ទីបំផុត!កូរ៉េខាងត្បូងនិងខាងជើង ប្រកាសចាប់ដៃគ្នាវិញក្រោយបែកបាក់អស់៦៧ឆ្នាំដោយសារតែ… – Kalib9 ចែកចាយ | Kalib9
kalib9

ទីបំផុត!កូរ៉េខាងត្បូងនិងខាងជើង ប្រកាសចាប់ដៃគ្នាវិញក្រោយបែកបាក់អស់៦៧ឆ្នាំដោយសារតែ…

ប្រទេសកូរ៉េតែមួយត្រូវបែកបាក់ជាពីរកាលពីឆ្នាំ១៩៥០ ជាឧទារហណ៍ផ្ទាល់ភ្នែកនៃការជ្រៀតចូលរបស់បរទេសក្រោមឥទ្ធិពលសង្រ្គាមត្រជាក់ ។ ការលូកដៃរបស់មហាអំណាច ២ គឺអាមេរិក និងរុស្ស៊ី(សហភាពសូវៀត) ដែលចង់ពង្រីកឥទ្ធិពលរបស់ខ្លួនចង់ឈ្នះចាញ់បានបណ្តាលអោយកូរ៉េមួយដែលស្តាប់មេកើយ២បែកចេញពីគ្នា។

រយៈពេល៧៣ឆ្នាំមកនេះ កូរ៉េខាងត្បូង និងខាងជើងត្បិតថាជាបងប្អូនមានសាច់ឈាមតែមួយ ក្លាយជាសត្រូវវាយបកគ្នាទៅវិញទៅមកមិនឈប់ឈរ ។ ប៉ុន្តែស្ថានភាពនេះត្រូវបានគេមើលឃើញថាវាធូរស្រាលបន្តិចម្ដងក្រោយកូរ៉េទាំង២ប្រកាន់ជំហរចចាររៀងខ្លួន ជាពិសេសក្រោយអាមេរិកលែងមានឥទ្ធិពលលើកូរ៉េខាងត្បូងបន្តទៀត ។ ភាពផ្សះផ្សាររាប់ចាប់តាំងពីមានការប្រគុំតន្រ្តីរបស់ក្រុម KPOP កូរ៉េខាងត្បូងនៅទឹកដីកូរ៉េខាងជើង ដំណើរថ្នាក់ដឹកនាំកូរ៉េខាងជើងទៅកូរ៉េខាងត្បូងនាដើមឆ្នាំជាដើម។

គួរបញ្ជាក់ថាលោក KIM Jong un ប្រធានាធិបតីកូរ៉េខាងជើងនឹងជួបលោកMoon Jea inប្រធានាធិបតីកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយដែលគម្រោងជួបគ្នានេះត្រូវបានគេបង្ហើបថា គឺជាការប្រកាសចាប់ដៃគ្នាវិញជាផ្លូវការក្នុងនាមប្រទេសបងប្អូនក្រោយបែកគ្នាជិត៧០មកនេះ។

ប្រភព៖​ Dailymail