ក្នុងផ្ទះបើមានឆ្នាំជូត ខាល ថោះ រោង វក រកា ច​ និង កុរ គួរស៊ែរឲ្យគាត់បានអានផង ព្រោះថ្ងៃចន្ទស្អែកនេះរាសីគាត់ មិនសូវល្អទេ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ក្នុងផ្ទះបើមានឆ្នាំជូត ខាល ថោះ រោង វក រកា ច​ និង កុរ គួរស៊ែរឲ្យគាត់បានអានផង ព្រោះថ្ងៃចន្ទស្អែកនេះរាសីគាត់ មិនសូវល្អទេ

ឆ្នាំជូត

រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះ បើចង់ប្រកបការងារអ្វីមានការជួបបញ្ហារកាំចិត្តបន្តិច ប៉ុន្តែបើមានការតស៊ូព្យាយាមតែងសម្រេចជោគជ័យផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថា មិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលសេសសល់ចាស់ៗ ពីមុនមកឃើញថា គាប់ប្រសើរជាង ។ ការធ្វើ ដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើត ការរកាំចិត្តមិនតិចនោះឡើយ ៕

ឆ្នាំឆ្លូវ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកក្នុងការបណ្តាក់ទុនពង្រីក មុខរបរអ្វីមួយ ឬចាប់ផ្តើមប្រកបកិច្ចការងារអ្វីមួយឡើង ។ អ្នកប្រកបរបររកស៊ីជួញដូរមិនថា ទី ជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញ គួរជាទីកក់ក្តៅចិត្ត ។ ការធ្វើដំណើរ ទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិត ស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំ ទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេង ពិតដូចគាប់បំណងតែយ៉ាងណាស្ត្រី ចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោក អ្នកក៏តែងងាយជួបណាស់ផង ៕

ឆ្នាំខាល

រាសីស្រុតចុះ ។ នៅថ្ងៃនេះ ការប្រកបការងារអ្វីមួយងាយភ្លាំងភ្លាត់ច្រើនយ៉ាងណាស់ ហេតុនេះ គប្បីប្រយ័ត្នប្រយែង ។ ការប្រកបការងារសព្វបែប យ៉ាងរបស់លោកអ្នកទោះចាប់កាន់កិច្ច ការថ្មីចាស់តែងហុចផ្លែផ្កាល្អៗមកវិញជានិច្ច ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញ ទីជិតឆ្ងាយមានភាពកាក់កបគួរសម ហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុស ស្រីមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ ៕

ឆ្នាំថោះ

រាសីស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ និងមានភាពអត់ធ្មត់ ក្នុងមុខរបរបន្តិចទើបប្រសើរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ ជួបស្ថានភាព លំបាកក្នុងការរកប្រាក់ចំណូលពិសេសជួបការប្រទាំងប្រទើសជាមួយក្រុមមនុស្សក្បែរខ្លួនច្រើន ទៀតផង ។ ការធ្វើដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន ៕

ឆ្នាំរោង

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះ ដំណើរជីវិតមានគ្រោះយាយីហេតុនេះគប្បីមាន ការប្រយ័ត្នប្រយែងពិសេស បញ្ហាការងារប្រាក់កាស និងបញ្ហាផ្ទាល់ខ្លួន ។ សម្រាប់ថ្ងៃនេះដែរ ដំណើរ ជីវិតរបស់លោកអ្នកទោះធ្វើអ្វីមិនត្រូវលោភលន់ច្រើនឡើយបើពុំនោះទេ អាចនឹងជួបដូចពាក្យចាស់ថា ”ទន្សាយក៏រួចត្រីរ៉ស់ក៏រួច”ពុំខាន។ ក្រៅពីនេះការ ធ្វើអ្វីក៏ដោយពុំសូវឆ្លើយតបដូចការគិតទុកដែរ លោកអ្នកតោងចេះប្រើបញ្ញាជា អាវុធបន្តិចទើបអាចឆ្លងផុតផលលំបាក តូចធំទៅរួច។ អ្នកប្រកប របររកស៊ីជួញ ដូរក្នុងអំឡុងពេលនេះមិនមានអ្វីប្រែ ប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មាន ទេគឺដូចសព្វមួយដង ។
រីឯបញ្ហាសេចក្តីស្នេហាប្រុស ស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ ទៅមុខមិនរួចថយក្រោយក៏មិនកើត ៕

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ឃើញថា ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អ ប្រសើរវិញហើយ ធ្វើអ្វីតែងហុចនូវលទ្ធគ្រាន់ជាទីកក់ក្តៅផង ។ចំពោះអ្នកប្រកបរបររកស៊ី ជួញដូរមានការធូរស្បើយបញ្ហាប្រាក់កាសជាងមុនបន្តិចហើយបើចង់បង្វិលដើមទុនក៏មានលក្ខណៈ ប្រសើរជាងមុនដែរ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។ រីឯបញ្ហាកំលោះក្រមុំលោកអ្នក ហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបាន ទៅនឹងព្រះអាទិត្យនឹង សត្វលោកដែលមិនអាចខ្វះបានហើយ បើលោកអ្នកចេះថែរក្សាចំណងនេះ គឺគ្មានអ្វីបំបែកបំបាក់បានឡើយ ៕

