វិធី​ងាយៗ​ ​ដើម្បី​កម្ចាត់​ បញ្ហា​ក្លិន​មាត់ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

វិធី​ងាយៗ​ ​ដើម្បី​កម្ចាត់​ បញ្ហា​ក្លិន​មាត់

(សុខភាព)៖ តើក្លិនមាត់ បានធ្វើឲ្យអ្នកក្លាយជាមនុស្ស មិនហ៊ានចូលក្នុងសង្គមឬ? បញ្ហាទាំងនេះកើតមាន នៅតែក្នុងមាត់របស់អ្នកតែប៉ុណ្ណោះ ហើយអនាម័យត្រឹមត្រូវ អាចកម្ចាត់បញ្ហាគួរឲ្យខ្មាស់អៀននេះបាន។ វិធីងាយៗដើម្បីកម្ចាត់បញ្ហានេះគឺ អ្នកគួរដុសធ្មេញឲ្យបានជាប្រចាំ
ឬរូតធ្មេញ ដោយខ្សែអំបោះ។

លោក ប្រាយស៍ បានឲ្យដឹងថា «ការកម្ចាត់ក្លិនអាក្រក់របស់រាងកាយ ចាប់ផ្តើមឡើងជាមួយនឹងការធ្វើអនាម័យល្អ។ ADA បានណែនាំដោយដុសធ្មេញ២ដង ក្នុងមួយថ្ងៃ ដោយប្រើថ្នាំដុសធ្មេញមានជាតិ ហ្វ្លអរាយស៍ ដុសអណ្តាតរបស់អ្នក និងរូតដោយខ្សែអំបោះ។ ចំណែកឯធ្មេញពាក់គួរតែ ត្រូវដោះចេញនៅពេលយប់ ហើយសម្អាតឲ្យបានហ្មត់ចត់!»។

ជាមួយគ្នានេះដែរ ការដុសអណ្តាត ដោយថ្នាំដុសធ្មេញភាគច្រើនធ្វើឲ្យស្ងួតមាត់ ដោយសារវាមានផ្ទុកជាតិ Sodium Laury 1 Saulfate ដែលជាសារធាតុគីមីមួយ ដែលប្រើផងដែរក្នុងសាប៊ូ ដើម្បីបង្កើតសកម្មភាពបែកពពុះ។

ផ្សើមមាត់របស់អ្នកដោយការទំពារស្ករកៅស៊ូ ដែលគ្មានជាតិស្ករ និងជុំវិញការផលិតទឹកមាត់ ព្រោះថា នៅរាល់ពេលអ្នកដាក់អាហារចូលទៅក្នុងមាត់ នឹងមានរ៉េផ្លិចផលិត និងបញ្ចេញទឹកមាត់។

ប្រើប្រដាប់កោសអណ្តាត ដើម្បីកោសបាក់តេរី និងកំណកមិនស្អាតដោយធ្វើព្រឹកម្តង ល្ងាចម្តង ហើយដើម្បីងាយស្រួលនោះ គឺកោសអណ្តាតនៅពេលដកដង្ហើមចេញខ្លាំង។

– លាងសម្អាតក្នុងមាត់
ដោយប្រើប្រាស់ទឹកខ្ពុរមាត់មានសារធាតុ Chlorine dioxid។

លោកវេជ្ជបណ្ឌិត ហ្វៀលស្តុន បានឲ្យដឹងថា « ប្រជាជននាំគ្នាប្រើទឹកលាងមាត់ ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ប៉ុន្តែផលិតផលទាំងនោះ គ្រាន់តែជាទឹកអប់ប៉ុណ្ណោះ។ វាបង្កើនបញ្ហាទៅវិញទេ ព្រោះវាមានជាតិអាល់កុល ដែលធ្វើឲ្យស្ងួតមាត់»។

បច្ចេកទេសបំបាត់ឈឺក្បាល និងឈឺធ្មេញក្នុងរយៈពេល៦នាទី វាហាក់ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឲ្យជឿ តែនេះគឺជាការណែនាំ របស់ទន្តបណ្ឌិតមកពីស្ថាប័នស្តីពី ជំងឺ ក្រអូមមាត់ឈ្មោះវេជ្ជបណ្ឌិត រីឆាត ឌីហ្វីសស្ហឺរ។ លោកទន្តបណ្ឌិតរូបនេះ បានបញ្ជាក់នូវបច្ចេកទេសសាមញ្ញ នៅក្នុងការបំបាត់អាការឈឺក្បាល និងឈឺធ្មេញយ៉ាងឆាប់រហ័ស ដែលស្គាល់ហើយមិនគួរឲ្យធ្វើ តែលោកបានអះអាងថា វាគឺជាវីធីដ៏សក្តិសិទ្ធមួយ។

លោកទន្តបណ្ឌិតបានណែនាំថា បើអ្នកមានអារម្មណ៍ឈឺធ្មេញ ឬឈឺក្បាលចូរបោះដៃទៅមុខ ហើយយកម្រាមដៃ និងម្រាមចង្អុលដៃឆ្វេងទៅចាប់សង្កត់ត្រង់ស្បែក ចន្លោះគល់ម្រាមមេដៃ
និងចង្អុលដៃនៃដៃម្ខាងទៀត។ ចូរអ្នកសង្កត់វាឲ្យខ្លាំង ហើយឈ្លីចុះឡើងប្រមាណ៣នាទី រួចហើយប្តូរទៅធ្វើលើដៃម្ខាងទៀត។ វាប្រៀបដូចជាការចាប់ជីពចរ ឬធ្វើសរសៃដូច្នេះដែរ។

ម្យ៉ាងវិញទៀត លោកទន្តបណ្ឌិតបានអះអាងបន្តទៀតថា វិធីនេះមិនត្រឹមតែជួយសម្រាលអាការឈឺក្បាល និងឈឺធ្មេញប៉ុណ្ណោះទេ តែវាថែមទាំងជួយធ្វើឲ្យយើង ធូររសាយភាពតានតឹងបានទៀតផង៕