វិធីសាស្រ្ត ក្នុងការសរសេរ ពាក្យសុំការងារ – Kalib9 គំនិត | Kalib9
kalib9

វិធីសាស្រ្ត ក្នុងការសរសេរ ពាក្យសុំការងារ

ពាក្យសុំការងារ ត្រូវតែបានបង្កើតឡើង ក្នុងលក្ខណៈជំនាញបំផុត បើមិនដូច្នោះទេ សំណុំឯកសារទាំងនោះ នឹងមិនត្រូវបានពិចារណា ជាលើកទីពីរទេ។ ពាក្យសុំការងារ ដែលមិនមានលក្ខណៈជំនាញ មើលទៅមានភាពរញេរញៃ ពិបាកក្នុងការអាន ឬមិនមានទំនាក់ទំនងជាមួយនឹង មុខជំនាញដែលត្រូវជ្រើសរើស ប្រាកដ៏ណាស់ថាពាក្យសុំការងារទាំង នឹងធ្លាក់ទៅក្នុងធុងសំរាមជាមិនខាន។


ដូច្នេះ ដើម្បីទទួលបានការងារ នៅក្នុងក្តីសុបិន្តរបស់អ្នក អ្នកចាំបាច់ត្រូវតែសរសេរ ពាក្យសុំការងារអោយបានល្អបំផុត។ ខាងក្រោមនេះជាចំណុចខ្លះៗ ដែលអ្នកគួរយកមកពិចារណារ៖

១. ទំរង់ទូទៅ
ប្រាកដ៏ណាស់ អ្នកចង់អោយអ្នកសំភាសន៏ការងារ មានភាពងាយស្រួលក្នុងការអាននិងយល់ ចំពោះពាក្យសុំការងាររបស់អ្នក។ ដូច្នេះ អ្នកត្រូវតែរៀបឃ្លារឃ្លោង អោយត្រឹមត្រូចទៅតាមវេយ្យាករណ៏ និងប្រើពុម្ភអក្សរទូទៅ ដែលគេនិយមប្រើដូចជា Times New Roman, Arial ឬ Calibri ឬពុម្ភអក្សរខ្មែរ ដូនពេញ ឬលីមូន អេសវ័ន្ត និងទំហំនៃតួរអក្សរពី ១០ ទៅ ១២ ភិក្សល។

Personal Details: ក្នុងផ្នែកនេះ មានរួមបញ្ចូលដូចជា៖ ឈ្មោះពេញរបស់អ្នក អាស័យដ្ឋានបច្ចុប្បន្ន មធ្យោបាយទំនាក់ទំនង សញ្ជាតិ ទីកន្លែងកំណើត និងខែ ឆ្នាំកំណើត។
Academic Background: រៀបរាប់ពីប្រវត្តិនៃការសិក្សាររបស់អ្នក ដោយចាប់ផ្តើមពីការសិក្សារថ្មីៗ ដែលទើបនឹងបញ្ចប់នៅលើគេ។ នេះរួមបញ្ចូលទាំងជំនាញ ថ្ងៃទទួលសញ្ញប័ត្រ និងឈ្មោះសកលវិទ្យាល័យរបស់អ្នកផងដែរ។
Training Course: អ្នកគួរតែសរសេរជំនាញខ្លីៗ ណាដែលពាក់ព័ន្ធជាមួយនឹងមុខតំណែង ដែលត្រូវជ្រើសរើសប៉ុណ្ណោះ។

Working Experience: ដូចគ្នានឹងប្រវត្តិនៃការសិក្សារ រៀបរាប់ពីប្រវត្តិនៃការងាររបស់អ្នកដោយចាប់ផ្តើមពីការងារថ្មីៗ ដែលទើបនឹងបញ្ចប់នៅលើគេ ដោយរាប់បញ្ចូលនូវមុខតំណែង ឈ្មោះក្រុមហ៊ុន ថ្ងៃចាប់ផ្តើម និងបញ្ចប់ការងារ ដោយមានរាយបញ្ជីរនៃសកម្មភាពរបស់អ្នក នៅក្នុងក្រុមហ៊ុននិមួយៗ.
Foreign Languages: ដើម្បីអោយកាន់តែច្បាស់ អ្នកគួរតែបញ្ជាក់ពីកំរិតនៃការប្រើប្រាស់ភាសាររបស់អ្នក ដូចជា basic, fair, good, very good or excellent ទៅតាមមុខងារនិមួយៗ។
Computer Skills: រាប់បញ្ចូលមុខជំនាញកុំព្យូទ័រ ដែលអ្នកធ្លាប់បានសិក្សារកន្លងមកដូចជា៖

Microsoft Word, Excel and Power Point. Moreover, people love to gives other computer skills such as Adobe Photoshop, Adobe Illustrator ។ល។
Reference: អ្នកគួរតែបញ្ចូលបុគ្គលពីរនាក់យ៉ាងតិច ដើម្បីជាអំណះអំណាងថាអ្វី ដែលអ្នកបានរៀបរាប់មកខាងលើគឺជាការពិត ដោយបញ្ជាក់ពីតួនាទី តំណែង ឈ្មោះស្ថាប័ន អាស័យដ្ឋាន មធ្យោបាយទំនាក់ទំនង និងឈ្មោះរបស់ពួកគាត់។

២. មានរបៀបរៀបរយ
ពាក្យសុំការងារដែលល្អ គឺប្រកបទៅដោយរបៀបរៀបរយ សូម្បីតែការចុះបន្ទាត់មិនស្មើគ្នា ក៏អាចធ្វើអោយបាត់បង់សោភ័ណ្ណភាព នៃពាក្យសុំទាំងមូលដែរ។ សូមកុំប្រើសញ្ញាលាយគ្នា បើសញ្ញាចុច សញ្ញាចុចទាំងអស់ ចំពោះការរៀបរាប់នូវចំណុចផ្សេងៗ។

៣. ផ្តោតលើចំណុចសំខាន់
មិនត្រូវរៀបរាប់ពីទុកលំបាកនៅក្នុងគ្រួសារ ឬខំស្វែងរកការងារដើម្បីយកប្រាក់ ទៅបង់ថ្លៃសាលារៀននោះទេ។ ចូររៀបរាប់តែបទពិសោធន៏ការងារ និងចំនុចពាក់ព័ន្ធចំពោះមុខតំណែង។

បើសិនជាយកល្អ អ្នកគួរតែរករៀមច្បង ឬអ្នកមានបទពិសោធន៏ច្រើនឆ្នាំ អោយជួយត្រួតពិនិត្យពាក្យសុំការងាររបស់អ្នក មុននឹងផ្ញើរទៅកន្លែងការងារណាមួយ៕