ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី២៤ខែមេសាឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី២៤ខែមេសាឆ្នាំ២០១៨

ឆ្នាំជូត​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ផ្លូវចិត្ត​បន្តិច ហើយ​ភាព រកាំរកូស​ទាំង​នៅក្នុង​ផ្ទះសម្បែង​និង សូម្បីតែ​នៅក្រៅ​ផ្ទះ​ក្តី​ក៏មាន​ច្រើន​។ ចំណែក​បញ្ហា​ទ្រព្យធន មានការ​ខ្សត់ ខ្សោយ​ហើយ​សម្បូរ​ហូរ​ចេញ​ឯការ ហូរ​ចូល​នោះ​មាន​ភាព​តានតឹង​ខ្លាំង បន្តិច​។ ការរស់នៅ ពិសេស​ស្វាមីភរិយា រមែងតែ​កើតការ​ចង់​ចាញ់ឈ្នះ​ដោយ មានការ​ប៉ះទង្គិច​ឈ្លោះប្រកែក​គ្នា ញឹកញាប់ ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា ទៅវិញទៅមក​ទេនោះ​រឿងរ៉ាវ​អាច រីកធំឡើងៗ​រហូត​មិនអាច​បញ្ចប់​បាន ដោយ​ងាយ​នោះឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​ប្រែប្រួល​ច្រើន​ក្នុងអំឡុង​ពេលនេះ​ដោយពេល​ខ្លះ​មានសង្ឃឹម ឯ​ពេលខ្លះ​កើតទុក្ខរ​កថា​មិនត្រូវ ៕

ឆ្នាំឆ្លូវ​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ គប្បី​លោកអ្នក​ប្រយ័ត្ន ប្រយែង​បញ្ហា​សុខភាព​បន្តិច ពីព្រោះ​ងាយ​កើត​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​បុរស​តែម្តង​។ ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ណា​ម្នាក់​ចូលមក​បង្កហេតុ​នាំឱ្យ​ត្រូវ​ឈឺក្បាល​ណាមួយ​ឡើង​។ ចំណែក​ស្ត្រី​វិញ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​សម្រុក​ការងារ​អ្វីមួយ ព្រោះថា​ផល​ល្អៗ​នៅ​រង់​ជា​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ ទោះ​ជួប​ញ្ហា​ស្មុគស្មាញ ម្តេច​ម្តា​ក៏​អាច​រកប្រាក់​ចំណូល គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ផង ។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​ប្រេះឆា ៕

​ឆ្នាំខាល​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​ក្នុង​អាជីព​ការងារ​ទំនាក់ទំនង​ចរចា ស៊ី​ញ៉េ​ឯកសារ និង​ពិសេស​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា​ជាមួយ​ម្ចាស់បំណុល និង​កូនបំណុល​ថែមទៀត​។ ការប្រកប​ការងារ មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់ បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុង​ផ្អែមល្ហែម ប្រពៃ​ណាស់ ៕

​ឆ្នាំថោះ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​ជួប​នូវ​គ្រោះ យាយី​នៅឡើយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​យ៉ាង​ងាយស្រួល​ទៅបាន​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត ៕

​ឆ្នាំរោង​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​ធ្វើ ចិត្ត​ត្រជាក់​បន្តិច ពីព្រោះថា ងាយ​កើត​បញ្ហា​រាំងស្ទះ​ផង ។ នៅពេល​នេះដែរ មាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​ច្រើន គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ​ទេ បើ​មានការ​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ​ក្រមុំ មិនសូវ​ចុះសម្រុង​គ្នា​ឡើយ ព្រោះ​ជារឿយៗ​តែង ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច ៕

​ឆ្នាំម្សាញ់


​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើ​មាន​កិច្ចការ​អ្វី​ហើយ​មិន​ប្រញាប់ប្រញាល់​រួសរាន់​ធ្វើ ពិតជា​នាំឱ្យ​ជួប​ផល​លំបាក​ក្នុងការ​ត្រូវ​រែកពន់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន ។ លោកអ្នក​ត្រូវ​រវៀសរវៃ ហើយ​ប្រឹងប្រែង​ប្រកបការងារ​ទើប​ប្រសើរ​បំផុត ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបី ថា មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី តែ​យ៉ាងណា​ក៏មាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន ចំណូល​តូចតាច​បោល​ហួស ព្រោះរ​វ​ស់​ស្រវា​ចាប់​តែ​អា​ធំ ។​
​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ គឺ​មានការ​ថយក្រោយ​ច្រើនជាង ដូចនេះ ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ពី​តិចតួច​ទៅ​ខ្លាំង ៕

ឆ្នាំមមី


​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​មនុស្ស​ចាស់ ឬ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អ​ផងដែរ ។ ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទាំង​ស្ត្រី​បុរស តែង​ផ្តល់ ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច សមប្រកប​ជានិច្ច ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ ៕

ឆ្នាំមមែ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ឆាប់​ចប់ និង​សម្រេច​ជោគជ័យ​ផង ។ ចំណែក​យីអ៊ុន អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី បុរស តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា ដូច​សមប្រកប​ជានិច្ច ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ មាន​ភាពត្រជាក់ត្រជុំ និង​ស្រស់ស្រាយ​ប្រពៃ​ណាស់ ៕

ឆ្នាំវក​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​សង្ឃឹម​ពេក​ឡើយ​ពីព្រោះថា​ផល អាក្រក់​នោះ ឃើញថា ងាយ​កើតឡើង​ផង​គប្បី​ប្រយ័ត្នប្រយែង​។ ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​ត្រូវ​គ្រាំគ្រា​ចិត្ត ។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញ ថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ ធំៗ​ព្រោះថា​ផល​កម្រៃ​តែង​មិនសូវ​ឆ្លើយ តប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា កំលោះ ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន ៕

ឆ្នាំរកា​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ផល​ល្អ មកវិញ​មួយចំនួន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មិន​ថា ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អ៊ីចឹង​ដែរ តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច លោភលន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏ មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ ក្រមុំ កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង ចំពោះ​គ្នាច្រើន ៕

ឆ្នាំច​

​ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ ទោះបី​ធ្វើ​អ្វី​ឃើញថា​ងាយ ប៉ុន្តែ​វា​អាច​ប្រែ​ក្រឡាស់​មកជា​បង្ក ការ​ល្អក់កករ​ផ្លូវចិត្ត និង​មាន​រឿងរ៉ាវ​មិនល្អ​ចូល​នាំ ពិបាក​ដោះស្រាយ​ថែមទៀត​។ ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ​ដូចនេះ​ត្រូវ ធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិនមាន​ការ ថយក្រោយ ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ គ្រាន់​បំពេញ​បំពង់​ផង​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង​មិនសូវ​ចេះ អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ ៕

ឆ្នាំកុរ​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់ ពីព្រោះថា ងាយ​ទទួល​នូវ​ផ្លែផ្កា​មកវិញ​ផង ។ លោកអ្នក​ប្រកបការងារ​តែងមាន​ភ្លើង​ខៀវ​រង់ចាំ​ជានិច្ច​ពិសេស សម្រេចចិត្ត​អ្វី​តែង​ហុច​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ទៀតផង​។ ចំណែក​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ទិញ ចូល​លក់​ចេញ​គ្រាន់​កម្រើក​ខ្លះៗ​វិញ ។
​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ឬ​ចូល​សាសង​ជាមួយ​អ្នក​ជាទី ស្រឡាញ់ ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ដែរ ៕
Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!