ហោរាសាស្រ្តប្រចាំថ្ងៃសុក្រទី៦ខែមេសាឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រទី៦ខែមេសាឆ្នាំ២០១៨

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​ឬ​ការ បណ្តាក់ទុន​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយ តប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើជា​ស្ត្រី​តែង​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់​ច្រើន​ពិសេស​ការប្រកប​ការងា​រ តែង​មិន​សម្រេច​ជោគជ័យ​ថែមទៀត​។ សម្រាប់​បុរស​វិញ​តែង​មានរឿង​រាវ​នឿយណាយ​ពិសេស អាច​កើត​បញ្ហា​តូចធំ​ព្រោះតែ​កិច្ចការងារ​ធ្វេសប្រហែស​ណាមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោក អ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន ជ​ម្រោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ទោះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ពិតមែន តែ​យ៉ាងណា​ការប្រកប​ការងារ​មានការ​រលូន​ល្អ​ដូច​សព្វមួយដង​ទេ​។ ក្នុងពេល​នេះដែរ​ទ្រព្យ​សំ​ណា ង​របស់លោក​អ្នក​មិន​ទៀងទាត់​ឡើយ​ម្ល៉ោះហើយ​មិន​គប្បី​ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ​ប្រយ័ត្ន​ជួប រឿង​ស៊យ​ណាមួយ​អស់​ប្រាក់កាស​ពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ក្នុង​ការចាយ​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ទោះ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​បន្តិច​ក្តី​តែ​យ៉ាងណា​ក៏​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ឱកាស​ភ្លាត់ ស្នៀត​នោះ​មាន​ខ្ពស់​គួរសម​។ ការប្រកប​ការងារ​មិនត្រូវ​ធ្វើ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល លំបាក​នោះ​មាន​ច្រើន​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល ចុះ​ខ្លាំង​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើត ឡើង​ពុំខាន​ឡើយ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវយក​បញ្ហា​ផ្លូវភេទ​មក​ពាក់ព័ន្ធ​ឡើយ​ពីព្រោះ​នាំមក​នូវ​ក្តី​វិនាស​ព្រាត់ប្រាស់ និង​ទុក្ខសោក​ប៉ុណ្ណោះ​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​ហើយ​ភាព​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម ស្ងប់​សុខ​ឡើងវិញ​។ ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះ ថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ ដោយ​ប្រការ​ណាមួយ​។​

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

​ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​ឬ​ពង្រីក​ទុន​ធ្វើ​អ្វីមួយ​ពី ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​បង្កើត​ការ ងារ​អ្វីមួយ​ផង​ក៏​តែង​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយក៏​មាន​សុខដុម​ប្រពៃ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​ល្អក់កករ​និង​មានរឿង រ៉ាវ​ច្រើន​ចំពោះមុខ​។ បើ​មានការ​ប្រកបការងារ​តែងមាន​ការរាំងស្ទះ​ប៉ុន្តែ​យ៉ាងណា​បើ​លោកអ្នក ធ្វើ​យឺតៗ​ហើយ​ប្រុងប្រយ័ត្ន​ក៏​ពុំមាន​បញ្ហា​អាក្រក់​យាយី​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​លោក​អ្នកមាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​

​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ងាយ​ប្រេះស្រាំ​និង​ងាយ​ឈា​ដល់​ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ធ្វើឱ្យមាន​ភាព ស្រស់ស្រាយ​និង​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានតែ​ការ​រឹងរូស​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ តែ​កើត​បញ្ហា​ជម្លោះ​វិវាទ​ឡើង​ប៉ុណ្ណោះ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿងរ៉ាវ​ឥតមាន​ធូរ ស្បើយ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រស់ស្រាយ​ហើយ​ធ្វើ​អ្វី​ក​ក៏​តែង​ជឿន លឿន​ទៅមុខ​សន្សឹម​ផង​។ លោកអ្នក​បើ​មានការ​ប្រជែង​ក្នុង​រឿង​អ្វីមួយ​តែង​អាច​ដណ្តើម​ប្រៀប ហើយ​យកជ័យ​ជំនះ​លើ​ដៃគូ​សត្រូវ​ទៀតផង​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ការ​រស់ នៅ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការឈឺ​ខ្លួនប្រាណ​ឬ​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជា​ស្ត្រី​បើ​បានធ្វើ​បុណ្យ​ដាក់​ទាន់​កាន់តែ​ប្រសើរ​ពីព្រោះថា​អាច រំដោះគ្រោះ​យាយី​បាន​ផង​។ ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស មិន​ស្ទើរ​ដែរ​ទេ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ភ្លឺ​ថ្លា​បញ្ហា​ឈ្លាសវៃ​ហើយ​តែង​ទទួលជោគជ័យ​ត្រឡប់ មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។ ការរស់នៅ​ពិសេស ក្នុង​គ្រូ​សារបើ​មាន​ជម្លោះ​វិវាទ​ហើយ​យក​ឱកាស​នេះ​ធ្វើការ​ដោះស្រាយ​ជាការ​ប្រសើរ​បំផុត​ព្រោះ មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​អាច​បែរមក​ល្អូកល្អិន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.