​តានតឹង បាន​ផ្លាស់ប្តូរ​មក ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន ជំពាក់​ប្រាក់កាស​គេ​អាច​នឹកឃើញ យក មក​សង​វិញ​ទៀតផង​។ ​ ​ ​ ​

​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ ៕

​ឆ្នាំកុរ​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់ និង​អាជីព ការងារ​វិញ​មិន​ផ្តល់​ផល​ល្អ​ដល់​រឿង ការចរចា​ការ​ស៊ី​ញ៉េ​ឯកសារ​ឬ​ធ្វើ​អ្វីមួយ ដែល​ធំដុំ​ឡើយ​។ សម្រាប់​ដួង​រាសី​ស្ត្រី ក្នុងថ្ងៃនេះ​ឃើញថា មិន​គាប់ប្រសើរ​ទេ ដូចនេះ​ទោះ​ទៅណា​មក​ណា គប្បី​មាន ការប្រយ័ត្នប្រយែង ។ ក្រៅពី​នេះដែរ ឱ្យ​ប្រយ័ត្ន​រឿង​ឈឺខ្លួន​ដោយ​បញ្ហា​អ្វីមួយ​ចូលមក​អុកឡុក​យាយី និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង​បាត់​របស់របរ​ផង​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​ការលំបាក​រក​ផល​ចំណូល ឯ​ការចំណាយ មាន​ខ្ពស់​ណាស់​។​

​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ មានការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត ជម្លោះ​វិវាទ ឈានដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ ៕​

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.