អស្ចារ្យមែនលោកយាយ​! ប្រើត្រឹមតែ Microsoft Paint សោះអាចគូរបានគំនូរដ៏ស្រស់ស្អាតទាំងនេះ – Kalib9 ចែកចាយ | Kalib9
kalib9

អស្ចារ្យមែនលោកយាយ​! ប្រើត្រឹមតែ Microsoft Paint សោះអាចគូរបានគំនូរដ៏ស្រស់ស្អាតទាំងនេះ

Microsoft Paint គឺជាកម្មវិធីសម្រាប់គូររូបធម្មតាមួយដែលភ្ជាប់មកស្រាប់ជាមួយនឹងប្រព័ន្ធដំណើរការ Windows ស្ទើរតែគ្រប់ជំនាន់ ដោយវាមានមុខងារមិនសូវសំបូរបែបនោះទេ អាចនិយាយបានថាពិបាកនឹងប្រើប្រាស់ក្នុងការគូរគំនូរបែបសាច់ការខ្លាំងណាស់ ។

ប៉ុន្តែវាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលលោកយាយអាយុ ៨៧ ឆ្នាំម្នាក់ដែលមានឈ្មោះថា Concha Garcia Zaera បែរជាអាចប្រើប្រាស់វាសម្រាប់គូរគំនូរទៅវិញ ហើយគំនូរមួយសន្លឹកៗដែលគាត់បានគូរជាមួយនឹងកម្មវិធីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ។

ខណៈពេលមនុស្សចាស់ភាគច្រើនតែងតែចំណាយពេលទំនេរអង្គុយនៅសួន អានសៀវភៅ លេងជាមួយចៅ ឬ ធ្វើកិច្ចការមួយចំនួនដើម្បីបំបាត់ភាពអផ្សុក លោកយាយ Concha Garcia Zaera បែរជាបានចំណាយពេលវេលារបស់គាត់នៅមុខកញ្ចក់ក៉ំព្យូទ័ររបស់គាត់ ហើយព្យាយាមផ្ចិតផ្ចង់ដើម្បីគូរគំនូរឲ្យបានស្អាតនៅលើកម្មវិធី Microsoft Paint តាមដែលគាត់អាចធ្វើទៅបាន ។

គាត់បានបញ្ជាក់ថា មូលហេតុដែលគាត់អាចគូរគំនូរទាំងនេះដោយប្រើប្រាស់ត្រឹមតែកម្មវិធី Microsoft Paint បានក៏ដោយសារតែ​ មានពេលមួយប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺធ្វើឲ្យគាត់មិនអាចចេញទៅណាបានគឺត្រូវនៅផ្ទះដើម្បីមើលថែប្ដីរបស់គាត់ ។ បន្ទាប់ចៅរបស់គាត់ក៏បានផ្តល់ក៉ំព្យូទ័រមួយដល់គាត់ ហើយគាត់ក៏បានរកឃើញកម្មវិធី Microsoft Paint នេះ។ ដើមឡើយគាត់គ្រាន់តែគូររូបលេងៗ ដូចជារូបផ្ទះ ហើយបន្ទាប់មកគ្រាន់តែបន្ថែមភ្នំ និងព្រះអាទិត្យ តែប៉ុនណោះ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំហ៊ានទៅមួយជំហ៊ាន គាត់ក៏បានបន្ថែមនូវអ្វីៗជាច្រើនទៀត ហើយក៏អាចគូរចេញជាគំនូរមួយផ្ទាំងដែលគាត់នឹកស្មានមិនដល់ ។

ហើយនេះគឺជាគំនូរខ្លះៗរបស់គាត់ ៖

ប្រភព ៖ boredpanda