៥ យ៉ាង​ដែល​ស្ត្រី​សម្រាល​កូន​រួច​នឹង​ត្រូវ​បាត់បង់​ជារៀងរហូត​មិន​បាន​មក​វិញ – Kalib9 ចែកចាយ | Kalib9
kalib9

៥ យ៉ាង​ដែល​ស្ត្រី​សម្រាល​កូន​រួច​នឹង​ត្រូវ​បាត់បង់​ជារៀងរហូត​មិន​បាន​មក​វិញ

ដំណើរ​ពពោះ​អស់​រយៈពេល 9ខែ ស្ត្រី​មិន​ត្រឹមតែ​ជួប​ប្រទះ​ការឈឺចាប់​ពេល​សម្រាល​កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាត់បង់​របស់​មាន​តម្លៃ ៥យ៉ាង​ទៀត​ជារៀង​ដរាប​គ្មាន​ថ្ងៃ​ទទួល​បាន​ត្រលប់​មកវិញ​ឡើយ។

ក្បាលពោះ

៥ យ៉ាង​ដែល​ស្ត្រី​សម្រាល​កូន​រួច​នឹង​ត្រូវ​បាត់បង់​ជារៀងរហូត​មិន​បាន​មក​វិញ

ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ក្បាលពោះ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ធំជាង​ស្ត្រី​ធម្មតា ហើយ​ក្រោយ​ពេល​សម្រាល​រួច ស្បែក​ក្បាលពោះ​នឹង​យារធ្លាក់ ស្បែក​ប្រែជា​ខ្មៅ​ស្រអាប់ និង​កើត​ស្នាម​សង្វារ​ច្រើន។ បើ​ទោះបី​ជា​មាន​វិធី​សក្តិសិទ្ធ​អាច​ជួយ​បាន ក៏​នៅតែ​មិន​អាច​យក​ចង្កេះ​ដ៏ស្លីម​ដូច​ពីមុន​បាន​ដែរ។

ដើមទ្រូង

កាលពី​មុន សុដន់​ស្ត្រី​មិន​ធំពេក​ឡើយ​តែ​តឹងណែន និង​មូលក្លំ​ស្អាត។ ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ដើមទ្រូង​ប្រែជា​ធំឡើង​ដោយសារ​ទឹកដោះ។ ពេល​ផ្តាច់​ដោះ​កូន​រួច ស្បែក​ដើមទ្រូង​នឹង​ជ្រីវជ្រួញ​យារធ្លាក់ ហើយ​ចេញ​ស្នាម​សង្វារ ប៉ុន្តែ​ម្តាយ​នៅតែ​សប្បាយ​ចិត្ត។

៥ យ៉ាង​ដែល​ស្ត្រី​សម្រាល​កូន​រួច​នឹង​ត្រូវ​បាត់បង់​ជារៀងរហូត​មិន​បាន​មក​វិញ

ទ្វារមាស

ក្រោយ​ពេល​សម្រាល ទ្វារមាស​ស្ត្រី​នឹង​រលុង ប្រហោង​រីកធំ​ជាងមុន។ បើ​ទោះបី​ជា​ស្បែក​មាន​ភាពយឺត​ក៏ដោយ តែ​វា​មិន​អាច​រួម​តូច​ត្រលប់​មក​ដូច​ដើម​វិញ​បាន​ឡើយ។

ភ្លេចភ្លាំង

តាម​ការអះអាង​របស់​វិទ្យាសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​សម្រាល​កូន​រួច​តែងតែ​ជួប​បញ្ហា​ភ្លេចភ្លាំង​ច្រើន។ ស្ត្រី​បំបៅ​ដោះ​កូន​នឹង​ចុះខ្សោយ​ការចងចាំ។ ហើយ​ភាពអន់ខ្សោយ​របស់​ខួរក្បាល​នេះ​នឹង​មិន​ត្រលប់​មកវិញ​ឡើយ​បើ​ទោះបី​ជា​ស្ត្រី​លែង​យក​កូន​ទៀត​ក៏ដោយ។

៥ យ៉ាង​ដែល​ស្ត្រី​សម្រាល​កូន​រួច​នឹង​ត្រូវ​បាត់បង់​ជារៀងរហូត​មិន​បាន​មក​វិញ

សុខភាព

សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មិន​អាច​ដូច​ពី​មុន​ទេ។ ក្រោយ​ពេល​ឆ្លង​ទន្លេ ស្ត្រី​មួយចំនួន​តែង​ប្រឈម​មុខ​អាការៈ​ជំងឺ​ដូចជា ឈឺ​ខ្នង ឈឺ​ពោះ ឈឺ​ក្បាល ជ្រុះ​សក់ ស្រៀវ​ធ្មេញ ស្រវាំង​ភ្នែក…៕