មិននឹកស្មានថាមានមនុស្សជឿលើអបិយជំនឿប្លែកៗទាំង១០នេះ – Kalib9 ចែកចាយ | Kalib9
kalib9

មិននឹកស្មានថាមានមនុស្សជឿលើអបិយជំនឿប្លែកៗទាំង១០នេះ

អបិយជំនឿជាជំនឿលើហេតុនានាដែលនាំឱ្យមានសំណាងល្អ ឬអាក្រក់ ហើយជាជំនឿដែលមិនមានហេតុផលនោះទេ។ ចាប់តាំងពីមនុស្សមានវត្តមានលើផែនដី អបិយជំនឿក៏កើតមានផងដែរ ហើយអបិយជំនឿនោះគឺមានភាពខុសប្លែកផ្សេងគ្នាទៅតាមវប្បធម៌ និងសង្គមនីមួយៗ។ ប៉ុន្តែមានអបិយជំនឿមួយចំនួនគឺប្លែកខ្លាំង រហូតដល់ពេលខ្លះយើងមិននឹកស្មានថាមានមនុស្សជឿបែបនោះ។

10. ការញុំាស្ករកៅស៊ូ

ជឿឬអត់ថា នៅក្នុងវប្បធម៌ទួរគី និងហុងគ្រី ការញុំាស្ករកៅស៊ូនៅពេលយប់ត្រូវបានចាត់ទុកថានាំសំណាងអាក្រក់ ដោយគេជឿថា អ្នកណាក៏ដោយដែលទំពារស្ករកៅស៊ូពេលយប់គឺប្រៀបដូចជាទំពារសាច់មនុស្សស្លាប់។

9. សត្វឆ្មាខ្មៅ

នៅយុគកណ្តាល ឆ្មាខ្មៅជាសញ្ញាថាសេចក្តីស្លាប់កំពុងឈានមកដល់ ដូចនេះហើយការដើរជួបឆ្មាខ្មៅគឺជាសំណាងអាក្រក់។ នៅក្នុងសម័យបច្ចុប្បន្ន ក៏នៅមានមនុស្សជាច្រើនខ្លាចឆ្មាខ្មៅដែរ ហើយអ្នកខ្លះជឿថាឆ្មាខ្មៅមានជាប់ទាក់ទងនឹងអាបធ្មប់។

8. ឆ័ត្រ

នៅកន្លែងមួយចំនួន ចាត់ទុកការបើកឆ័ត្រនៅក្នុងផ្ទះថាជាការនាំសំណាងអាក្រក់ ដែលជំនឿនេះមានប្រភពមកពីជនជាតិអេហ្ស៊ីបសម័យបុរាណ។ កាលនោះ ឆ័ត្រត្រូវបានប្រើដើម្បីការពារអ្នកមានឋានៈខ្ពស់ពីកម្តៅព្រះអាទិត្យ មិនមែនភ្លៀងនោះទេ។ ដូចនេះ ការបើកឆ័ត្រក្នុងផ្ទះនឹងធ្វើឱ្យអាទិទេពព្រះអាទិត្យខឹង ហើយដាក់ទោសពួកគេ។

7. ផ្កាចំនួនគូ

នៅរូស្ស៊ី ការឱ្យផ្កាជាប្រពៃណីមួយ ប៉ុន្តែអ្នកត្រូវតែឱ្យផ្កាជាចំនួនសេសចាប់ពី១ ដល់១០០១ ព្រោះវាជាសញ្ញានៃសុភមង្គល។ ចំណែកផ្កាចំនួនគូតំណាងឱ្យសេចក្តីស្លាប់ ដោយភាគច្រើនគេប្រើផ្កាចំនួនគូក្នុងពិធីបុណ្យសព។

6. អាពាហ៍ពិពាហ៍

នៅក្នុងប្រទេស និងវប្បធម៌ជាច្រើនដូចជារូស្ស៊ីជាដើម ជឿថាការភ្លៀងនៅថ្ងៃអាពាហ៍ពិពាហ៍ជាការនាំសំណាងល្អ ដោយវាជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសុភមង្គលដល់កូនក្រមុំ កូនកម្លោះ។ ម្យ៉ាងទៀត គេចាត់ទុកថាវាតំណាងឱ្យកំណើត ដែលបញ្ជាក់ថាអ្នកទាំងពីរនឹងមានកូននាពេលអនាគត ហើយភ្លៀងនេះជួយលាងជម្រះនូវការចងចាំមិនល្អ ដើម្បីចាប់ផ្តើមជីវិតថ្មីដ៏ស្រស់ស្រាយ។ ដោយឡែក ក្នុងប្រទេសមួយចំនួនទៀត យល់ថាការភ្លៀងនេះជារឿងមិនល្អ ព្រោះជឿថាកូនក្រមុំនឹងត្រូវទឹកភ្នែកច្រើន។

5. អុជបារី៣ដើមដោយប្រើឈើគូសតែ១

ការធ្វើបែបនេះត្រូវបានចាត់ទុកថាជាសំណាងអាក្រក់ ដោយជំនឿនេះមានប្រភពពីសង្រ្គាមលោកលើកទី១។ ពួកទាហានជឿថា បើពួកគេ៣នាក់ អុជបារីដោយប្រើឈើគូសជាមួយគ្នា នោះម្នាក់ក្នុងចំណោមពួកគេនឹងត្រូវស្លាប់។

4. ទំពាំងបាយជូរ១២ផ្លែ

ការញុំាទំពាំងបាយជូរ១២ផ្លែ នៅថ្ងៃចូលឆ្នាំនាពាក់កណ្តាលយប់គឺជាប្រពៃណីផង និងជាជំនឿផងក្នុងប្រទេសអេស្ប៉ាញតាំងពីឆ្នាំ១៨៩៥។ ទំពាំងបាយជូរ១២ផ្លែ តំណាងឱ្យសំណាងល្អ១២ខែ។

3. បក្សីជុះអាចម៌ដាក់

ការដែលបក្សីជុះធ្លាក់លើក្បាល ឬខ្លួន នៅពេលអ្នកកំពុងដើរ ត្រូវបានគេចាត់ទុកថាជាសញ្ញានៃសំណាងល្អ។

2. សារាយសមុទ្រ

នៅប្រទេសកូរ៉េ ការញុំាសារាយសមុទ្រនៅថ្ងៃប្រឡង ឬយប់មុនថ្ងៃប្រឡងត្រូវបានចាត់ទុកនាំសំណាងមិនល្អ ដោយពួកគេជឿថា ស៊ុបនឹងបណ្តាលឱ្យព័ត៌មានរអិលចេញពីខួរក្បាលរបស់គេ។

  1. បត់មេដៃចូលក្នុងពេលឆ្លងកាត់វាលកប់សព

នៅជប៉ុន គេជឿថានៅពេលឆ្លងកាត់វាលកប់សព អ្នកត្រូវបត់មេដៃ (Thumb) ចូលក្នុងដៃ ដើម្បីការពារឪពុកម្តាយអ្នកពីការស្លាប់ ព្រោះថាពាក្យ Thumb ក្នុងភាសាជប៉ុនបកប្រែថា ‘parent-finger’។

ប្រភព៖ Wonderslist