តោះ! មកមើលសម្រស់តួទេវតាឆ្នាំថ្មី ឆ្នាំច នេះ នៅខាងក្រៅក៏ស្រស់ស្អាតមិនធម្មតាដែរ – Kalib9 ប្លែកៗ | Kalib9
kalib9

តោះ! មកមើលសម្រស់តួទេវតាឆ្នាំថ្មី ឆ្នាំច នេះ នៅខាងក្រៅក៏ស្រស់ស្អាតមិនធម្មតាដែរ

ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ គឺព្រះនាងម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម  បានយាងចុះមកផ្លាស់វេននឹងទេវតាឆ្នាំចាស់ នាព្រឹកថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង១២នាទី ​នេះ។

ព្រះ​នាង​ម​ហោធរៈ​ទេវី ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ ។

ជាមួយនឹងគ្នា បើយើងបានទស្សនាលើប៉ុស្តិ៍ទូរទស្សន៍ គឺប្រាកដជាបានឃើញនារីដ៏ស្រស់សោភាមួយរូប ដែលត្រូវបានជ្រើសរើសឲ្យតែងតួជាទេវតាឆ្នាំថ្មីនេះ គឺកញ្ញាដែលមានហ្វេសប៊ុកឈ្មោះ Nita Nitata ។

ក៏បានស្វែងរករូបភាពមួយចំនួនដែលសុទ្ធតែស្រស់ស្អាត និងសាកសមឥតទាស់របស់កញ្ញាមកជូនគ្រប់គ្នាទស្សនា។​ ចង់ដឹងថាយ៉ាងណា តោះទស្សនារូបភាពខាងក្រោម៖