នៅ​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន Orion Span នឹង​បង្ហោះ “​សណ្ឋាគារ​អវកាស​ប្រណីត​” – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

នៅ​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន Orion Span នឹង​បង្ហោះ “​សណ្ឋាគារ​អវកាស​ប្រណីត​”

ក្រុមហ៊ុន​ថ្មីថ្មោង Orion Span បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មេសា នៅឯ​កិច្ចប្រជុំ​កំពូល​ឈ្មោះថា Space 2.0 នៅ​ទីក្រុង​សាន់​ហូ​សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា​ថា ខ្លួន​នឹង​បាញ់​បង្ហោះ “​សណ្ឋាគារ​អវកាស​ដ៏​ប្រណីត​តម្លៃ​ធូរ​ថ្លៃ​មិន​ធ្លាប់មាន​ពីមុនមក​” នៅ​ចុងឆ្នាំ ២០២១​។​

​ប្រសិនបើ​គម្រោង​នេះ​ដំណើរការ​ដោយ​រលូន មន្ត្រី​ក្រុមហ៊ុន​រំពឹងថា​នឹង​ចាប់ផ្ដើម​ទទួលភ្ញៀវ​នៅលើ​ស្ថានីយ៍​អូ​រ៉ូ​រ៉ា (Aurora Station) នៅត្រឹម​ឆ្នាំ ២០២២​។ ភ្ញៀវទេសចរ​ដែលមាន​ចំណាប់អារម្មណ៍​អាច​កក់​បន្ទប់​មួយ​ក្នុង​ចំនួន​ទឹកប្រាក់ ៨០.០០០ ដុល្លារ​ជាមុនសិន ប៉ុន្តែ​សូម​កត់ចំណាំ​ថា ទឹកប្រាក់ ៥ ខ្ទង់​នេះ​គឺជា​ការចំណាយ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល ១២ ថ្ងៃ ដែលមាន​ស្លាក​តម្លៃ ៩,៥ លាន​ដុល្លារ​។​

​លោក ហ្វ្រែ​ង បាំង​ហ្គ័​រ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Orion Span បាន​ប្រាប់​វេ​ប​សាយ Space.com ថា “​មានការ​ច្នៃប្រឌិត​ច្រើន​នៅ​ជុំវិញ​ស្ថាបត្យកម្ម​នេះ​ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ទំនើប​និង​មាន​លក្ខណៈសាមញ្ញ​ជាង​មុន​ក្នុងការ​ប្រើប្រាស់​និង​មាន​ស្វ័យប្រវត្តិកម្ម​ច្រើនជាង​មុន ដូច្នេះ​យើង​មិនចាំបាច់​មាន​សកម្មភាព​ធ្វើដំណើរ​ក្រៅ​អវកាស ឬ ថ្មើរជើង​លើ​អវកាស​នោះទេ​។ គោលដៅ​នៅពេល​យើង​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​គឺ​បង្កើត​ការច្នៃប្រឌិត​ថ្មី​ដើម្បី​ធ្វើឱ្យ​ភាពសាមញ្ញ​អាចធ្វើ​ទៅបាន ហើយ​តាមរយៈ​ការធ្វើឱ្យ​ភាពសាមញ្ញ​អាចធ្វើ​ទៅបាន យើង​នឹង​ផាត់​ចោលការ​ចំណាយ​ដ៏​ថ្លៃ​ចេញពី​វា​”​។​

​ថ្វីបើ​ចំនួន​ទឹកប្រាក់ ៩,៥ លាន​ដុល្លារ​ហាក់ដូច​ជាមាន​ចំនួន​ច្រើន ក៏ប៉ុន្តែ​វា​តិចតួច​ទេ បើ​ប្រៀបធៀប​នឹង​តម្លៃ​ស្នាក់នៅ​ទី​អវកាស​របស់គេ​ផ្សេង ដែលមាន​តម្លៃ​ចាប់ពី ២០ ទៅ ៤០ លាន​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។​

​លោក រី​ឆាត ហ្គា​រៀ​ត អ្នក​អភិវឌ្ឍន៍​ហ្គេម​វីដេអូ តាម​ដឹងបាន ចំណាយ​ប្រាក់ ៣០ លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល​២​សប្តាហ៍​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) កាលពី​ឆ្នាំ ២០០៨៕ ដោយ៖ កញ្ញាដាលីស

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!