ភាពរកាំរកូសក្នុងគ្រួសារ – Kalib9 គំនិត | Kalib9
kalib9

ភាពរកាំរកូសក្នុងគ្រួសារ

វាមិនមានស្វាមីភរិយាណាមួយដែលមិនធ្លាប់ទាស់គ្នានោះទេ តែបញ្ហាគ្រួសារអាចដោះស្រាយបាន បេីស្វាមីភរិយារៀនដោះស្រាយតាមវិធីឆាប់រហ័ស ចំហរ គេារពគ្នាទៅវិញទៅមកតាមលក្ខណៈចាស់ទុំ។
សូមមេត្តាកុំស្រែកគំហកដេាយកំហឹង។

សូមមេត្តាកុំពិភាក្សាគ្នាតាមបែបច្រឡេាតតេាតតូង។
សូមមេត្តារៀនបដិសេធដេាយត្រជាក់ ដេាយការគេារព រៀនឈប់ជជែកគ្នា រៀនដេីរចេញ និងរៀនដូរប្រធានបទនៃការជជែក មុនពេលដែលវាក្លាយទៅជាសង្គ្រាមពាក្យសម្ដី។

សូមមេត្តារៀននិយាយថា “បងឬអូនពិតជាត្រូវហេីយ!” “បងឬអូនសូមទេាសណា៎!”។
សូមមេត្តាកុំជេរបញ្ចេារឬពេាលពាក្យអសុរោះ ដែលធ្វេីឲ្យអ្នកស្ដាយក្រេាយ។
ជាការពិត ក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកត្រូវចុះចាញ់ ដេីម្បីឲ្យគ្រួសារអ្នកនៅគង់វង់មិនបែកបាក់ ហេីយនៅពេលដែលអ្នកឈ្នះ នោះអាពាហ៍ពិពាហ៍អ្នក ពិតជានឹងបែកបាក់ហេីយ សូមជឿចុះ!!!
រក្សាសិទ្ធ : Bu Tuth

error: Content is protected !!