ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន – Kalib9 ចែកចាយ | Kalib9
kalib9

ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន

បើសិន​ម្តាយ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ត្រីមាស​ទី1 និង​ទី3 គភ៌​នឹង​លូតលាស់​ធំធាត់​បាន​ល្អ ហើយ​សម្រាល​បាន​ឆាប់​រហ័ស​ទៀត។ ឥរិយាបថ​គេង​របស់​ស្ត្រី​មាន​កូន​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​មិន​ប្រយ័ត្ន​វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​កូន និង​ពេល​ឈឺ​ពោះ​សម្រាល។

ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន

1. គេងផ្ងារ

យោង​តាម​អ្នកស្រាវជ្រាវ​របស់​អូស្ត្រាលី​បាន​បង្ហាញ​ថា ទម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ផ្ងារ​ងាយនឹង​ស្លាប់​មុន​កំណើត។

តំហយ​ចុះ​ខ្យល់​អុកស៊ីសែន​ទៅ​ឱ្យ​គភ៌

ប្រសិនបើ​ស្ត្រី​គេង​ផ្ងារ ការបញ្ជូន​ខ្យល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ទៅឱ្យ​គភ៌​នឹង​កាន់តែ​ពិបាក ពិសេស​ពេល​ពោះ​ស្ត្រី​កាន់តែ​ធំ។

តំហយ​ចុះ​លំហូរឈាម

ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន

ពេល​ស្ត្រី​គេង​ផ្ងារ ស្បូន​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ពោះ​ក្រោម​ដែល​រាំងស្ទះ​ដល់​លំហូរឈាម​ទៅកាន់​ដងខ្លួន និង​បេះដូង ពិសេស​ទងផ្ចិត​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​គភ៌។

ហើម​ខ្លួន

ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ទឹក​ក្នុង​ខ្លួន​នឹង​ទៅ​បំពេញ​ជើង​ធ្វើឱ្យ​ហើម​ជើង បើ​ធ្ងន់ធ្ងរ​នឹង​ធ្វើឱ្យ​លើស​ឈាម លទ្ធផល​ធ្វើឱ្យ​ហើម​ខ្លួន។ ដូចនេះស្ត្រី​មិន​គួរ​គេង​ផ្ងារ​ឡើយ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ទាំង​សុខភាព​អ្នក និង​កូន។

2. គេង​លើ​តុ ឬ​គេង​ផ្កាប់

ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន

វេជ្ជបណ្ឌិត​លោក Nguyen Phuong បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង​តែងតែ​មាន​ទម្លាប់​គេង​ផ្កាប់​មុខ។ ឥរិយាបថ​នេះ​នឹង​ធ្វើឱ្យ​ស្ទះ​លំហូរឈាម​ទៅកាន់​បេះដូង​បណ្តាល​ឱ្យ​ស្ត្រី​ពិបាក​ដកដង្ហើម លើស​ឈាម។ ពេល​សម្ពាធ​ឈាម​ស្ត្រី​ធ្លាក់ចុះ​នឹង​នាំឱ្យ​បាត់បង់​ឈាម​ទៅឱ្យ​គភ៌ នេះ​ជា​គ្រោះថ្នាក់​បំផុត។

3. គេង​បែរ​ទៅ​ស្តាំ

យោង​តាម​អ្នកជំនាញ Phuong បាន​ឱ្យ​ដឹង​ថា គភ៌​ច្រើន​នៅ​ខាងស្តាំ បើសិន​ម្តាយ​គេង​បែរ​ទៅស្តាំ​ទៀត ស្បូន​ក៏​ដាក់​សម្ពាធ​កាន់តែ​ច្រើន​ឡើង អាច​បណ្តាល​ឱ្យ​រមួល​សរសៃឈាម​ក្នុង​ស្បូន។

ហាម​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ឥរិយាបថ ៣យ៉ាង​នេះ បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​កូន

ឥរិយាបថ​គេង​ដែល​ល្អ​សម្រាប់​ម្តាយ និង​កូន

  • នៅពេល​គេង​បែរ​ឆ្វេង សម្ពាធ​ត្រង់​អាងត្រគាក​នឹង​ថយចុះ
  • លំហូរ​ឈាម​ទៅកាន់​ស្បូន និង​សុក​កើនឡើង​ពេល​ម្តាយ​គេង​ទៅ​ឆ្វេង
  • ជើង​នឹង​លែង​ហើម​ពេល​ស្ត្រី​គេង​បែរ​ទៅ​ឆ្វេង និង​ជួយ​ការពារ​ពី​ជំងឺ​ឬសដូងបាត៕