ទាំងគួរអោយសរសើរនិងអស់សំណើចដោយសារការជួយសង្គ្រោះបក្សីមួយក្បាលរបស់បុរសម្នាក់ – Kalib9 ចែកចាយ | Kalib9
kalib9

ទាំងគួរអោយសរសើរនិងអស់សំណើចដោយសារការជួយសង្គ្រោះបក្សីមួយក្បាលរបស់បុរសម្នាក់

លោក Matt Gravelling គឹជាអ្នកកាសែតមួយរូប ខណៈដែលគាត់កំពុងធ្វើដំណើរទៅកន្លែងធ្វើការគាត់ក៏ប្រទះឃើញសត្វបក្សីមួយក្បាលកំពុងសន្លប់ប្រហែលជាត្រូវរបួស ដូចនេះគាត់ក៏លើកវាមកដាក់ក្នុងឡានហើយរំពឹងថាយកវាទៅដាក់នៅកន្លែងមួយដើម្បីព្យាបាលវា ។

ប៉ុន្តែអ្វីគ្រប់យ៉ាងខុសពីការរំពឹងទុកជាខ្លាំងក្រោយពេលបក្សីមួយក្បាលនោះបានដឹងខ្លួនក្រោយពីសន្លប់ ព្រោះតាមរូបភាពនិងអត្ថន័យដែលលោក Matt Gravelling បង្ហោះបានបញ្ជាក់ថាគាត់ត្រូវបានខ្ទាតចេញក្រៅឡានដោយសារតែបក្សីនោះកាចជាខ្លាំង ។

យ៉ាងណាយោងតាមអ្វីដែលគាត់បង្ហោះមនុស្សជាច្រើនសុទ្ធតែសរសើរថាគាត់ជាមនុស្សចិត្តល្អតែក៏គួរអោយអស់សំណើចផងដែរ ព្រោះតែគាត់ចំណាយពេលរាប់ម៉ោងរង់ចាំក្រៅឡានចាប់ពីម៉ោង៣:00 រហូតដល់ម៉ោង ៦:៣០នាទី គឺជាពេលក្រុម RSCPA មកយកសត្វបក្សីមួយក្បាលនោះទៅ ។