Zetian Zhang ដែលត្រូវបានគេស្គាល់ថា “Milk Tea Sister” បានទិញផ្ទះដែលមានកំពស់ ៣ជាន់ – Kalib9 សហគ្រិនភាព | Kalib9
kalib9

Zetian Zhang ដែលត្រូវបានគេស្គាល់ថា “Milk Tea Sister” បានទិញផ្ទះដែលមានកំពស់ ៣ជាន់

Zetian Zhang ដែលត្រូវបានគេស្គាល់ថា “Milk Tea Sister” បានទិញផ្ទះដែលមានកំពស់ ៣ជាន់លើដំបូល អគារ ក្នុងឆ្នាំ ២០១៥។ ជនជាតិចិនដែលមានការចាប់អារម្មណ៍នឹង Internet ម្នាក់នេះបាន ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋីវ័យ ក្មេងបំផុតរបស់ប្រទេសចិន។ នាងកំពុងតែលក់ផ្ទះដែលមានកំពស់ ៣ជាន់លើដំបូលអគារនៅទីក្រុង Sydney ក្នុងតម្លៃ 18លានដុល្លាអូស្ត្រាលី (13.565 លានដុល្លាសហរដ្ឋអាមេរិច)។

Zetian Zhang មានវ័យ ២៤ឆ្នាំ បានជាប់រហស្សនាមថាជា “Milk Tea Sister” ក្រោយពេលរូបថតរបស់នាង កាលពីនៅជាសិស្សវិទ្យាល័យ (កាន់តែមួយពែង) ត្រូវបានគេចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គម។ នាងបានរៀបការជាមួយបុរសម្នាក់ក្នុងចំណោមបុរសអ្នកមានបំផុតក្នុងប្រទេសចិនឈ្មោះ Qiangdong “Richard” Liu ដែលជាអ្នកស្ថាបនិកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណែតដ៏ធំមួយ ឈ្មោះ JD.Com។

ក្រុមហ៊ុនផ្សព្វផ្សាយ និងបោះពុម្ពរបស់សហរដ្ឋអាមេរិច ដែលដឹកនាំដោយ តំណាងរាស្ត្រមកពីគណបក្ស សាធារណៈរដ្ឋឈ្មោះ Steve Forbes បានវាយតម្លៃថា លោក Liu មានទ្រព្យសម្បត្តិចំនួន 10.1 ពាន់លាន ដុល្លាសហរដ្ឋអាមេរិច។

អ្នកស្រី Zhang បានទិញ Apartment ដែលមានបន្ទប់គេង ៤យ៉ាងប្រណិតមួយខ្នង នៅ Steamford Residence ឯ The Rocks ដែលជាសង្កាត់ប្រវត្តិសាស្ត្រមួយរបស់ទីក្រុង Sydney ក្នុងតម្លៃ 16.2 លានដុល្លាអូស្ត្រាលី (12.21 លានដុល្លាសហរដ្ឋអាមេរិច) កាលពីខែ មេសា ឆ្នាំ ២០១៥ នេះបើយោងតាម ភ្នាក់ងារអចលនទ្រព្យ Michael Lowdon នាយករបស់ Ray White Residential នៅក្នុងសង្កាត់ជំនួញ របស់ទីក្រុង Sydney។

Generated by IJG JPEG Library

ផ្ទះនេះនៅជាន់ទី ២៨ ព្រមទាំងមានទេសភាពយ៉ាងស្រស់ស្អាតរបស់ស្ពានកំពង់ផែ និងកំពង់ផែ របស់ទីក្រុង Sydney។ លោក Lowdon បានមានប្រសាសន៍ថា “វាមានទីតាំងនៅក្នុងបេះដូងរបស់កំផែងបិទជិតបែបប្រវត្តិសាស្ត្រ និង ជា ទីកន្លែងមួយដែលអាចទទួលបានប្រយោជន៍ពី អ្វីដែលខ្ញុំកំពុងតែពិពណ៌នានេះគឺប្រៀបដូចជា ទីប្រមូលផ្តុំ នៃកន្លែងដែលជនមានទ្រព្យសម្បត្តិរស់នៅ។ Apartment នេះនឹងផ្តល់នូវទេសភាពដ៏ស្រស់ត្រកាលទៅដល់ Barangaroo និង Crown Casino ដែលជិតនឹងបើក។

ផ្ទះដែលបានសាងសង់រួចរាល់កាលពី ៥ឆ្នាំមុន មានទំហំ 598 square meters (6437 square feet) និងមាន ទីតាំងរស់នៅបែបផ្លូវការផង និងមិនផ្លូវការផង មានបន្ទប់ Media ដាច់ដោយឡែកមួយ និងជណ្តើរយន្តផ្ទាល់ ខ្លួន នេះបើយោងទៅតាម ភា្នក់ងារអចលនទ្រព្យ។

Generated by IJG JPEG Library

រូបថតដែលបង្ហាញពីផ្នែកខាងក្នុងរបស់ផ្ទះ បានថតជាប់ អ្នកស្រី Zhang កំពុងតែរចនាម៉ូតផ្ទះនោះបែបសម័យ ពាក់កណ្តាលសតវត្ស និងប្រើប្រាស់ឧបករណ៍តុបតែងយ៉ាងទំនើបដូចជា សាឡុងស្បែកយ៉ាងក្រាស់និង ចម្រុះពណ៌ ព្រមទាំងគំនិតសិល្បៈនៃការលាយពណ៌។

Stamford ក៏បានផ្តល់នូវជីវិតដ៏ទាន់សម័យដល់ អ្នកដែលរស់នៅតំបន់នោះដោយមាន List នៃសេវាកម្ម យ៉ាង វែងដូចជា មានអ្នកយាម ២៤ម៉ោង មានអាងហែលទឹក មានកន្លែងហាត់ប្រាណ មានទីធ្លារាបស្មើនៅលើអគារ សម្រាប់ធ្វើ Barbecue នេះបើយោងទៅតាម ភ្នាក់ងារអចលនវត្ថុ។

លោក Lowdon បានមានប្រសាសន៍ថា ផ្ទះនៅលើដំបូលអគារនេះនឹងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគក្រៅប្រទេស។ គាត់បន្តទៀតថា “ផ្ទះដ៏ប្រណិត បែបនេះនៅទីតាំងដ៏ល្អក្នុងបេះដូងនៃ The Rocks នឹងអាចទាក់ទាញចំណាប់ អារម្មណ៍ទូទាំងពិភពលោកបានយ៉ាងពិតប្រាកដ”។ អ្នកស្រី Zhang នៅពេលនេះមិនអាចមកទទួលការឆ្លើយតបភ្លាមៗបានឡើយ។

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!

error: Content is protected !!