មនុស្សស្រី សម័យនេះហើយអ្នកត្រូវតែឆ្លាត មិនអាចព្រោះតែសម្ដី ដែលមនុស្សប្រុសម្នាក់ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

មនុស្សស្រី សម័យនេះហើយអ្នកត្រូវតែឆ្លាត មិនអាចព្រោះតែសម្ដី ដែលមនុស្សប្រុសម្នាក់

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

មនុស្សស្រី សម័យនេះហើយអ្នកត្រូវតែឆ្លាត មិនអាចព្រោះតែសម្ដី ដែលមនុស្សប្រុសម្នាក់ និយាយថា ស្រឡាញ់តែមួយម៉ាត់ ក៏ចាត់ទុកថាគេស្មោះចំពោះខ្លួនឡើយ ។
មនុស្សប្រុសសម័យនេះ ខិតខូច សាវាច្រើនណាស់ អ៊ីចឹងហើយ យើងក៏ត្រូវតែឆ្លាត រឹងប៉ឹង និងយល់ដឹងឱ្យបានច្រើនដូចគ្នា ។

មនុស្សប្រុសមួយចំនួន និយាយពាក្យថាស្រឡាញ់ ដើម្បីបន្ទន់អន្ទងចិត្តយើង្យជឿលង់លើគេ ដាក់ចិត្តឱ្យគេ ស្រឡាញ់យើងបានតែមួយពេល ក៏បោលទៅរកស្រីផ្សេង (នេះគេហៅថាបំផ្លាទឹកចិត្តទំនុកចិត្តធ្វើឱ្យយើងស្លាប់ចិត្ត)

ឯប្រុសមួយចំនួនទៀត និយាយពាក្យថាស្រឡាញ់ ដើម្បីពង្វក់ឱ្យយើងឈ្លក់ងប់ងល់ ហើយក៏លង់ខ្លួន ប្រគល់ខ្លួនប្រាណ លះបង់គ្រប់យ៉ាងឱ្យគេ រួចក៏ដោះដៃរកថ្មីទទៀត (នេះគេហៅថាបំផ្លាញឱ្យជីវិតយើងដិតដាមដោយភាពញាំញីប្រឡាក់ដោយរឿងស្មោគគ្រោគ អាចនឹងកើតរោគវិបត្តិផ្លូវចិត្ត និងបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះឪពុកម្ដាយ ក្រុមគ្រួសារ និងអាចឈានដល់អនាគតយើងថែមទៀត)

ចំណែកមួយចំនួនទៀត និយាយពាក្យថាស្រឡាញ់ ដើម្បីបោកប្រាស់ ឱ្យយើងទិញនេះទិញនោះ ប៉ាវនេះប៉ាវនោះ ( អាហ្នឹងគេហៅថា តោងសារ៉ុងស្រី តាមស៊ីពែ ចាំឱ្យស្រីចិញ្ចឹម)

មនុស្សស្រី សុខចិត្តឱ្យគេនិយាយថា អ្នកឆ្លាត ទោះគ្មានប្រុសណាស្រឡាញ់ ក៏ប្រសើរជាង ឱ្យគេជេរវិញថា ល្ងង់ ភ្លើ ឱ្យប្រុសបោក ឱ្យប្រុសធ្វើស៊ីត្រូវតែដើរឱ្យទាន់សម័យនិយម កុំងប់ជឿលើស្នេហាជ្រុលពេក ស្នេហាមានន័យ

លុះត្រាតែគេនោះផ្ដល់តម្លៃ និងរក្សាកិត្តិយសជូនយើង ជូនឪពុកម្ដាយយើង ចាំយ់ើងគោរពស្រឡាញ់គេ តែបើអត់ទេ កុំជ្រុលជ្រួសជាមួយគេ ប្រុសមួយចំនួន គ្មានស្គាល់បុណ្យបាបស្អីទេ ចង់តែស៊ី ហើយទាត់ក្បាលចោលប៉ុណ្ណឹង ៕
#Panha