ជួយចែករំលែកស្នាដៃកូនខ្មែរអង្គរផង! រៀនទើបតែថ្នាក់ទី១១ តែមានសមត្ថភាព យកដីដំបូកលាយជាមួយនឹងផេះសូនរូបអង្គរវត្តបានយ៉ាងអស្ចារ្យ – Kalib9 គំនិត | Kalib9
kalib9

ជួយចែករំលែកស្នាដៃកូនខ្មែរអង្គរផង! រៀនទើបតែថ្នាក់ទី១១ តែមានសមត្ថភាព យកដីដំបូកលាយជាមួយនឹងផេះសូនរូបអង្គរវត្តបានយ៉ាងអស្ចារ្យ

កាលពីពេលថ្មីៗនេះមានការចែករំលែក និងកោតសរសើរស្នាដៃប្អូនប្រុសមួយរូប មានសមត្ថភាព និងទេពកោសល្យពិសេសអាចសូនធ្វើរូបប្រាសាទអង្គរវត្ត ធ្វើឲ្យមហាជនជាច្រើនចង់ស្គាល់ ចង់ដឹងមុខមាត់របស់ម្ចាស់ស្នាដៃ។ ទីបំផុតក៏មានអ្នកលេងបណ្តាញសង្គមបង្ហើបថាប្អូនប្រុសមានឈ្មោះ ប្រេស ប្រាណ សព្វថ្ងៃរស់នៅក្នុងភូមិសំរោង ឃំុ លាងដៃ ស្រុកអង្គរ  រៀននៅសាលាវិទ្យាល័យអង្គរធំ ថ្នាក់ទី១១។

ដោយម្ចាស់ស្នាដៃរូបនេះបានឆ្លៀតពេលទំនេរពីការសិក្សាបានសង់ប្រាសាទអង្គរវត្ត ចំណាយពេលប្រហែលជា មួយខែ ដោយ យកដីដំបូកលាយជាមួយនឹងផេះសូនរូបអង្គរនេះឡើង។ ក្នងនោះផងដែរក៏មានមហាជនជាច្រើនធ្វើការកោតសរសើរ និងសង្ឃឹមថាប្អូនប្រុសខាងលើនេះនឹងមានការទទួលរង្វាន់លើកទឹកចិត្ត ឬក៏មានខាងក្រសួងពាក់ព័ន្ធយកម្ចាស់ស្នាដៃរូបនេះទៅបណ្តុះបណ្តាលបន្ថែមទៀតផង៕