ហេតុអ្វីបានចាស់ៗបុរាណហាមធ្វើរឿងទាំងនេះ? – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ហេតុអ្វីបានចាស់ៗបុរាណហាមធ្វើរឿងទាំងនេះ?

ជំនឿពីដើមមក ចាស់ៗតែងនិយាយណែនាំប្រាប់ដល់កូនចៅជំនាន់ក្រោយ អំឡុងពេលរៀបការ មិនត្រូវយំសោកឡើយ ព្រោះអាចនឹងកើតមានរឿងអពមង្គល ល្អក់កករក្នុងគ្រួសារ។ នេះបើតាមការឲ្យដឹងពីលោកតាអាចារ្យ រ៉ុំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកតាវ័យ ៦០ ឆ្នាំ ថា៖ “អំឡុងពេលអាចារ្យសូត្រពីគុណបុណ្យមាតាបិតា កូនប្រុសស្រីតែងនឹកឃើញរឿងរ៉ាវដែលធ្លាប់បានប្រព្រឹត្តខុសជាមួយអ្នកមានគុណ អ៊ីចឹងអាចនឹងធ្វើឲ្យអារម្មណ៍មួរហ្មង បន្ទាប់មកក៏យំ។ មានរឿងអីក៏ដោយ គេមិនឲ្យយំទេ”។

ការយំសោកដោយសារអ្វីក៏ដោយ ជាពិសេសរឿងក្ដីក្រហាយ ក្នុងពិធីមង្គល ជាតំណមដែលចាស់ៗហាមប្រាម ដោយវាជាប្រផ្នូលនាំឲ្យកើតហេតុភេទមិនល្អនៅថ្ងៃក្រោយ។

យ៉ាងណាក៏ដោយ មនុស្សសម័យថ្មី ជឿថា ការរស់នៅមិនចុះសម្រុងនឹងគ្នា គឺមកពីមនុស្សផ្ទាល់តែម្ដង ដោយសារចិត្តស្រលាញ់លែងមានដូចមុនការ ឬទើបការរួចភ្លាម៕