ចម្រៀងថ្មី 2បទបែបបែកស្លុយ ពិតជាប្លែកពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា – Kalib9 ចែកចាយ | Kalib9
kalib9

ចម្រៀងថ្មី 2បទបែបបែកស្លុយ ពិតជាប្លែកពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

នាពេលថ្មីៗនេះ ទំព័រហ្វេសប៊ុក និងយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានធ្វើការបង្ហោះបទចម្រៀងថ្មីៗជាច្រើនសម្រាប់អបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ជាពិសេសគេសង្កេតឃើញមានបទផលិតថ្មីៗដែលជាស្នាដៃកូនខ្មែរគ្រប់ទម្រង់ ទាំងចង្វាក់ប្រជាប្រិយ និងចង្វាក់ថ្មីដែលគេចូលចិត្តហៅថា “បទបែកស្លុយ។

កាលពីប៉ុន្មានឆ្នាំទៅមិញ មានតារាចម្រៀងមួយចំនួន ដូចជាអ្នកនាង ពេជ្រ សោភា លោក ជា ដេវីត កញ្ញា ទេព បូព្រឹក្ស ជាដើម បានទទួលការគាំទ្រគួរអោយកត់សម្គាល់ចំពោះបទប្រភេទនេះ ហើយគេមិនដែលបានឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ច្រៀងបទចម្រៀងប្រភេទនេះទាល់តែសោះ ទើបតែពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញវីដេអូចម្រៀង 2បទ របស់កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា “អាគីមិត្តខ្ញុំ” និង “ក្បាច់កង្កែប” ដែលសុទ្ធតែជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ Tony Winson III និងសម្រួលតន្ត្រីដោយ មាស សុគន្ធ។

ចង់ដឹងថា តើបទចម្រៀងថ្មីរបៀបបែកស្លុយរបស់ឱក សុគន្ធកញ្ញា ប្លែកយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

error: Content is protected !!