សូមប្រយ័ត្ន ស៊ែរបន្តផង! បន្លែម្ហូបអាហារទិញមកពីផ្សារ ហាមដាក់ក្នុងទូទឹកកកទាំងថង់ប្លាស្ទិចជាដាច់ខាត ព្រោះវានឹងបណ្តាលឲ្យអ្នក – Kalib9 ចែកចាយ | Kalib9
kalib9

សូមប្រយ័ត្ន ស៊ែរបន្តផង! បន្លែម្ហូបអាហារទិញមកពីផ្សារ ហាមដាក់ក្នុងទូទឹកកកទាំងថង់ប្លាស្ទិចជាដាច់ខាត ព្រោះវានឹងបណ្តាលឲ្យអ្នក

ជាធម្មតានៅពេលដែលយើងទៅដើរទិញម្ហូបអាហារនៅផ្សារ អ្នកលក់តែងតែច្រក់ដាក់ថង់ប្លាស្ទិចឲ្យ ពេលមកដល់ផ្ទះវិញបងប្អូនខ្មែរភាគច្រើនយកទៅក្លាសេក្នុងទូទឹកកកទាំងថង់ប្លាស្ទិច។

ប៉ុន្តែនេះគឺជាវិធីខុសខ្លាំងណាស់! ការធ្វើបែបនេះគឺមានគ្រោះថ្នាក់បំផុត! តើហេតុអ្វីទៅ?

១.ថង់ប្លាស្ទិចទាំងនេះមានសារធាតុពុល!

Benzopyrene : សារជាតិបង្កមហារីក។

ថង់ប្លាស្ទិកថ្លាចម្រុះពណ៌គឺជាថង់ប្លាស្ទិក Benzopyrene ជាធម្មតាធាតុផ្សំដែលធ្វើឲ្យកើតពណ៌ក៏គឺ Benzopyrene ដែលជាសារជាតិបង្កមហារីកធ្ងន់ធ្ងរ នៅពេលដែលប៉ះពាល់នឹងម្ហូបអាហារ អាចត្រូវបានផ្ទេរទៅចូលក្នុងម្ហូបអាហារ។

 

 

ក្រុមអ្នកជំនាញបាននិយាយថា PAHs (Polycyclic aromatic hydrocarbon) ជាសារជាតិបង្កមហារីកដ៏ធ្ងន់ធ្ងរ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីកបានប្រកាសថា Benzopyrene ជាសារជាតិបង្កមាហារីកក្នុងក្រុមទី១ (ត្រូវបានបញ្ជាក់ថាជាសារជាតិបង្កមហារីកនៅក្នុងរាងកាយមនុស្សយ៉ាងពិតប្រាកដ)។

plasticizers បង្កឱ្យមានជម្ងឺ ៧ ប្រភេទ។

plasticizers ជាសារធាតុនៅលើផ្ទៃថង់ប្លាស្ទិច នៅពេលដែលមនុស្សបរិភោគម្ហូបអាហារដែលប៉ះពាល់ថង់ប្លាស្ទិចចូលទៅ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់រាងកាយ ប្រសិនបើសារធាតុ plasticizers បានកកកុញក្នុងខ្លួនរយៈពេលយូរ ធាតុពុលរបស់វាខ្ពស់ជាងមេឡាមីន ធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ អ្វីដែលអាក្រក់បំផុតគឺប៉ះពាល់សមត្ថភាពក្នុងការបន្តពូជ អាចធ្វើឱ្យលិង្គរួមតូច មានបញ្ហាផ្លូវភេទ។

 

Pthalate ការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម។

តាមការសិក្សានៃសាកលវិទ្យា Uppsala នៅស៊ុយអែតបានរកឃើញថាសារធាតុគីមីដែលគេហៅថា phthalates ក្នុងផលិតផលប្លាស្ទិកវានឹងទៅបំផ្លាញការផលិតអាំងស៊ុយលីននិងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ចំពោះមនុស្សចាស់។

 

 

២.សំណើមខ្ពស់ធ្វើឲ្យខូចគុណភាព។

នៅពេលដែលដាក់បន្លែទៅក្នុងថង់ប្លាស្ទិក សំណើមរបស់បន្លែឡើងខ្ពស់ ងាយក្នុងការបណ្ដុះបាក់តេរី ធ្វើឲ្យបន្លែខូចគុណភាព ជំនួយការសាស្រ្តាចារ្យ Zhang Qian នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងនិងការពារជំងឺរបស់ប្រទេសចិនផ្នែកអាហារូបត្ថម្ភនិងសុខភាពបានព្រមានថា៖ បើចង់ប្រើថង់ប្លាស្ទិក ត្រូវដាក់ចំណីអាហារនៅក្នុងថង់ក្នុងរយៈពេលខ្លីបំផុត។

 

 

៣.កង្វះខ្យល់ធ្វើឲ្យបាត់បង់តម្លៃអាហារូបត្ថម្ភយ៉ាងឆាប់រហ័ស។

នៅពេលដែលគ្មានអុកស៊ីសែន បន្លែនិងផ្លែឈើវាផ្លាស់ប្តូរសារធាតុចិញ្ចឹមក្នុងខ្លួនជា acetaldehyde និង alcohol គឺបង្កគ្រោះថ្នាក់ដល់រាងកាយ ដូច្នេះហើយពេលរក្សាទុកម្ហូបអាហារត្រូវយកចិត្តទុកដាក់ទៅលើខ្យល់ ដើម្បីធានាថាមានអុកស៊ីហ៊្សែនគ្រប់គ្រាន់។