ឆ្នាំមមី

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែង ការងារចាស់ថ្មី ពីព្រោះថាតែង ជោគជ័យដូចគាប់បំណងនោះខ្ពស់គួរសម។ ការប្រកបការងារសព្វបែបយ៉ាង របស់លោកអ្នកទោះចាប់កាន់កិច្ចការ ថ្មីចាស់តែងហុចផ្លែផ្កាល្អៗមកវិញជា និច្ច។ ចំណែកអ្នកប្រកប របររកស៊ីជួញដូរ បើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសម ហើយបើមានបើកហាង ថ្មីក៏ផ្តល់ផលគាប់ប្រសើរដែរ ។
រីឯញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃណាស់ ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់ល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលធ្លាប់ បង្កមានកំហុសនាកន្លង មកពីព្រោះថាតែងទទួលភាពជោគជ័យច្រើនចំពោះមុខ។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរមានការទិញ ចូល លក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ ជាទីកក់ក្តៅ។ ការធ្វើ ដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីមាន ភាពលូតលាស់ទៅមុខហើយបើចង់ទំនាក់ទំនងស្នេហា ថ្មីថ្មោងផងគាប់ប្រពៃណាស់ ៕

ឆ្នាំវក

រាសីល្អជាមធ្យម ។ យីអ៊ុន របស់លោកអ្នកនៅថ្ងៃនេះងាយជួប បញ្ហាច្រើនម៉្លោះហើយ ទោះធ្វើអ្វីក៏ ដោយមិនគប្បីធ្វេសប្រហែសបានទេ ពីព្រោះមានតែក្រុមមនុស្សតាមចាប់ កំហុស និងវាយប្រហារតែប៉ុណ្ណោះ។ ចំពោះស្ត្រីចូរប្រយ័ត្នកិច្ចការផ្ទះសម្បែងក្លាយជាជម្លោះវិវាទណាមួយ ជាមួយ សមាជិកគ្រួសារដែលនាំឱ្យក្តៅក្រហាយ នៅមិនសុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្ន មានជម្លោះវិវាទជាមួយក្រុមមនុស្ស នៅក្បែរខ្លួន ព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ មិនសូវមានការចុះសម្រុងគ្នាឡើយ ព្រោះម្នាក់ៗមានតែចិត្ត ខ្លាំងរៀងៗខ្លួន ៕

ឆ្នាំរកា

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះ លោកអ្នកឱ្យប្រយ័ត្នអ្នកដទៃបំពានអ្វីមួយនាំឱ្យកើតជា បញ្ហាចំពោះគ្នាឡើង នាំពិបាកនៅគ្រាខាងមុខបន្តទៀត។ ក្រៅពីនេះការប្រកបការងារក៏ដូច្នេះ ដែរ បើជាការងារសំខាន់តោងតែ មានការប្រយ័ត្នប្រយែងបើពុំនោះទេ អាចធ្លាក់ក្នុងគ្រោះមហន្តរាយជា ពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ី ជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញឯការ ជួញទីជិតឆ្ងាយ ទៀតសោតកើតមានភាពរកាំរកូសនាំ ឱ្យរកាំចិត្តច្រើនដែរ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ពេលនេះ គឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើន តែទទួលបាន ផលតិចមកវិញ ៕

ឆ្នាំច

រាសីស្រុតចុះ ។ នៅថ្ងៃនេះ ចូរលោកអ្នកប្រយ័ត្នបញ្ហាឧប្បត្តិហេតុ ឬការឈឺថ្កាត់ដោយ ប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ ច្រើនទ្បើយ ប្រយ័ត្នជួបរឿងដូចពាក្យ ចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹង ដូចអូសឫស្សី បញ្ច្រាសចុងហើយកើតមានតែទំនាស់ឡើង។ ដំណើរចេញក្រៅផ្ទះចូរប្រយ័ត្ន ភ្លើងនៅតាមផ្ទះសម្បែងបន្តិច ព្រោះងាយបង្កគ្រោះថ្នាក់ឆាបឆេះណាស់។
រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួត ពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង ៕

ឆ្នាំកុរ

រាសីល្អជាមធ្យម ។ អំឡុង ពេលនេះសម្រាប់ដំណើរជីវិតរបស់លោកអ្នកមានភាព លូតលាស់ជាសន្សឹមៗទៅមុខជានិច្ច។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញ លោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការ អ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ ដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែង ស្រីស្រាឡើយ ពីព្រោះងាយជួបរឿងរ៉ាវអាក្រក់ណាស់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះ គ្នាច្រើន ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គលហើយកើតតែរឿង មួម៉ៅក្តៅក្រហាយចូលជំនួសវិញ ៕