ឃើញរូបទាំងនេះទើបភ្ញាក់ខ្លួនឆ្ងល់ថា តើគេមើលឃើញមនុស្សបែបណាទើបផលិតរបស់បែបនេះ? – Kalib9 ចែកចាយ | Kalib9
kalib9

ឃើញរូបទាំងនេះទើបភ្ញាក់ខ្លួនឆ្ងល់ថា តើគេមើលឃើញមនុស្សបែបណាទើបផលិតរបស់បែបនេះ?

ពេលខ្លះ អ្នកផលិតរបស់មួយចំនួនហាក់មិនដឹងថា មនុស្សធម្មតាមានលក្ខណៈបែបណា និងរស់នៅបែបណា ព្រោះអ្វីដែលពួកគេផលិតឡើង ហាក់មិនត្រូវនឹងលក្ខណៈមនុស្សទូទៅឡើយ។ ជាក់ស្តែងបន្ទាប់ពីបានឃើញរូបខាងក្រោមនេះហើយ អ្នកប្រាកដជាភ្ញាក់ខ្លួនឆ្ងល់ថា តើអ្នកផលិតរបស់ទាំងនេះមើលមកមនុស្សជាលក្ខណៈបែបណា ទើបផលិតរបស់ទាំងនេះឡើង ព្រោះវាហាក់មិនត្រូវគ្នានឹងលក្ខណៈមនុស្សទូទៅឡើយ។

  1. ប៊័រហ្គឺដែលគេផលិតឡើងហាក់មិនស៊ីគ្នានឹងទំហំមាត់មនុស្សឡើយ

2. នារីៗដែលចង់បើកគម្របដបដែលមូលជាប់ណែនបែបនេះ ប្រហែលជាត្រូវគិតដល់ការហាត់សាច់ដុំដៃហើយ

3. កម្រាលមួយនេះផលិតឡើងប្រហែលមកពីគិតថា មនុស្សដៃវែងហើយ

4. អ្នករចនាម៉ូតអាវរោមសត្វដៃខ្លីប្រហែលជាមើលឃើញស្រ្តីថាមានរូបរាងបែបនេះហើយ

5. អ្នកលេងព្យាណូជំនាញប្រហែលមិនអាចចុចទូរស័ព្ទបែបនេះបានស្រួលទេ ព្រោះដើម្បីចុចទូរស័ព្ទដៃបែបនេះបានស្រួល បែបទាល់តែមានម្រាមដៃដូចក្នុងរូប

6. ទូរស័ព្ទដៃធំគឺត្រូវការបាតដៃធំ បើមិនចឹងទេបែបត្រូវកាន់ដៃពីរហើយ

7. បើចង់ស្លៀកសំលៀកបំពាក់បែបនេះដោយខ្លួនឯង ប្រហែលទាល់តែមនុស្សមានដៃវែងបែបនេះហើយ

8. អ្នកផលិតរថយន្តទេសចរណ៍នេះ ប្រហែលគិតថាមនុស្សមានជើងខ្លីបែបនេះហើយ

9. អ្នកផលិតស្បែកជើងនារី ប្រហែលគិតថានារីមានម្រាមជើងបែបនេះហើយ

10. នេះជាប្រភេទនារី ដែលអ្នកចេញម៉ូតសំលៀកបំពាក់គិតដល់ពេលចេញម៉ូតសំលៀកបំពាក់នារី (រាងខ្ពស់ មានត្រគៀក និងមានដើមទ្រូង)

ប្រភព៖ Brightside

 

error: Content is protected !!