អ្នក​នឹង​ក្លាយជា​រាជនី​ស្បែក​ស ដោយសារ​តែ​ក្រែម​វីតាមីន​មួយ​នេះ (ទី2) – Kalib9 ចែកចាយ | Kalib9
kalib9

អ្នក​នឹង​ក្លាយជា​រាជនី​ស្បែក​ស ដោយសារ​តែ​ក្រែម​វីតាមីន​មួយ​នេះ (ទី2)

មិន​ត្រឹមតែ​អាច​បំបាត់​មុន សម្អាត​ស្នាមជាំ​លើ​ផ្ទៃមុខ វីតាមីន B តែ​ក៏​អាច​ជួយ​ដល់​ស្បែក និង​សក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ដែរ។ គ្រាន់តែ​ទៅ​ទិញ​ថ្នាំ​គ្រាប់​វីតាមីន B1នៅ​តាម​ឱសថស្ថាន 2-3គ្រាប់​ប៉ុណ្ណោះ សម្រស់​របស់​អ្នក​នឹង​កាន់តែ​ស្រស់​ស្អាត​ទាក់ទាញ​ខ្លាំងឡើង។

2. ស​ពេញ​ទាំង​ខ្លួនប្រាណ

*គ្រឿងផ្សំ

  • វីតាមីន B1 2កំប៉ុង (ស្មើ​នឹង 20គ្រាប់)
  • ប្រេងដូង ឬ​អូលីវ 3ស្លាបព្រាបាយ
  • ពងមាន់ 1គ្រាប់
  • ទឹកក្តៅអ៊ុនៗ 100មីលីលីត្រ

អ្នក​នឹង​ក្លាយជា​រាជនី​ស្បែក​ស ដោយសារ​តែ​ក្រែម​វីតាមីន​មួយ​នេះ (ទី2)

*ការណែនាំ

  1. កិន​គ្រាប់​ថ្នាំ​វីតាមីន B1 ឱ្យ​ម៉ត់ រួច​ចាក់​ទៅក្នុង​ទឹកក្តៅអ៊ុនៗ កូរ​សើៗ​ដើម្បី​ឱ្យ​វា​រលាយ​អស់
  2. វៃ​ពង​ដាក់​ចូល​ក្នុង​ចាន​មួយ វៃ​ស៊ុត​លឿង​ច្របល់​ជាមួយ​ស៊ុត​ស
  3. លាយ​ស៊ុត​ជាមួយ​ទឹក​វីតាមីន B1 ខាងលើ បន្ទាប់មក​ដាក់​ប្រេងដូង ឬ​អូលីវ​ចូល និង​កូរ​ឱ្យ​សព្វ​ស្មើសាច់​គ្នា​ជាការស្រេច

អ្នក​នឹង​ក្លាយជា​រាជនី​ស្បែក​ស ដោយសារ​តែ​ក្រែម​វីតាមីន​មួយ​នេះ (ទី2)

*វិធី​ប្រើ

  1. ពេល​ងូតទឹក​រួច ត្រូវ​ចាក់​ទឹកក្តៅអ៊ុនៗ​លើ​ខ្លួនប្រាណ​អ្នក​ដើម្បី​ផ្តល់​ជាតិ​សំណើម។ បន្ទាប់មក​ប្រើ​ស្បៃ​ដុស​ស្បែក​ថ្នមៗ​ដើម្បី​កម្ចាត់​រាល់​កោសិកា​ស្បែក​ងាប់
  2. ងូត​ទឹកក្តៅអ៊ុនៗ រួច​យក​ក្រែម​ខាងលើ​មក​ម៉ាស្សា​ពេញ​ទាំង​ខ្លួន
  3. រង់ចាំ​រយៈពេល 20នាទី​សឹម​លាង​សម្អាត​នឹង​ទឹកក្តៅអ៊ុនៗ​វិញ

អ្នក​នឹង​ក្លាយជា​រាជនី​ស្បែក​ស ដោយសារ​តែ​ក្រែម​វីតាមីន​មួយ​នេះ (ទី2)

អ្នក​គួរ​ធ្វើ​វិធី​នេះ​ឱ្យ​បាន 4ដង​ក្នុង​មួយ​សប្តាហ៍។ ពេល​ស្បែក​អ្នក​ម៉ត់​រលោង​ហើយ ធ្វើ​តែ 2ដង​បាន​ហើយ​ដើម្បី​ឱ្យ​ស្បែក​កាន់តែ​ស​ស្អាត​គួរឱ្យ​ទាក់ទាញ៕

 

error: Content is protected !!