ឆ្នាំឆ្លូវ ខាល ថោះ រោង មមែ វក និង ច ស៊ែរចេញ រកស៊ីហេងៗ មានលាភមានជ័យ – Kalib9 ចែកចាយ | Kalib9
kalib9

ឆ្នាំឆ្លូវ ខាល ថោះ រោង មមែ វក និង ច ស៊ែរចេញ រកស៊ីហេងៗ មានលាភមានជ័យ

តាមរយៈហោរាសាស្ត្រប្រចាំថ្ងៃ សំរាប់ថ្ងៃ ពុធ ទី ១១ ខែ មេសា ឆ្នាំ ២០១៨ បានទស្សទាយថាមានឆ្នាំ ៧ ដែលមានរាសីល្អជាមួយនឹងការរកស៊ី ក្នុងនោះគឺមានឆ្នាំឆ្លូវ ខាល ថោះ រោង មមែ វក និង ច ដែលក្នុងនោះរាល់ការរកស៊ី និង ប្រាក់កាក់ សុទ្ធតែមានផលល្អ ឧកាសល្អ ចំណេញ រឺមានលាភហេងៗ ចូល ។

ទោះយ៉ាងណា ឆ្នាំដែលមានរាសីខ្ពស់ត្រដែត ទាំង ៧ នេះគួរតែធ្វើការបន់ស្រន់បន្ថែមដើម្បីអោយកាន់តែស័ក្តិសិទ្ធិ និង បានសំរេចតាមការទស្សទាយ ១០០% ។ ម្យ៉ាងទៀតត្រូវបន់ស្រន់សូមអោយទេវតា ថែរក្សា និង ផ្តល់ពរជ័យអោយមានរាសីល្អ លាភចូល និង មានសំណាងធំចូល ហេងៗទាំងអស់គ្នា ក្នុងថ្ងៃចុងសប្តាហ៍នេះ ! សូមជួយស៊ែរបន់ស្រន់អោយបានគ្រប់ៗ គ្នា ! សាធុ … សាធុ … សាធុ …

– – – – – – –

ខាងក្រោមនេះជាការទស្សទាយរបស់ ឆ្នាំល្អទាំង ៧ នេះរួមមានឆ្នាំ ឆ្លូវ ខាល ថោះ រោង មមែ វក និង ច៖

– – – – – – –

​ឆ្នាំឆ្លូវ ៖ ការងារ ស្ថិរភាព ត្រូវ​ចេះ​សម្រួល​ផ្លូវចិត្ត​កុំ​ឲ្យ​ឥទ្ធិពល​ដោយ​កត្តា​ខាងក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។ សុខភាព ៖ ល្អ ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម ។ អ្នក​យកអាសា​ឆ្នាំម្សាញ់ ៕

​ឆ្នាំខាល ៖ ការងារ មានការ​ប្រែប្រួល​ច្រើន ។ លុយកាក់ ធូរធារ មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា កុំ​ឲ្យ​រឿង​ពី​ខាងក្រៅ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក ។ សុខភាព យកចិត្តទុកដាក់​ដល់​ថ្លើម ។ ទិស​នាំ​លាភ​ទិស ឦសាន តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំថោះ ៖ ការងារ មិនគួរ​ប្រញាប់ប្រញាល់​អន្ទះសា​ក្នុង​ការងារ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​។ លុយកាក់ ចំណូល​នឹងនរ តែ​ចាយវាយ​ក៏ត្រូវ​ចេះ​សន្សំសំចៃ ។ សុខភាព​ឧស្សាហ៍​ត្រួតពិនិត្យ​សុខភាព ជាពិសេស​ក្រពះ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ​, តំណម​អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង លឿង ។ អ្នក​យកអាសា​ឆ្នាំមមែ ៕

​ឆ្នាំរោង ៖ ការងារ ជួប​ឱកាសល្អ​ច្រើន ។ លុយកាក់ គួរស្វែងយល់​ឱកាស​វិនិយោគ​ពី​មនុស្ស​ជុំវិញខ្លួន​អ្នកនឹង​ទទួលបាន​ដំបូន្មាន​ល្អៗ​ច្រើន ដើម្បី​រកលុយ ។ មនោសញ្ចេតនា​ល្អ ប្រសើរ កក់ក្តៅ ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំមមែ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​គួរ​យកចិត្តទុកដាក់​ដ​ល់​ទំនាក់ទំនង​ជុំវិញខ្លួន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​សន្សំ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​លាភ​ពណ៌​ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំថោះ ៕

​ឆ្នាំវក ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។ លុយកាក់ ស្ថិរ​ភាពល្អ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែមល្ហែម យកចិត្តទុកដាក់​ចំពោះ​គូស្នេហ៍ ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍​, តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង លឿង ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ ៕

​ឆ្នាំចរ ៖ ការងារ ត្រូវ​ខំប្រឹងប្រែង​ជាងនេះទៀត ទើប​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ ។ សុខភាព គួរ​បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ ។ អ្នកយក​អាសា​ឆ្នាំ មមី ៕