ហោរាសាស្រ្តប្រចាំថ្ងៃសៅ ទី០៧ ខែមេសា ឆ្នាំ២០១៨ តម្រូវឲ្យឆ្នាំឆ្លូវ ថោះ រោង ម្សាញ់ មមែ វក រកា និង កុរ ដាច់ខាត់ត្រូវតែអានហើយស៊ែរឲ្យផុតទុក្ខ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃសៅ ទី០៧ ខែមេសា ឆ្នាំ២០១៨ តម្រូវឲ្យឆ្នាំឆ្លូវ ថោះ រោង ម្សាញ់ មមែ វក រកា និង កុរ ដាច់ខាត់ត្រូវតែអានហើយស៊ែរឲ្យផុតទុក្ខ

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​មាន​គម្រោង​ឬ​រៀបចំ​កិច្ចការ​អ្វីមួយ​សម្រាប់​បំពេញ ការងារ​ផ្ទាល់ខ្លួន​ឬ​សូម្បីតែ​ក្រុមហ៊ុន​ក្តី​តែង​ទទួលផល​សម្រេច​មួយចំនួន​ត្រឡប់មកវិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​តែង ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​ក៏​តែងមាន​ក្តីសង្ឃឹម​ជាង​មុន​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ក្តី តែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ព្រោះថា​បញ្ហា​រកាំរកូស​តែង​កើតមាន​ជា​ញឹកញាប់​ផង​។ ទោះបីយ៉ាងណា ក្នុង​ពេលនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ឬ​ទំនាក់ទំនង​ការងារ​ព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​តែង​ហុច​ឱ្យ​ជាប់​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់ ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតការ​ទាស់ទែង​គ្នា​ថែមទៀត​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ផ្អែមល្ហែម​និង​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​៕

ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​អ្វីមួយ​ខ្លាំងក្លា​ពេក​ដែរ​ពីព្រោះ​ឃើញ ថា​ផល​អាក្រក់​មួយចំនួន​ក៏មាន​ចំពោះមុខ​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ពីព្រោះ ជារឿយៗ​តែងមាន​គ្រោះកាច​តាម​យាយី​ច្រើន​។ ចំណែក​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​សុខទុក្ខ​របស់​កូនចៅ ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​នោះដែរ​។ ការធ្វើដំណើរ ទី​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​នេះ​ផង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន ផល​តិច​ថែមទៀត​។ ទាំង​ស្ត្រី​បុរស​ពេលនេះ​ងាយ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ណាស់​ប្រយ័ត្ន​ជាប់ ផុងខ្លួន​ហើយ​ក្រែង​ដក​ពុំរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​មានរឿង​រាវ​ចូលមក​កកូរ​ផ្លូវចិត្ត​បន្តិច​ក្តី​តែ​ក៏​មិនមាន​ឧបសគ្គ​អ្វី​នាំទុក្ខ​ព្រួយ​ដែរ​ដោយ​លោកអ្នក​អាចធ្វើ​ការដោះស្រាយ​គ្រាន់​ធូរចិត្ត​ទៅវិញ​។ ការប្រកប​ការងារ លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន​ហើយ​បើទោះបី​លោកអ្នក​ខំ​រត់​ចុះឡើង​ក៏​ពុំ​សូវ សម្រេច​ដូច​គាប់​បំណង​ដែរ​គឺ​តែង​ខកបំណង​ច្រើនជាង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏ ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភ្លើង​ខៀវ បើក​រង់ចាំ​ច្រើន​ចំពោះមុខ​ជានិច្ច​។ សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ស្រួល​ចិត្ត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហាលំបាក​រាំងស្ទះ​បន្តិចបន្តួច ប៉ុន្តែ​បើ​មានការ​ពុះពារ តែ​សម្រេច​ដូច​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ចេញ​ក្រៅ ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការ ប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទស់​ទែង​គ្នា​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិនមាន​អ្វី​ចូលមក​យាយី​នាំ​ពិបាក​ឆ្លងកាត់​ទេ ហេតុនេះ​មិន ថា​ជា​ការងារ​បញ្ហា​ប្រាក់កាស​គឺមាន​ការ​ជឿន​លឿន​សន្សឹមៗ​ដូច​សព្វមួយដង​។ ទោះបីយ៉ាងណា បញ្ហា​សុខភាព​របស់លោក​អ្នក​មិនល្អ​ប្រសើរ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅ ក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ក្នុង​រយះពេល​នេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​នាំឱ្យ​ត្រូវ​ឈឺក្បាល​ហើយ​កើត​តែ​រឿង​រាវ​ចំពោះមុខ​។ ការបំពេញ​ការងារ​នៅថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​តែបើ​ចង់​លោភលន់​វិញ​មិន​គាប់​ដូច បំណង​ទេ​តែង​ខកបំណង​ច្រើនជាង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​ដាច់​មួយៗ​គ្រាន់​បង្គ្រប់​ឆ្នាំងបាយ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ ដោយសារ​ក្រុមមនុស្ស​បាបមិត្ត​បង្កឡើង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​មានជោគ​សំណាង​ខាង​បញ្ហា​ទំនាក់​ទំ​ទង​បន្តិច​ព្រោះ បើ​មានការ​ស្នើសុំ​ឬ​ចង់បាន​អ្វីមួយ​ដែល​មិនធំ​ដុំ​ពេក​តែង​អ្នកដទៃ​គេ​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ក្រៅពីនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ឥត​ថយក្រោយ​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​អាក្រក់ នោះ​ងាយ​កើតឡើង​នាំ​សៅហ្មង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

error: Content is protected !!