គ្រាន់តែស្នាមឆ្នូតបែបហ្នឹងសោះ ទាយដឹងស្ទើរ១០០ភាគរយអំពីអនាគតទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់មនុស្ស – Kalib9 ហុងស៊ុយ | Kalib9
kalib9

គ្រាន់តែស្នាមឆ្នូតបែបហ្នឹងសោះ ទាយដឹងស្ទើរ១០០ភាគរយអំពីអនាគតទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់មនុស្ស

គ្រាន់តែស្នាមឆ្នូតបែបហ្នឹងសោះ ទាយដឹងស្ទើរ១០០ភាគរយអំពីអនាគតទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់មនុស្ស

តាមក្បួនមើលខ្សែដៃខាងក្រោមនេះ ចូរក្រឡេកមើលដៃសរសេរអក្សររបស់អ្នក ហើយសម្លឹងមើលឱ្យកៀកថាតើវាមានប៉ុន្មានខ្សែនៅគល់កូនដៃ នៅពេលក្តាប់ដៃ។ (សូមបញ្ជាក់ ស្នាម២សងខាងគន្លាក់ដៃ មិនគិតជាបានការទេ គឺគិតតែស្នាមនៅចំចន្លោះកណ្តាលតែប៉ុណ្ណោះ ហើយរូបខាងក្រោមគ្រាន់តែជាឧទាហរណ៍ទេ)។

១. មាន១ខ្សែ


ស្នាម១ខ្សែ ទំនាយទាយថា ការចាប់ផ្តើមដំបូងគឺលំបាក ប៉ុន្តែពេលឈានដល់វ័យកណ្តាលនឹងជួបសំណាង និងមានចំណូលវិជ្ជមានគួរជាទីពេញចិត្ត។ ហើយលោកអ្នកក៏នឹងជួបគ្រួសាររីករាយមានសុភមង្គលរហូតដល់ចាស់ស្លាប់ដែរ។

២. មាន២ខ្សែ


មនុស្សដែលមានខ្សែបែបនេះ២ឆ្នូតគឺមានភាពស្មោះត្រង់ ស្រឡាញ់យុត្តិធម៌ មានគុណធម៌ ក្លាហាន ដាក់ខ្លួនបន្ទាបកាយ សាមញ្ញ ចិត្តល្អ គួរឱ្យទុកចិត្តបាន មានសម្មានចិត្ត និងជាមនុស្សនិយាយត្រង់។ ពួកគេភាគច្រើនមានទ្រព្យសម្បត្តិដោយសារកេរពីឪពុកម្តាយ ឬ ជីដូនជីតាចែកឱ្យ។ តែបើពួកគេប្រើទ្រព្យសម្បត្តិរកស៊ីវិញ គឺមិនចេះស្រុតឬខាតនោះឡើយ គឺមានតែឡើងៗរហូត។

៣. មាន៣ខ្សែ


មនុស្សបែបនេះគឺមានវាសនាក្លាយទៅជាអ្នកមានតាំងពីកំណើត។ ពួកគេពោរពេញដោយថាមពល ចិត្តសប្បុរស និងមានចរិតជាអ្នកដឹកនាំគេតាំងពីក្មេងល្ហក់។ ទោះបីពួកគេកើតក្នុងវង្សត្រកូលអ្នកក្រ ក៏អាចចាប់ផ្តើមពីបាតដៃទទេក្លាយជាអ្នកមានដែរ។ នៅពេលឈានដល់អាយុ ៣០ ឆ្នាំ ទ្រព្យសម្បត្តិរបស់ពួកគេនឹងចាប់ផ្តើមកើនរហូតមិនស្រកស្រុតឡើយ។ ចង់សម្បូរមាសជាងលុយ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

៤. មាន៤ខ្សែ


មនុស្សដែលមានខ្សែ៤ឆ្នូតគឺកម្រណាស់។ ពួកគេកើតមកនៅលើគំនរមាសប្រាក់ស្រាប់ និងទទួលបានពរជ័យពីព្រះតាំងពីកើត។ ពេញមួយជីវិតរបស់ពួកគេ គឺអាជីវកម្មរីកចម្រើនលូតលាស់រហូត មិនដែលឮពាក្យថាអាជីវកម្មជួបបញ្ហានោះឡើយ។ ពួកគេមានភាពស្មោះត្រង់និងឱ្យតម្លៃលើមនុស្សគ្រប់គ្នា ទោះបីជាអ្នកបោសសម្អាតឬអនាម័យក៏ដោយ។ មនុស្សនៅជុំវិញខ្លួនតែងប្រគល់ភាពស្មោះត្រង់អស់ពីបេះដូងដល់លោកអ្នក។ អ្នកនឹងជាមេគេដ៏មានសំណាង ដែលមានកូនចៅស្តាប់បង្គាប់ និងស្មោះត្រង់៕

error: Content is protected !!